ស្ថានភាពអនាធិប្បតេយកើតមានពាសពេញបឹងក្នុងស្រុកកៀនស្វាយគ្មានជលផលណាហ៊ានទៅបង្ក្រាបនោះទេ ។ក្នុងរដូវទឹកឡើងនេះមានការឆក់ដាក់លប់ក្រឡាញឹកនិងក្រឡារង្វើលគ្រប់ប្រភេទ និងដាក់ដាយតាមមាត់ព្រែកពុល បង្កអោយមានការបាក់ដីសង្ខាងមាត់យ៉ាងខ្លាំងមិនឃើញមានសមត្ថកិច្ចណាហ៊ានចេញទៅបង្ក្រាបនោះទេ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅអមសង្ខាងមាត់ព្រែកបានអោយដឹងថាការដាក់ដាយនេះមានជាច្រើនឆ្នាំមកហើយដោយមានការបិតភែ្នកបិតច្រមុះពីមន្ត្រីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។
តាមប្រភពដដែលបានអោយដឹងបន្តទៀតថាពេលថ្មីៗនេះមានរត់ការដាក់ដាយសារជាថ្មីដោយមានលោកងួនដែលជាមេក្លោងនិងមានតួនាទីជាទាហ៊ានស្រុកកៀនស្វាយសហការជាមួយនាក់រក់សីុត្រីចំនួន៨នាក់ទៀតបានចូលហ៊ុនគ្នាដើម្បីដាក់ដាយនេះដោយរតពីមន្ត្រីឃុំរហូតដល់ស្រុកនិងខេត្តបើនិយាយពីជំនាញវីញគឺរត់ពីជលផលស្រុករដល់ជលផលខេត្តនោះ។
តាមប្រភពដដែលបានអោយដឹងទៀតនៅរដូវដាក់ដាយម្តងៗប្រជាពលរដ្ឋតែងតែខឹងសម្បាគ្រប់ៗគ្នាគឺបណ្តាលអោយបាក់ដីសង្ខាងគឺថ្ងៃក្រោយអាចបាក់ដល់ដីភូមិរបស់ពួកគាត់ជាមិនខាន់និងព្រោះកន្លងមកពួកគាត់បានធ្លាប់តេទៅប៉ុស្ត៏ ABc ដើម្បីសូមអន្តរាគមនដែរតែមិនបានលទ្ឋផលនោះឡើយ ។
តាមប្រភពដដែលបានអោយដឹងថា ប្រជាពលរដ្ឋដែលរស់នៅសង្ខាងព្រែកពុល ត្រៀមរួមដៃគ្នាដើម្បីផ្តិតមេដៃប្តឹងទៅស្រុកកៀនសា្វយដើម្បីបពា្ឃប់ការដាក់ដាយនេះ។ រាល់ករណីនេះតើលោកឃ្លាំង សុវណ្ណប្រធានជលផលខេត្ត កណា្តលបាន ជ្រាប់និងបានដឹងដែរឬឥត។
សារព័ត័មានយើងមិនអាចសូមការទំនាក់ទំនង់ពីលោកឃ្លាំងសុវណ្ណដែលជាប្រធានជលផលខេត្តបាននោះទេ ៕