ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សមត្ថកិច្ច ចម្រុះ ឆ្មក់​ចាប់​រថយន្ត​ដឹង​ឈើ​ក្រញូង​ពី​គ្រឿង​ពី​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ​

សៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​មាន​ទាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ កងរាជអាវុធហត្ថ​ខេត្ត រួម​ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ឆ្មក់​ប្រ​ម៉ាញ់ដេ​ញ​ព័ទ្ធ​ចាប់​រថយន្ត​ដឹង​ឈើ​ក្រញូង​ចំនួន​ពីរ​គ្រឿង ពីរ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​នឹង បាន ចាប់វាយ​ខ្នោះ​តៃកុង​រថយន្ត​នឹង​បក្សពួក​ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​ខុសច្បាប់ ចេញពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ ឆ្ពោះ​មក​កាន់​ទីក្រុង​ប្រវត្តសាស្ត្រ​ខេត្ត​សៀមរា​ប ដើម្បី​លាក់ខ្លួន​នឹង​ត្រៀម​ចេញ​ទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លក់​បន្ត​ទៅ​ប្រទេស​វៀតណាម តែ​ដោយ​អស់​លាក់ ទេវតា​បរាមុខ ត្រូវ​ជាប់​អន្តាក់​សមត្ថកិច្ច ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វរៈសេនី​យ៍​ត្រី ឡុង សំ​អឿន នាយ​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួង មហាផ្ទៃ​ប្រចាំ​ខេត្ត​សៀមរាប​។​

​ប្រតិបត្តិការ​ចុះ​កំទិច​ឧក្រិដ្ឋជន​ប្រល័យ​ព្រៃឈើ​នេះ​ធ្វើឡើង កាលពីរ​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ ដែល​មាន​ការចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​វរៈ​សេ​នីយ៏ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្តសៀមរាប​
​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង ទន្លេសាប ខណ្ឌ​រដ្ឋបាល​ខេត្ត​សៀមរាប ផ្នែក​បន្ទាយស្រី និង​សង្កាត់​បាគង​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​សំរិទ្ធ​សុខុន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។

​នាយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំ​ខេត្ត​សៀមរាប​លោក​វរ​សេនីយ៏​ត្រី​ឡុង​សំអឿន​បន្ត​ថា​មុន​ធ្វើ​ការដេញ​បង្ក្រាប លោក​មាន​ការសង្ស័យរ​ថយ​ន្ត ខាងលើ​មាន​ផ្ទុក​ឈើ​ក្រញូង​ទើប​ធ្វើ​ការដេញ​តែម្ដង ។ លោក​បន្ថែមថា នៅក្នុង​ពេល​ដេញចាប់​នោះ រថយន្ត​ដឹកឈើ​បាន​បើក​រត់​សំដៅ​មក​ក្រុង​សៀមរាប​តាមផ្លូវ​៦៧ ហើយ​លោក​ក៍បាន​ទំនាក់ទំនង​ទៅ​ព្រះរាជអាជ្ញាឲ្យ​ជួយ​អន្ត​រាគម​ន៍​ជាមួយគ្នា​នោះ​ដែរ តៃកុង​រថយន្ត​នោះ​មិន​បាន​ឈប់​នោះទេ ពោល​គឺ​បាន​បើក​បុក​ប៉ា​រ៉ា​ស់ រហូត ដល់​ខេត្ត​សៀមរាប រត់​ចូល​ទៅ ក្នុង​ខារ៉ាអូខេ មួយកន្លែង ។​

​លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បានឲ្យដឹងថា ក្រោយពីរ​មាន​ការព័ទចាប់​ថា​រថយន្ត ដឹកឈើ​ខាងលើ​ឆ្លងកាត់​ទឹកដី​ផ្នែក​លោក ទើប​បាន​ជួយ​ធ្វើការ​ប្រដេញ ចាប់តាំងពី​តំបន់​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​មក ប៉ុន្តែ​រថយន្ត​នោះ មិន​បាន​ឈប់​ទេ ហើយ​មក​ដល់​រង្វង់​មូល​បន្ទាយស្រី តៃកុង​រថយន្ត​ដឹក​បទល្មើស​បាន​បើក​រត់គេច​រហូត​សំដៅ​ចូល​ទៅ​ក្រុង​សៀមរាប តាមផ្លូវ​ព្រះ​ដាក់ ។

