ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​ព្រះសង្ឃ​ដែល​ឆាន់​ទឹក​ប្តូ​រនិស្ស័យ​សូម​រក​យុត្តិធម៌

ភ្នំ​ពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ព្រះសង្ឃ​ស្ថិតនៅក្នុង​អង្គការ​ធម្មទាន​សង្គម​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​អំពី​ករណី ​ព្រះសង្ឃ​នាម​ពេជ្រ ដេវីត ដែល​រង​ការចោទប្រកាន់​ថា​បាន​ផឹក​ABC មាន​ស្រី​ស្នេហ៍​កំដរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​សន្និសីទ​កាសែត​នេះ​បាន​រៀបចំឡើង​នៅក្នុង
ភោជនីយដ្ឋាន​បៃតង​រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​ការធ្វើ​សន្និសីទ​នេះ​ទី​១-​គឺ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ព្រះសង្ឃនាម​ពេជ្រ ដេវីត ដែល​អាជ្ញាធរ​ក្រុង​សៀមរាប​ធ្វើ​ទារុណកម្ម និង​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌ ​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា​កន្លងទៅ​នៅ​វត្ត​ពោធិ៍​លង្កា ទី​២-​សុំឲ្យ​តុលាការ​ក្រុង​សៀមរាប​ដោះលែង​ព្រះសង្ឃ​ពេជ្រ ដេវីត និង​ព្រះសង្ឃ​ចាន់ សំបូរ និង​ទី​៣-​សុំ​ឲ្យ​អាជ្ញាធរ ​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​លើ​ស្ថាប័ន​ព្រះ​សាសនា​បន្តទៀត និង​គោរព​តួនាទី​។​

​មាន​សង្ឃដីកា​នៅក្នុង​សន្និសីទ​នោះ​ព្រះ​តេជគុណ​ងីម សៅរ៍​សំខាន់ ប្រធាន​អង្គការ​ធម្មទាន​សង្គម​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ដែល​បាន​ចូលរួម​នោះ​ថា  មាន​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ​នៅ​មិនទាន់មាន​ដំណោះស្រាយ​លើ​បញ្ហា​នេះ​នៅឡើយ ហើយ​បុគ្គល​សង្ឃ​ពេជ្រ ដេវីត កំពុងស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​។

ព្រះអង្គ​បន្ត​ថា តាម​ព័ត៌មាន​ដែល​ព្រះអង្គ​ទទួលបាន​គឺ​មាន​ការចង​ទៅលើ​ព្រះសង្ឃ​ឈ្មោះ​ដេវីត ហើយ​វាយ​ធ្វើបាប​ដែល​ទារុណកម្ម​មួយ​គួរ​សោកស្តាយ​នៅក្នុង​សង្គម​ខ្មែរ​។

មិនតែប៉ុណ្ណោះ​នៅ​ពេល​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុក​ព្រះសង្ឃ​ពេជ្រ ដេវីត កាន់តែ​រង​ការ​ប្រមាថកាតទាន​យ៉ាងខ្លាំង​ដោយ​ខ្វះ​ការពិចារណា ហើយ ​នៅពេល​ព្រះអង្គ​ដេញ​សួរ​ទៅ​ថ្នាក់ដឹកនាំ​សង្ឃ​នៅ​ខេត្ត​សៀមរាប បែរ​ជា​ថ្នាក់ដឹកនាំ​សង្ឃ​មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ​។ ក្រោយមកទៀត​ក៏​មាន​ការបំផ្លិចបំផ្លាញ​កុដិ​ធ្វើ​ឲ្យ ​និស្សិត​ព្រះសង្ឃ​នៅក្នុង​កុដិ​នោះ​រត់​ខ្ចាត់ខ្ចាយ​បាត់បង់​សម្ភារៈ​សិក្សា និង​សំលៀក​បំពាក់​ទៀតផង​។​

​ចំណែក​តេជគុណ​ហូ សំ​ផាត ក៏​មាន​សង្ឃដីកា​ដែរ​ថា នៅក្នុង​ហេតុការណ៍​នេះ​បន្ទាប់ពី​ធ្វើ​ការសិក្សា​ទៅលើ​ដំណើរ​រឿង​ព្រះសង្ឃ​ពេជ្រ ដេវីត​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់ ដែល​បាន​ចោទថា ផឹក ABC មាន​ស្រី​ស្នេហ៍ ឬ​ប្រើប្រាស់​ថ្នាំញៀន​នោះឡើយ ប៉ុន្តែ​រឿង​នោះ​ហាក់ដូច​មាន​ការរៀបចំ​ទុកជាមុន ពីព្រោះ​ភិក្ខុ​ពេជ្រ ដេវីត

បាន​បួស​នៅក្នុង​វត្ត​នោះ​ប្រមាណ​១០​ឆ្នាំ​មកហើយៗ​ព្រះអង្គ​គឺជា​ប្រធាន​អង្គការ​មួយ ដែល​បាន​ស្វែងរក​មូលនិធិ​ពី​ក្រៅប្រទេស​ដើម្បី​ជួយ​កុមារ​កំព្រា​ប្រមាណ​៤០០​នាក់ ដូច្នេះ​នៅពេល​សមត្ថកិច្ច​ចោទប្រកាន់​ហើយ​ចាប់​យក​ទៅ​ឃុំខ្លួន​បែបនេះ សួរថា​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?

