ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ស្នងការ រង​នគរបាលជាតិ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​

eav_chomroeun_w1

ជា​ក្តីកង្វល់​មួយ​របស់​រាជរដ្ឋាភិបាល ហើយក៏​មាន​អង្គការ សង្គម​ស៊ី​វិញ​មួយ​ចំនួន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​សង្គម​ជាតិ ទាំងមូល ស្លាប់ របួស ខូចខាត​ទ្រព្យសម្បត្តិ ជា​រៀងរាល់ថ្ងៃ គិត​ជា​ទឹកប្រាក់​ដែល បាត់បង់​រាប់លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ។​

​ផ្តើម ចេញពី​ក្តីកង្វល់​រឿង​គ្រោះថ្នាក់​ចរាចរ​នេះ នាយ​ឧត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការ​រង​នគរបាលជាតិ បាន​ធ្វើ​ការអំពាវនាវ​ដល់​អាជ្ញាធរ សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់​ត្រូវ​រួមគ្នា ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ច្បាប់​ចរាចរ​អោយបាន ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ និង​សូម​អោយ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា ។​

​ប្រសាសន៍ អំពាវនាវ​ថ្មី​នេះ​នៅ គ្រា​ដែល នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​ររ​ង​នគរបាល​ជាតិ​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ចប្រជុំ​បូក​សរុប​ការ ងារ​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៩​ខែ នៅ​ស្នងកា​រដ្នា​ន​នគរបាល​ខេត្តកណ្តាល​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៤​។​
​កិច្ចប្រជុំ បូក​សរុប​នេះ​ដែរ មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត , ស្នងការរង​ទទួលបន្ទុក ,​ស្ថាប័ន​តុលាការ ,​ស្ថាប័ន​មន្ទីរ​សាធារណៈការ​ខេត្ត ,​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត ,​អធិការ​-​អធិការរង​ទទួលបន្ទុក​ទាំង​១១​ស្រុក​-​ក្រុង និង​នាយ​-​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូរ​ទាំង​ខេត្ត​កណ្តាល ។​

​របាយការណ៍ ស្វាគមន៍​របស់​លោក​ឧត្តមសេនី​យ៍​ត្រី អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹងថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៤​នេះ​(​គិតពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​) គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើតមាន​ឡើង​ចំនួណ​១៧៧​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១១០​នាក់ ស្រី​១៦​នាក់ និង​បណ្តាលឲ្យ​រងរបួស​៣២១​នាក់ ក្នុងនោះ​ស្ត្រី​៦៦​នាក់ ,​ខូចខាត​រថយន្ត​៤៤​គ្រឿង ,​ម៉ូតូ​២០៨​គ្រឿង ,​ម៉ូតូ​សង​ណ្តោ​ង​រ៉ឺម៉ក​១១​គ្រឿង និង​កង់​ចំនួន​០៥​គ្រឿង​ផង​ដែរ ។ តាម​ការសិក្សា​លើ​ហានិភ័យ និង​ព្យសនកម្ម​ខាងលើនេះ ភាគច្រើន​បណ្តាល​មកពី​ការបើកបរ​ហួស​ល្បឿន​កំណត់ ,​បើកបរ​សេព​គ្រឿង​ស្រវឹង ,​បើកបរ​មិន​យោគយល់​គ្នា ,​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​បណ្តាលមកពី​កំហុស​បច្ចេកទេស​យានយន្ត​…​។​ល​។​

​តាម​របាយការណ៍​ខាងលើ​បានឲ្យដឹង​ទៀត​ថា ក្រោយ​ពី​អនុវត្ត​ផែនការ​សកម្មភាព​លេខ​០៥២​ផ​.​ក ចុះ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១០​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ពិនិត្យឃើញថា មាន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​បើក​ប្រាស់​ផ្លូវ​ផ្ទាល់ និង​ប្រយោ លោក​មាន​ឆន្ទៈ​គោរព​រាល់​បទ​ប្បញ្ញត្តិ​គតិយុត្ត​របស់​រាជរដ្ឋាភិបាល ហើយ​កិរិយា​វិជ្ជមាន​នោះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការចូលរួម ស្មារតី​កម្មវិធី​នយោបាយ និង​យន្តការ​កាត់បន្ថយ​ភាពក្រីក្រ​ពី​ប្រជាពលរដ្ឋ របស់​រាជរដ្ឋាភិបាល តាមរយៈ​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។​

