ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

បែកធ្លាយ​រឿងអាស្រូវ​មន្ដ្រីជលផល​និង​យោធា​ស្រុក​កៀនស្វាយ​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ

ខេត្ដ​កណ្ដាល ៖ ទោះបីជា​មាន​បម្រាម មិន​ឱ្យ​នេសាទ​ក្នុង​រដូវ​ហាមឃាត់​យ៉ាងណាក៏ដោយ ក៏​បម្រាម​នេះ​ហាក់ដូច ជា​គ្មាន​ប្រសិទ្ធភាព​ឡើយ ។  ដោយឡែក មន្ដ្រីជលផល​ដែលជា​អ្នក​អនុវត្ដ​ច្បាប់ ធ្វើឡើង​ដោយ​ប្រយោល​បណ្ដោយ​ឱ្យ​កើតមាន​បទល្មើស​នេសាទ​ពេញបន្ទុក​ក្នុង ភូមិសាស្ដ្រ​ស្រុក​កៀនស្វាយ​ខេត្ដ​កណ្ដាល ពិសេស​តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ក្នុង​បឹង​ធម្មជាតិ ។​

​ចាប់តាំងពី​ទឹក​ចូល​បឹង​ជន់​លិច​តំបន់ ព្រៃ​លិច​ទឹក​មាន​សេចក្ដីរាយការណ៍​ជា ច្រើន​ពាក់ព័ន្ធ​និង​បទល្មើស​នេសាទ កើត​ពេញ​បឹង និង​តំបន់​ព្រៃ​លិច​ទឹក ជា ជម្រក​ត្រី​ពង​កូន ដោយ​ជនខិលខូច​ដាក់ ឡុក​ស្បៃ​មុង​រាប់ពាន់​ម៉ែត្រ នៅ​ឃុំ​៤ រួម​មាន​ឃុំ​កំពង់ស្វាយ ឃុំ​បន្ទាយដែក ឃុំ​សំរោង​ធំ និង​ឃុំ​គគីរ​ធំ ។​

​បទល្មើស​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ក្នុង​រដូវ​ហាមឃាត់​នេះ​បាន​កើត​ឡើង​ពេញ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ដ្រ​ឃុំ​៤​ខាងលើ ។ ក្នុង​ឡុក​ស្បៃ​មុង​នី​មួយៗ​មាន ប្រវែងជិត​១០០០​ម៉ែត្រ ជា​ប្រភេទ​ស្បៃ មុង​ក្រឡា​ល្អិត​សូម្បីតែ​កូន​ត្រី​ទើប​ញាស់​ក៏​ចេញ​មិន​រួច​ដែរ ។

​ចង់ដឹងថា​សេចក្ដីរាយការណ៍​របស់ ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​បទល្មើស​នេសាទ កើតមាន​ក្នុង​រដូវ​ហាមឃាត់​កំពុង​បំផ្លាញ​ធនធាន​មច្ឆជាតិ​នេះ នៅ​ថ្ងៃ​ទី​២៨ ខែ កញ្ញា ឆ្នាំ​ ២០១៤ អ្នកយក​ព័ត៌មាន បាន ជួល​ទូក​ម៉ាស៊ីន​១​គ្រឿង​ចុះ​ទៅ​ថត​រូបភាព​ជាក់​នៅលើផ្ទៃ​ទឹកបឹង និង​តំបន់​ព្រៃ​លិច ទឹក​ហើយ​បាន​ពិនិត្យឃើញ​ថា​ពោរពេញ ទៅ​ដោយ ​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រភេទ​ឡុក​ស្បៃ​មុងរាប់​សិបកន្លែង​ដែល​គេ​ដាក់​ជា​ចំហ និង​ខ្លះទៀត​ដាក់​ព័ទ្ធ ជុំវិញ​ព្រៃ​លិច​ទឹក ដោយ​មិន​ខ្លាច​សមត្ថ កិច្ច​ជលផល​នោះទេ ។