​លោក​នាយ​ផ្នែក​បន្ថែម​ថា ខណៈ​រថយន្ត​ដឹកឈើ​ក្រញូង​បើក​សំដៅ​ទៅ​តាម​ផ្លូវ​ព្រះ​ដាក់ លោក​បានឲ្យ មន្ត្រីរដ្ឋបាល​ព្រៃឈើ នៅ​ព្រះ​ដាក ជួយ​ដាក់​ប៉ា​រ៉ា​ស់ តែ​រថយន្ត ខាងលើ នៅតែ​ព្យាយាម​បើក​គេច បន្ត​ទៅមុខ​ទៀត ដល់​ក្រុង​សៀមរាប ចូលទៅក្នុង ខារ៉ាអូខេ តែម្ដង ។​

​ពាក់ព័ន្ទ​ការបង្ក្រាបរ​ថយ​ន្ត​សេរី​ទំនើប​ទាំងពី​គ្រឿង ដឹកឈើ​ក្រញូង​នេះ លោក ម៉ែន វុទ្ធី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខណ្ឌ​សៀមរាប​បាន​ធ្វើ​ការអះអាង​ថា​រថយន្ត​ដឹកឈើ​ក្រញូង​ដែល​បាន​ធ្វើការ​រឹបអូស​នេះ ទី​មួយ​ប្រភេទ​ធុន​ត្រា ព័ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T.7767​ម្ចាស់​ឈ្មោះ សុន ប៊ុនរិ​ទ្ឋ ហៅ បារាំង អាយុ​22​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ ឆ្ងរ​ជើង ឃុំ ដារ ស្រុក​មេ​មត់ ខេត្ត ត្បូងឃ្មុំ ​ត្រូវជា​កូនបង្កើត​លោក​ឧកញ៉ា​ថៅកែ​ឈើ​ក្រញូង ដ៏​ធំ​បំផុត​ប្រចាំ​ខេត្ត​កំពង់ចាម នឹង​ទី​ពីរ ប្រភេទ​កាមរី​បា​ឡែន សេរី​ឆ្នាំ​2005 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S.0840 នឹង​បាន​ឃាត់ខ្លួន​មនុស្ស 05 នាក់ ទី​1​ឈ្មោះ ប៉ាក់ គឹម កុល ភេទ​ប្រុស អាយុ 28​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ថ្ម​ដូន ឃុំ គោគ​មន ស្រុក​បន្ទាយ​អំពិល ខេត្ត ឧត្តមានជ័យ​។​ទី​2​ឈ្មោះ សយ សីហា ភេទ​ប្រុស អាយុ 28​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចំការលើ ឃុំ ប្រសើរ ស្រុក​ចំការលើ ខេត្ត កំពង​ចាម​។​ទី​3​ឈ្មោះ​សូ សុ​ភក្តី ភេទ​ប្រុស អាយុ 29,​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កា​ញ់ ឃុំ កា​ញ់ ស្រុក​ព្រៃកប្បាស់ ខេត្ត តាកែវ​។​ទី​4​ឈ្មោះ លី​នី ភេទ​ស្រី អាយុ 37​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ ថ្នល់កែង ស្រុក​អន្លង់​វៃ​ង ខេត្ត ឧត្តមានជ័យ​។​ទី​5​ញ៉ែម សៀន ភេទ​ស្រី អាយុ 31​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ ថ្នល់កែង ស្រុក​អន្លង់​វៃ​ង ខេត្ត ឧត្តមានជ័យ​។

​លោក ម៉ែន វុទ្ធី បន្ថែមថា ឈើ​ក្រញូង​សរុប​ទាំង​ពី​ឡាន​មាន ចំនួន​127​ដុំ​និង​1379​គី​ឡូ ​ស្មើ​និង​1,149​ម៉ែត្រគូប​ត្រូវ​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ដោយឡែក​រថយន្ត ពីរ​គ្រឿង និង​ជនសង្ស័យ​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ហើយ​នៅ​ថ្ងៃទី​5​នេះ ៕ ដោយ ច័ន្ទ សុភាព

2014_10_06a (2) 2014_10_06a (3) 2014_10_06a 2014_10_06a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!