​ដោយឡែក​ ព្រះ​តេជគុណ​សេង សុខុម ដែល​ព្រះអង្គ​គង់នៅ​វត្ត​ពោធិ៍​សង្កា​នោះ​ដែរ​បាន​មាន​សង្ឃដីកា​ថា នៅ​ថ្ងៃកើតហេតុ​ភិក្ខុ​បាន​និមន្ត​ទៅ​សួររក​សំបុត្រ​រថយន្ត​ពី

​កូនសិស្ស​ដែល​កំពុង​ស្នាក់នៅ​ក្នុង​កុដិ​ក្បែរ​នោះ ដែល​សំបុត្រ​រថយន្ត​នោះ ភិក្ខុ​ដេវីត​ត្រូវ​ទិញ​សម្រាប់​ជិះ​រថយន្ត​ធ្វើដំណើរ​ទៅ​បុណ្យ​ម្តាយមីង​នៅ​ស្រុក​កៀនស្វាយ ប៉ុន្តែ ​នៅពេល​ទៅដល់​កូនសិស្ស​នោះ​មិនដឹង​ជា​ទិញ​ស្រា​បៀ​រ ABC ពី​ណា ហើយ​មាន​ទាំង​មនុស្ស​ស្រី​២​នាក់​នៅ​ទីនោះ​ផង នៅពេល​សួរនាំ​រក​សំបុត្រ​រថយន្ត​នោះ​ក៏​កើត​ទៅ​ជា ​ការ​ទាស់សំដី ហើយក៏​មាន​ប៉ូលិស​ទៅដល់​វាយ​ធ្វើបាប​លើ​រូប​កាយ​របស់​ព្រះអង្គ​បណ្តាលឲ្យ​បែក​ព្រះកេសពី​លើ​ប្រហែលជា​៣០​ថ្នេរ​។ បច្ចុប្បន្ន​នេះ​នៅពេល​ដែល​ភិក្ខុ​ពេជ្រ ដេវីត នៅ​ក្នុង​គុក​គ្មាន​ការថែទាំ និង​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​បើ​តាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ព្រះសង្ឃ​ពេជ្រ ដេវីត ពី​ក្នុង​ ពន្ធនាគារ​បាន​ប្រាប់ថា ព្រះអង្គ ​កំពុង​ឈឺ​ព្រះ​កេស​យ៉ាងខ្លាំង​ដោយសារតែ​គ្មាន​ការព្យាបាល​ត្រឹមត្រូវ​​ ។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​នៅ​វត្ត​ពោធិ៍​លង្កា​ក្រុង​សៀមរាប ខេត្ត​សៀមរាប​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដល់  ព្រះសង្ឃ ​និង​ពុទ្ធបរិស័ទ​ដោយ​បាន​លើកឡើង​ថា មាន​ព្រះសង្ឃ​២​អង្គ​ព្រមទាំង​គូកន​ស្រី​ញី​នាំគ្នា​ផឹកស្រា​ក្លែម​សាច់ ដោយ​មាន​ស្រី​ស្នេហ៍​អង្គុយ​កំដរ​ក្នុង​កុដិ​យ៉ាង សប្បាយ រីករាយ ហើយ​នៅពេល​សមត្ថកិច្ច​ទៅ​ដល់​បាន​តដៃ​ជាមួយ​សមត្ថ​ទៀតផង ទើប​ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​ក្រោយពីការចាប់ខ្លួន​នេះ​បែរជា​មាន​ការតវ៉ា​ពី​ព្រះសង្ឃ និង​បរិស័ទ​មួយចំនួន​ថា​មិនមែន​ជា​ការពិត​ទៅ​វិញ ហើយ​នៅពេល​ចុះ​ទៅ​ដោះស្រាយ​ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៤  លោក​ម៉ៅ វុទ្ធី អភិបាលរង​ខេត្តសៀមរាប​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សង្ឃ​ខេត្ត​ផង​នោះ លោក​ម៉ៅ វុទ្ធី បាន​លើកឡើង​ថា បញ្ហា​បព្វជិត​ទាំងឡាយ​ដែល​សង​ព្រះ​ផ្នួស​ជា​សង្ឃ​ ហើយ​តាម​ផ្លូវ​ព្រះពុទ្ធសាសនា គឺ​មិន​អនុញ្ញាត​ឲ្យ​ឆាន់​បាយ​ពេល​ល្ងាច និង​ស្រា​ព្រមទាំង​ប៉ះពាល់​ស្រី​ញី​ទាំងឡាយ​ដែល​ខុស​ពី​វិន័យ​ព្រះសង្ឃ​ឡើយ ដូច្នេះ​ការ​ឆាន់​ស្រា ឆាន់​បាយល្ងាច​ព្រមទាំង​នាំ​ស្រី​ស្នេហ៍​ចូល​ក្នុង​កុដិ​បែប​នេះ​គឺជា​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ​បំផុត ដែល​ធ្វើឲ្យ​ប្រាសចាក​ពី​ធម្ម​វិន័យ​របស់​សង្ឃ​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!