ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អ្នកកាសែត​មួយរូប​ទៀតហើយ​ត្រូវបាន​សមត្ថកិច្ច​ខេត្តក្រចេះ​សំលាប់​

ក្រចេះ​ ៖ លោក​តាំង ទ្រី អ្នកកាសែត​មួយរូប​នៅ​ខេត្ត​ក្រចេះ ត្រូវបាន​ឈ្មួញ​ឈើ​បាញ់សម្លាប់​កាល​ពី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៤​។  ជនរងគ្រោះ​ត្រូវ​បាញ់​ចំក្បាល ខណៈពេល​ដែល​ជិះ​ក្នុង​រថយន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​កាច់​ទៅ​ភូមិ​ទួល​ពន្លៃ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ។ បន្ទាប់​បាញ់សម្លាប់​ជនរងគ្រោះ​រួច​ជនល្មើស​បាន​គេចខ្លួន​បាត់​។​

​លោក​អធិការ​ស្រុក​ស្នួល​បាន​ប្រាប់​សា​រពត័​មាន​ក្នុង​ស្រុក​អោយ​ដឹង ថា ជនរងគ្រោះ​មានឈ្មោះ តាំង ទ្រី ស្ថិត​នៅ​សមាគម​អ្នក​សារព័ត៍មាន​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវ​ជនល្មើស​បាន​បាញ់​មួយ​គ្រាប់​ចំ​ចិញ្ចើម​ជនរងគ្រោះ​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា នៅ​មុន​ពេល​កើ​ហេតុ​ជនរងគ្រោះ​និង​មិត្តភិក្ត​រួម​ការងារបាន​ជិះ​ឡាន​ទៅ​មើល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ចំណុច​ជួរ​ក្រាំង ឃុំ​ខ្សឹម ស្រុក​ស្នួល ។ នៅពេល​ទៅដល់ ថៅកែ​ឈើ​បាន​ហៅ​“​ចរចា​” ហើយក៏​មាន​ការ​ប្រទាញប្រទង់​គ្នា​រហូត​ឈាន ដល់​ការផ្ទុះអាវុធ ។ បន្ទាប់ពី​បាញ់​ស្លាប់​រួច ជនល្មើស​បាន​ជិះ​ឡាន​លុច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ គេចខ្លួន តែ​បើក​បាន​ប្រមាណ​៥០០​ម៉ែត្រ ពី​កន្លែងកើតហេតុ ឡាន​ក៏​ក្រឡាប់ ជនល្មើស​ក៏​រត់គេចខ្លួន​បាត់​ទៅ ។​

​បុរស​ម្នាក់​ឈ្មោះ សាត សិដ្ឋ ដែល​ជិះ​ឡាន​ជាមួយ​ជនរងគ្រោះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការសាកសួរ​។​

​លោក អ៊ុល ឆាយ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្នួល បានអោយដឹង ថា សមត្ថកិច្ច​កំពុង​ដំណើរ ការស្រាវជ្រាវ និង​បានកំណត់​មុខសញ្ញា​រួចហើយ​។​

​សេចក្ដីរាយការណ៍​នានា​ពី​ខេត្ត​ក្រចេះ បានឲ្យ​ដឹង​ដែរថា ឈ្មួញ​ឈើ​ដែល​បាន​បាញ់សម្លាប់ អ្នកកាសែត​នោះ​ត្រូវបាន​គេ​សង្ស័យ​ទៅលើ ឈ្មោះ ហៀ​ង ជា​មន្ត្រីប៉ូលិស​ខេត្ត​មណ្ឌលគិរី ដែល​ឥឡូវនេះ​កំពុង​រត់គេចខ្លួន ។ ដោយឡែក សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន អ្នកបើកបរ​រថយន្ដ​មួយ​បាំង​កន្លះ សម្រាប់​ដឹក​ឈើ ឲ្យឈ្មោះ ហៀ​ង យកមក​ធ្វើការ​សាកសួរ ៕

taingtry_01

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!