​ដោយឡែក បើទោះបីជា​មាន​ផល​វិជ្ជមាន​ច្រើន​ក្នុង​វិស័យ​ចរាចរណ៍​ផ្លូវគោក​នេះ​ក្តី យើង​នៅ​តែ​ពិនិត្យ​ឃើញ​មាន​ប្រជាជន​មួយចំនួន​តូច​នៅតែ​មានៈ​មិន​គោរព វិធានការ​ចរាចរណ៍​ឲ្យបាន​ពេញលេញ​នៅឡើយ គឺ​គោរព​ខ្លាច​តែ​ពេល​វត្ត​មាន​នគរបាល​នៅ​ទីនោះ ។
​ការ​មិន​គោរព​របស់​ប្រជាពលរដ្ឋ​នៅ​ក្រោយខ្នង​សមត្ថកិច្ច​នគរបាល​នោះ មានដូចជា បើកបរ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព , បើកបរ​មិន​បំពាក់​កញ្ចក់​មើល​ក្រោយ , បើកបរ​ម៉ូតូ​គ្នាន​ស្លាក​លេខ និង​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​ការពារ​ជាដើម ។​

​ទោះបីជា មាន​បញ្ហា​ប្រឈម​ខ្លះ​ក្នុង​ជំនាញ​វិជ្ជាជីវៈ តែ​យើងខ្ញុំ​នៅតែ​មាន​មោទនភាព​បំផុត​ដោយហេតុថា ទាំង​ថ្នាក់​ដឹកនាំ​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រោម​ជាតិ​មាន​អភិបាលខេត្ត​កណ្តាល​ជា​ប្រធាន លោក​បាន​និង​កំពុងតែ​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​មួយ​នេះ ជាអាទិ៍ សំដៅ​ធ្វើ​យ៉ាងណាឲ្យ​អនុសាសន៍​ដឹកនាំ និង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ប្រព្រឹត្ត​ទៅ ដោយ​ចិរភាព​នីត្យានុកូលភា​ព និង​ជាទី​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ ។​

​នាឱកាស នោះដែរ លោកនាយ​ឧត្តមសេនីយ៍ យុន ឈុន្នី បាន​មានប្រសាសន៍​ក្រើនរំឭក​ដល់​មន្ត្រីនគរបាល​ជំនាញ​ខេត្ត ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​ខឹតខំ​ប្រឹងប្រែង រួម​គ្នា​អនុវត្ត​ការងារ ភារកិច្ច និង​កតព្វកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើ ។ ជាពិសេស​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ ត្រួតពិនិត្យ​ដើមទី ដូចជា ចំណតរថយន្ត​តាក់ស៊ី ,​ចំណត​រថយន្ត​ដឹក​ក្រុមកម្មករ ជាដើម ។ កម្លាំង​នគរបាល​ជំនាញ​ត្រូវ​ឆ្លៀត​វ័យ​ចេះ​ធ្វើ​ការអប់រំ​ណែនាំ​ដល់ អ្នកបើកបរ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​កម្មករ​ឲ្យចូល​រួម​គោរព​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់ គ្នា មិនតែប៉ុណ្ណោះ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត ឯកសារ​ពាក់ព័ន្ធ​នៃ​រថយន្ត និង​អ្នកបើកបរ ។​

​នាយ ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ មន្ត្រីនគរបាល​ប៉ុស្តិ៍​ត្រូវ​ចេះ​រួមចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។ នៅក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ មាន​មួយ​ចំណុច​ពាក់ព័ន្ធ​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ។ ដូច្នេះ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​ស្ថិតនៅ​ជិត​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ធ្វើការ​ណែនាំ និង​ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ដល់​ពួកគាត់​ជា​ប្រជា​ពល​ដ្ឋ​ឲ្យបាន​ច្រើន ពី​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​នៅលើ​ផ្លូវថ្នល់​ត្រូវ​ពាក់មួក​ការពារ សុវត្ថិភាព ពុំ​ពាក់​កញ្ចក់​មើល​ក្រោយ ជាដើម ។ ពេល​ដែល​ពួកគាត់​ជា​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ខ្ពស់​ហើយ​នោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មិន​ងាយ​កើតមាន​ឡើង​ទៅលើ​ពួកគាត់​នោះ​ទេ ។​

​ជា​ចុងក្រោយ នាយ​ឧត្តមសេនីយ៍ យុន ឈុន្នី បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់​មជ្ឈដ្នាន ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!