ចំណុច​ដែល​កើត បទល្មើស​នេសាទ​ពេញបន្ទុក​ទី​១ នៅលើ ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ និង​តំបន់​ព្រៃ​លិច ទឹក​លាតសន្ធឹង​ចាប់ពី​ឃុំ​បន្ទាយដែក ឃុំ សំរោង​ធំ និង​ឃុំ​គគីរ​ធំ ស្រុក ​កៀនស្វាយ ។ ចំណុច​នេះ​ពោរពេញ​ទៅ​ដោយឡុក​ស្បៃ​មុង​រាប់សិប​កន្លែង​ពេញ​ផ្ទៃ ទឹក ជាពិសេស នៅ​តំបន់​ចុង​ព្រែក​ប៉ុល ព្រែក​តាកែវ និង​ព្រែក​ថ្មី​ភូមិ​គគីរ​ធំ ។ ទី​២​នៅ ​ចុង ព្រែក​ថ្មី​តំបន់​ប្រាសាទ​៥ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ។ តំបន់​នេះ​ពោរពេញ ទៅ​ដោយឡុក​ស្បៃ​មុង​ប្រវែង​រាប់រយ​ម៉ែត្រ ហើយ​មាន​ទូក​តាខេ​របស់​មន្ដ្រី​ជលផល ​ដាក់ ប្រចាំការ​នៅ​តំបន់​នោះ​ផង ។​

​បើ​តាម​ប្រជា​នេសាទ​ប្រាប់ថា ទូក​តាខេ របស់​ជលផល​នេះ​មិនមែន​បង្ក្រាប​បទល្មើស​នេសាទ​នោះទេ គឺ​សម្រាប់​ដើរ​ប្រមូល លុយ​ពី​ជនខិលខូច​ដែល​ដា​ក់ឡុក​ស្បៃ​មុង ​ទៅវិញ ។ បើ​អ្នកប្រព្រឹត្ដ​បទល្មើស​នេ សាទ​ណា​មិន​ព្រម​បង់លុយ​ឱ្យ​ទេ​នោះ​នឹង ត្រូវ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ទាំង នោះ​ចោល ។

​បើ​តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ បានឱ្យដឹងថា បន​ល្មើស​នេសាទ​ដែល កើតឡើង​ពេញបន្ទុក​ក្នុង​ស្រុក​កៀនស្វាយ​នេះ គឺ​អ្នក​ប្រព្រឹត្ដ​ល្មើស​បង់លុ​យ​ឱ្យ មន្ដ្រីជលផល ​ក្នុង​១​កន្លែង​បង់​១០​ម៉ឺន រៀល​យោធា​ស្រុក​៥​ម៉ឺន​រៀល​ដោយ​ឈ្មោះ អួន​ជា​អ្នកដើរ​ប្រមូល ។

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​កើត ពេញបន្ទុក​សមត្ថកិច្ច​ជលផល​មិន​អើពើ​នេះ​សា​រ​ពត័មាន​យើង​ដឹង​ថា លោក​កែ សា​វី នាយ​ផ្នែក​ជលផល រកា​កោង​គ្រប់គ្រង​រដ្ឋបាល​ ៥​ស្រុក  រួម មាន​ស្រុក​ខ្សាច់កណ្ដាល មុខកំពូល ល្វាឯម កៀនស្វាយ និង​ស្រុក​លើកដែក ដើម្បី សាកសួរ​ព័ត៌មាន​ដែល​ប្រជា​នេសាទ ប្រាប់​ថា​បង់លុយ​ឱ្យ​ទៅ​ជលផល ​នេះដែរ តែ​ទូរស័ព្ទ​ចូល​២​ដង​គ្មាន​អ្នកទទួល ។

​ដោយឡែក​លោក​ហេង ធៀ​ម អភិបាល ស្រុក​កៀនស្វាយ​បាន​ប្រាប់​យ៉ាងខ្លី​ថា គណៈ បញ្ជាការ​ឯកភាព​ស្រុក​មាន​ផែនការ ចុះបង្ក្រាប​តែ​មិន​ទាន់​កំណត់​ពេលវេលា​ទេ ។

បន្ទាប់​ពី​បទល្មើស​នេសាទ​កើត ពេញបន្ទុក​ក្នុង​រដូវ​ហាមឃាត់​និង​ប្រើ ប្រាស់​ឧបករណ៍​ល្មើស​ច្បាប់​ទៀត​នោះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ណៅ ធួ​ក ប្រតិភូ ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​រដ្ឋបាល​ជលផល និង​លោក​អភិបាលខេត្ដ​កណ្ដាល​មេត្ដា​ជួយ​ចុះបង្ក្រាប ផង បើ​សង្ឃឹម​មន្ដ្រី​ថ្នាក់ក្រោម​អត់​បាន ការ​ស្អី​ទេ មច្ឆជាតិ​ជិត​ផុត​ពូជ ​រលាយ​អស់ហើយ ៕

20140928_121514

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!