ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កម្ពុជា​នឹងទៅពិនិត្យមើលស្ថានភាព​ជនភៀសខ្លួន​ពី​អូស្រា្តលី​

​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​កាល​ពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា មាន​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់ ក្នុង​ការទទួលយក​ជ​ន​ភៀសខ្លួន​មក​តាំង​លំនៅ​ថ្មី​នៅ​ប្រទេស​កម្ពុជា ។ លោក​បាន​បន្តថា កម្ពុជា​នឹង​ទទួលយក​ជនភៀសខ្លួន​មួយចំនួន​ពី​អូស្ត្រាលី ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត​។ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បង្ខំ​ពួកគេ​ឲ្យមក​កម្ពុជា​ទេ ។ កម្ពុជា​មាន​ផែនទី​បង្ហាញផ្លូវ​ច្បាស់ ក្នុង​ការទទួលយក​ជ​ន​ភៀសខ្លួន​ទាំងនេះ ហើយ​គ្មាន​អ្នក​ណា​នឹង​ស្ម័គ្រចិត្ត​មក​កម្ពុជា​ទេ ប្រសិន​គេ​មិនដឹងថា កម្ពុជា​ជា​ប្រទេស​បែបណា​នោះ​។​

​លោក ឡុង វីសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រុមមន្ត្រី​នឹង​ត្រូវ​បញ្ជូន​ទៅ​កោះ Nauru ដើម្បី​ធ្វើ​ការវាយតម្លៃ​លើ​ជនភៀសខ្លួន​។​

​លោក​បន្តថា​៖ «​យើង​នឹង​បញ្ជូន​មន្ត្រី​ទៅ​កោះ Nauru ដើម្បី​ជូន​ដំណឹង​ជនភៀសខ្លួន​អំពី​កម្ពុជា​។ ដូចជា ការរស់នៅ ប្រពៃណី​ទំនៀមទម្លាប់ និង​សាសនា​»​។ លោក​បន្ថែមថា ចំនួន​និង​ពេលវេលា​នៃ​ការមកដល់​របស់​ជន​ភៀសខ្លួន​មិនទាន់​សម្រេច​ទេ ហើយ​ទីតាំង​សម្រាប់​ពួកគេ​រស់នៅ​ក៏​មិន​ទាន់​កំណត់​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ការតាំង​លំនៅ​បណ្តោះអាសន្ន និង​ទីតាំង​មក​ដល់​គឺ​នៅ​ភ្នំពេញ ប៉ុន្តែ​យើង​នៅតែ​មិន​ដឹង​ទីតាំង​ទេ​។ ការតាំង​លំនៅ​ជា​អចិន្រៃ្តយ៍ និង​ការធ្វើសមាហរណកម្ម​ក្នុង​សហគមន៍​កម្ពុជា​នៅ​មិនទាន់​ដឹង​ទេ​ប៉ុន្តែ​គឺ​នៅក្រៅ​រាជធានី​ភ្នំពេញ​»​។​

​លោក​បាន​បន្តថា​៖ «​យើង​មិនដឹង​ថា ជនភៀសខ្លួន​ប៉ុន្មាន​នាក់​នឹង​មកដល់​ទេ ប៉ុន្តែ​លើក​ដំបូង​មាន​ចំនួន​តិចតួច​។ ប្រសិន​មាន​បញ្ហា​ក្នុង​គម្រោង​សាកល្បង [​កិច្ចព្រមព្រៀង​] នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​» ៕

20140930_04

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!