ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អំពើហឹង្សា​ក្នុង​គ្រួសា ការរំលោភ​សេ​ពស​ន្ថេ​វះ ការជួញដូរ​គ្រឿងញាណ​ជា​ប្រធានបទ​យ៉ាង​ស៊ី​ជំរៅ​

ភ្នំពេញ ៖ អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្រី្ដ និង​កុមារ បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង​នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​យើង​នៅ​កម្ពុជា បើ​ទោះ​បី​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលការណ៍​ឲ្យ​អនុវត្ត គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ច្បាប់ និង​ចាត់​វិធានការ​ដាក់ទោស​ទណ្ឌ​ដល់​ជនល្មើស រួម​ទាំង​ការ​ធ្វើ​អាជីវកម្ម ការកេងប្រវ័ញ្ច កម្លាំង​ពលកម្ម និង​ផ្លូវភេទ និង​ការងារ​ទាំងឡាយ​ណា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខុមាលភាព​របស់​កុមារ​យ៉ាង​ក្ដី​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ក្នុងឱកាស​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវ ថ្នាក់ជាតិ ស្ដី​ពី​អំពើ​ហិង្សា​លើ​កុមារ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភោគី​ត្រា កាល​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ដែល​រៀបចំ​ដោយ​អន្ដរក្រសួង និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​។​

​លោកជំទាវ​ម៉ែន សំអន បានបញ្ជាក់​ថា ដោយ​ផ្អែក​លើ​ការសិក្សា​ស្រាវជ្រាវ អំពើហិង្សា​ក្នុង គ្រួសារ ការរំលោភបំពាន ការជួញដូរ​ផ្លូវភេទ​លើ​ស្ដ្រី និង​កុមារ ក្មេង​ទំនើង គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​នៅ​ឡើយ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោកជំទាវ​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​គ្រប់​ស្ថាប័ន​ជាតិ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល អង្គការ​ជាតិ អន្ដរជាតិ ទាំងអស់​សូម​ចូលរួម​ទប់ស្កាត់ និង​អន្តរាគមន៍ ដើម្បី​ឲ្យ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់ពេលវេលា និង​ឲ្យមាន​ប្រសិទ្ធភាព ចំពោះ​អំពើ​ហិង្សា​លើ​ស្ដ្រី និង​កុមារ​ទាំងអស់គ្នា​។

លោកជំទាវ​បាន​បន្តថា ដើម្បី​កាត់បន្ថយ​បញ្ហា​ការរំលោភ​បំពាន​អំពើហិង្សា​លើ​កុមារ ការកេងប្រវ័ញ្ច​ផ្លូវភេទ ការជួញដូរ​មនុស្ស រាជរដ្ឋាភិបាល​បាន និង​កំពុង​ដាក់​វិធានការ​ទៅ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១២ ត្រូវតែ​បន្ត​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ និង​រួម​គ្នា​ចាត់វិធានការ​ឲ្យបាន​តឹងរ៉ឹង​បំផុត​ដូចជា​ក្រសួង​មហាផ្ទៃ , ក្រសួង​ផែនការ , ក្រសួង​កិច្ចការនារី​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បា​ទា​, ក្រសួង​អប់រំ​យុវជន និង​កីឡា ,​ក្រសួង​សុខាភិបាល ,​ក្រសួង​ការងារ , ក្រសួង​យុត្តិធម៌ ,​ក្រសួង​ទេសចរណ៍ ,​ក្រសួង​ព័ត៌មាន ,​ក្រសួង​ធម្មការ និង​សាសនា និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ត្រូវ​បន្ដ​រួមគ្នា ដោយ​ចាត់​វិធានការ​ផ្លូវច្បាប់ សំដៅ​លុបបំបាត់​រហូត​ដល់​កម្រិត​អប្បបរមា នូវ​អំពើហិង្សា និង​ការរំលោភបំពាន​លើ​កុមារ​ឲ្យបាន​ទាន់​ពេលវេលា និង​បាន​ល្អ ប្រសើរ ៕

men_samorn

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!