ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អង្គការ​ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅ​មន្ត្រីនគរបាល​ខណ្ឌ​មាន​ជយ័​សួរ​នាំ​បន្ត​បន្ទាប់​

ភ្នំពេញ ៖ ក្រុម​មន្ដ្រី​នគរបាល​នៅ​ខណ្ឌ មានជ័យ​ខ្សឹបខ្សៀវ​អំពី​បញ្ហា​ដែល លោក អធិការ​ហ៊ី ណារិន ត្រូវ​បាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​ហៅ​ទៅ​សួរនាំ កាលពី​ថ្ងៃ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​រហូត មកដល់​រសៀល​ម្សិលមិញ​នេះ មិនទាន់ ត្រឡប់​មក​វិញ​ឡើយ ។ ការណ៍​មិនទាន់ ត្រឡប់​មក​វិញ​នេះ​ទំនងជា​ត្រូវ​បញ្ជូន ទៅ​តុលាការ​ហើយ​បង្ហួស​ទៅ​ព្រៃ​ស ។ ក្រុម អ្នកព្រួយបារម្ភ​បាន​លើក​ជា​សំណួរ​ថា​តើ​នរណា​ទៀត​នៅ​ពីក្រោយ​ចម្លើយ​លោក​ហ៊ី ណារិន ដែល​ត្រូវ​អង្គភាព​ប្រឆាំង អំពើពុករលួយ​កោះហៅ​ទៅ​សួរ​នាំ​បន្ដ ទៀត​នោះ​?

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះ ហៅ​មន្ដ្រីនគរបាល​ខណ្ឌ​មានជ័យ​៣ រូប ទី​១-​លោក ហ៊ី ណារិន អធិការនគរបាល ខណ្ឌ​,២-​លោកស្រី ផាន ចាន់ថុល អនុ​ផ្នែក​សេនាធិការ និង​ទី​៣-​លោក​ប៉ែន សុ​វាសនា នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​និង ចរាច​រណ៍ ។ ក្រោយ​ការសាកសួ​រលោក ស្រី​ផាន ចាន់ថុល និង​លោក​ប៉ែន សុ​វាសនា ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ មកកាន់​អង្គភាព​វិញ​នៅ​ល្ងាច​ថ្ងៃ​ខែ​ឆ្នាំ ដដែល ហើយ​រហូត​មកដល់រ​សៀ​ល​ម្សិល មិញ​នេះ​មិនទាន់​ឃើញ​ត្រឡប់​មក​អង្គ ភាព​វិញ​ឡើយ ។ មិនតែប៉ុណ្ណោះ នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅ​លោក តេង ស៊ីណូ អធិការរង​នគរបាល​ខណ្ឌ​ច្បារ អំពៅ អតីត​អធិការរង​នគរបាល​ខណ្ឌ​មាន ជ័យ​ទៅ​សួរ​នាំ​តែ​មិនដឹងថា ពាក់ព័ន្ធ​ជាមួយ​លោក​ហ៊ី ណារិន​ឬមួយ​យ៉ាងណា​នោះ​ទេ ។ ចំណែក​លោក​ឡាយ គឹមឈុន អតីត​មន្ដ្រីនគរបាល​ផ្នែក​ភស្ដុភារ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ  បច្ចុប្បន្ន ជា​មន្ដ្រី​នគរបាល ខណ្ឌ​ច្បារអំពៅ ក៏ត្រូវ បាន​ហៅ​ទៅ​សួរនាំ​ផងដែរ ។ រហូតដល់ រសៀល​ម្សិលមិញ ទាំង​លោក​តេង ស៊ីណូ និង​លោក​ឡាយ គឹមឈុន មិនទាន់​ដឹង​ថា ត្រូវបាន​ត្រឡប់មកវិញ​ឬ​យ៉ាងណា នោះទេ ។​

​រឿងរ៉ាវ​របស់​លោក ហ៊ី ណារិន ឯណេះ​វិញ ត្រូវបាន​ក្រុម​មន្ដ្រី​ក្រោម​ឱវាទ​បង្ហើប​ឱ្យដឹងថា ធ្លាប់​ទទួល​នូវ​ការព្រមាន​និង ណែនាំ​ពី​ថ្នាក់លើ ពិសេស​អង្គភាព​ប្រឆាំង អំពើពុករលួយ ហើយ​កាលពី​ឆ្នាំ​២០១២ ក៏​បាន​ហៅ​លោក​ហ៊ី ណារិន​ទៅ​សួរនាំ ម្ដង​ដែរ​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ  ។​

ACU_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!