ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ហាង​ផឹកស៊ី​និង​ខារ៉ាអូខេ​យីហោ​ទន្លេ​មាស​ល្បី​ខាង​វ៉ៃ​ភ្ញៀវ​អាជ្ញាធរ មិន​ហ៊ាន​បង្ក្រាប​

សៀមរាប ៖ ហាង​ស៊ីផឹក​និង​ខារ៉ាអូខេ​យីហោ ទន្លេ​មាស មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប បាន​នឹង​កំពុង​រង​នូវ​ការចោទប្រកាន់​ពី​សំណាក់​ភ្ញៀវ ដែល​ធ្លាប់​ទៅ​ហូបចុក ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ថា​ជា​កន្លែង​មួយ ដែល​កំពុង​មាន​ភាពល្បីល្បាញ​ខាង​វ៉ៃតប់​ភ្ញៀវ តែ​មិន​ដែល​មាន​ឃើញ​សមត្ថកិច្ច​ណាមួយ​ហ៊ាន​ទៅ​ក្បែរ ដើម្បី​ធ្វើ​ការសួរនាំ​ទេ បើទោះបីជា​ធ្លាប់មាន​ជនរងគ្រោះ​នៃ​អំពើ​ហឹង្សា​នោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ក៏ដោ​យ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្លាប់​ទៅ​ហូបចុក​នៅក្នុង​ហាង និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ដែល​ធ្លាប់​បានឃើញ​ហេតុការណ៍ វ៉ៃតប់​ភ្ញៀវ បានអោយដឹង​ថា​ម្ចាស់​ហាង​នោះ ដែល​ត្រូវ​គេ​ដឹងថា ជា​ប្រភេទ​មនុស្ស​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា គឺ​មិន​សូវ​មាន​គុណធម៌ នៅក្នុង​ខ្លួន​ទេ​ក្នុងនាម​ជា​ម្ចាស់​ហាង ។​

​លោក ណៃ ម៉េង​ហុង អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កន្ត្រក​សង្កាត់​ស្វាយដង្គុំ​ក្រុង​-​ខេត្តសៀមរាប គឺជា​ភ្ញៀវ​ម្នាក់​ដែល​បាន​ទៅ​ហូបចុក​នៅក្នុង​ហាង​នោះ កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១៩ ខែតុលា ឆ្នាំ​២០១៤ ជាមួយនឹង​មិត្ត​ភ័ក្ត្រ​ពីរ​នាក់​ទៀត ។​

​លោក ណៃ ម៉េង​ហុង បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា លោក​ត្រូវបាន​បុគ្គលិក​នៅក្នុង​ហាង​ទន្លេ​មាស ក្រោម​ការបង្គាប់បញ្ជារ ពី​ម្ចាស់​ហាង វាយតប់​រូប​លោក​រហូត​សន្លប់ បន្ទាប់ពី​គាត់​បាន​ធ្វើអោយ​បែក​កែវ មួយ​នៅក្នុង​ហាង​នោះ ។​

​លោក​បាន​និយាយថា បើទោះជា​យ៉ាងណាក្តី លោក​បាន​រ៉ាប់​ចេញ​សង​ថ្លៃ​កែវ ដែល​លោក​បាន​ធ្វើ បែក​នោះ បើទោះបី​ម្ចាស់​ហាង​នោះ​យក​តំលៃ​កែវ​មួយ​ដល់​២០​ទៅ​៤០​ដុល្លារ ក៏ដោយ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ដែល​មិត្ត​ភ័ក្ត្រ​របស់លោក​កំពុង​គិត​លុយ​សង ស្រាប់តែ​បុគ្គលិក​ហាង​នោះ បាន​យក​កៅអី​ជ័រ​មក​វាយ​លោក​ពីក្រោយ បណ្តាលអោយ​បែកក្បាល ហើយ​ដួល បន្ទាប់មក​បាន​ព្រួត​គ្នា​ទាត់​ធាក់​លោក​យ៉ាងដំណំ ព្រមទាំង​បាន​ដក​យក​ការ​បូ​ប​លុយ​របស់​លោក​ទៅ​បាត់ ។ ក្រោយមក លោក​បាន​ចូល​ទៅ​សុំ​យក​ការ​បូ​ប​មកវិញ ប៉ុន្តែ​ម្ចាស់​ហាង​នោះ​មិន​អោយ ។​

​លោក ណៃ ម៉េង​ហុង បានអោយដឹង​ទៀត​ថា គាត់​បាន​ដាក់​ពាក្យបណ្តឹង​រួចរាល់ ហើយ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តែ​រហូត​មកដល់ពេលនេះ នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ ចំពោះ​រឿង​របស់​លោក​នោះទេ ។​

​ម្ចាស់​ហាង ដែល​ត្រូវ​គេ​ដឹងថា ជា​ស្រី​ស្រឡាញ់​ស្រី​ដូចគ្នា​នោះ នៅពេល​អ្នកយកព័ត៌មាន​យើង​ទូ​ស័ព្ទ​ទៅ​សាក​សូរ​អំពី​ព័ត៌មាន​នេះ បាន​បដិសេធថា ហាង​របស់​គាត់​មិន​ដែល​កើត​មាន​រឿង​ដូច្នេះ​ទេ តែ​បាន​គំរាម​ប្តឹង​អ្នកសារព័ត៌មាន​ណា ដែល​ហ៊ាន​ចុះផ្សាយ​អំពី​ហាង​របស់គាត់ ។​

​លោក ស៊ូ​វណ្ណ ដេត មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា លោក​បាន​ដឹង​អំពី​ការវ៉ៃតប់​គ្នា​នៅក្នុង​ហាង​ទន្លេ​មាស កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៤​នោះដែរ តែ​លោក​បាន​បញ្ជូន​សំណុំរឿង​នោះ ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ហើយ ។​

​លោក ដេត បាន​បន្តថា លោក​ទទួលស្គាល់ថា ហាង​នោះ​ពិតជា​មាន​ភាពល្បីល្បាញ​ខាង​វ៉ៃ​ភ្ញៀវ​ដូច​គេ​ថា​មែន តែ​លោក​មិន​ហ៊ាន​ប៉ះពាល់​ហាង​នោះទេ ខ្លាច​ធ្លាក់​ស័ក្ត ព្រោះ​ខ្សែ​របស់គេ​ធំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ចំណែក​ប្រជាពលរដ្ឋ ដែល​នៅ​ជុំវិញ​ហាង​កើតហេតុ​ខាងលើ​នោះ​បានឲ្យដឹងថា ពិតជា​មាន​កា​វ៉ា​យ​តប់​ភ្ញៀវ​ស្ទើ​រាល់​ថ្ងៃ​មែន​៕
​ដោយ​៖ ច័ន្ទ សុភាព​

2014_10_23b (1) 2014_10_23b (2) 2014_10_23b (3) 2014_10_23b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!