ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា គាំទ្រ​កំណែ​របស់​ក្រសួង​អប់រំ​

​រាជធានី​ភ្នំពេញ ៖ ថ្លែងប្រាប់​អ្នកកាសែត ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​បាន​គាំទ្រ​ចំពោះ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដែល​ផ្តើម​ចេញ​ក្នុង​ឆ្នាំ ២០១៤​នេះ​។​

​ក៏ប៉ុន្តែ ប្រធាន​គណៈកម្មការ​ទី ៧ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ត្រួតពិនិត្យ​បន្ថែមទៀត​លើ​ចំណុច​ចំនួន​ប្រាំ​ដើម្បី​ឲ្យ​ជម្រុញ​ឲ្យ​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​ទទួលបាន​ជោគជ័យ​នោះ គុណភាព​គ្រូបង្រៀន គុណភាព​សិស្ស មធ្យោបាយ កម្មវិធីសិក្សា និង សង្គម រួម​ទាំង​ពង្រឹង​វិន័យ​ផងដែរ​។ ជាមួយគ្នា​នោះ បញ្ហា​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន ក៏​ត្រូវ​បាន​ស្នើ​ឡើង​ផងដែរ​។​

​ជា​ការឆ្លើយតប លោក ហង់ ជួន​ណារ៉ុន បាន​លើកឡើង​ថា រដ្ឋាភិបាល​បាន​សម្រេច​រួច​ហើយ​លើ​គោលនយោបាយ​ដំឡើង​ប្រាក់ខែ​ដល់​គ្រូ​បង្រៀន​នេះ​។ នោះ គឺ មាន​បួន​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ គឺ​នៅ​ចុងឆ្នាំ​នេះ រដ្ឋាភិបាល​នឹង​សម្រួល​ប្រាក់​បំណាច់ លើ​គ្រូបង្រៀន​។ ដំណាក់​ទី ២ ចាប់ពី​ឆ្នាំ ២០១៥ ទៅ​នឹង​ដំឡើង​ប្រាក់ខែ​បន្ថែម ហើយ​ដំណាក់​ទី ៣ ចាប់ពី​ខែ​ឧសភា ឆ្នាំ ២០១៥ រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​នៅ​តំបន់​ជួប​ការលំបាក និង​ដំណាក់កាល​ទី ៤ ចាប់ពី​ខែ​មេសា ឫ ឧសភា​ក្នុង​ឆ្នាំ ២០១៥ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​មួយ​ដំណាក់កាល​ទៀត​ដល់​គ្រូ​បង្រៀន​ជាពិសេស​គ្រូ​នៅ​សាលាបឋមសិក្សា​ដែល​មាន​ប្រាក់ខែ​ទាប​។​

​ចំពោះ​ការប្រឡង​បាក់​ឌុប​ឡើងវិញ ត្រូវបាន​លោក ហង់ ជួន​ណារ៉ុន បកស្រាយ​ថា វា​ជា​ការផ្តល់​ឪ​កាស​ដល់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់ ដើម្បី​មាន​ឪ​កា​សបាន​ប្រឡង​ជាប់​ឡើងវិញ​។  ហើយ​ចំណុច​នេះ ក៏​ត្រូវ​បាន​គណៈ​កម្មករ​ទី​៧ នៃ​រដ្ឋសភា​គាំទ្រ​ផងដែរ​។​

​យ៉ាងណាក៏ដោយ រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​មួយ​នា​ពេលខាងមុខ ដើម្បី​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បំភ្លឺ​បន្ថែមទៀត​អំពី​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​របស់​ក្រសួង​នេះ​។ នេះ​បើ​តាម​លោក យ៉ែម បុញ្ញឫទ្ធិ​ដដែល​៕

Hang-choun-narogn

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!