ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អភិបាល​ខេត្ត​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចាក់​កៅស៊ូ មួយ​ខ្សែ​ប្រវែង​២០០០​ម៉ែត្រ

ខេត្តសៀមរាប ៖​អភិបាលខេត្ត​បាន​បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ចាក់​កៅស៊ូ DBST (​ផ្លូវ​ត្រាំ​នាគ​) មួយ​ខ្សែ​ដែល​មាន​ប្រវែង ២.០០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៤ ស្ថិត នៅ ភូមិ​ចុង កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​ក្រោម​អធិបតីភាព​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មាន​ការចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត អស់លោក លោកស្រី ប្រធាន មន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​សេចក្ដី​របាយការណ៍ របស់លោក សូ ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប​ស្ដីទី រួចមក លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​សំណេះសំណាល ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​ថា ជាមួយនឹង​សមិទ្ធផល​ជាច្រើន ជា​បន្តបន្ទាប់​ក្នុង ខេត្ត ជាក់ស្តែង​ដូច​ថ្ងៃនេះ អាជ្ញាធរ​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ DBST ប្រវែង ២០០០ ម៉ែត្រ នេះ​គឺជា សមិទ្ធផល​បន្ថែម​ទៀត សម្រាប់​ក្រុង​សៀមរាប ក៏ដូចជា​ខេត្ត​សៀមរាប​ទាំងមូល​ផងដែរ ។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់បន្ថែម​ថា  លើ​ការបើក​ការដ្ឋាន​ផ្លូវ​ត្រាំ​នាគ​មួយ​ខ្សែ​នេះ អាជ្ញាធរខេត្ត គ្រោង​នឹង​បើក​ការដ្ឋាន​សាង់សង់ និង​ជួសជុល​កែលំអ​ផ្លូវ​មួយចំនួនទៀត ជា​បន្តបន្ទាប់​ក្នុង​ក្រុង​សៀមរាប ដើម្បី​ជួយ​សម្រួលការ ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ហើយ​គម្រោង​ជួសជុល កែលម្អ និង សាងសង់​ផ្លូវ​ក្នុង​ក្រុង​សៀមរាប រួមមាន ៖ ១-​ការកែលម្អ និង​ពង្រីក ផ្លូវជាតិ​លេខ​៦ ដំណាក់កាល​ទី​១ ពី​កែង​ផ្លូវ លោកតា ខៀវ ណឺ​យ ដល់​កែង​ផ្លូវ ៦០​ម៉ែត្រ ប្រវែង ៤៥០ ម៉ែត្រ​។ ២-​ជួសជុល និង​កែលម្អ​ផ្លូវ​លោកតា ខៀវ ណឺ​យ ប្រវែង​១ ៥០០​ម៉ែត្រ និង​ផ្លូវ ៧​មករា (​កែង​ផ្លូវ លោកតា ខៀវ ណឺ​យ ដល់​រង្វង់​មូល​វត្ត​ដំណាក់​) ប្រវែង ១០០០​ម៉ែត្រ ។ ៣-​ការកែលម្អ​ចិញ្ចឹម​ផ្លូវ និង​រៀបចំ សួនច្បារ​សងខាង​ផ្លូវ​ពី​ស្ពាន​នាគ ដល់​ផ្លូវ​សាល​ដឺ​ហ្គោល ប្រវែង​៥០០​ម៉ែត្រ ។ ៤-​ការសាងសង់​លូ​ប្រអប់​ពីមុខ​សាលារៀន​វត្ត​បូព៌ ដល់​ផ្លូវ​លោកតា​ខៀវ ណឺ​យ ប្រវែង ៩០០​ម៉ែត្រ ។ និង ៥-​សាងសង់​ផ្លូវ​ចាក់​បេតុង​ចាប់​ពី​មុខ សាលាបឋមសិក្សា វត្ត​បូព៌ ដល់​ផ្លូវ​លោកតា​ខៀវ ណឺ​យ ប្រវែង ៩០០​ម៉ែត្រ​។ ៦-​សាងសង់​ផ្លូវ​ចាក់ បេតុង​ភូមិ​ស្ទឹង​ថ្មី ចាប់​ពី​ផ្លូវ​សម្តេច ទេព វង្ស ដល់​អតីត​ភោជនីយដ្ឋាន​កេស​រគោល ប្រវែង ៤៥០​ម៉ែត្រ ។ ៧-​សាង សង់​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ DBST ពី​ភូមិ​ទ្រាំង​ស្ពាន​នាគ​(​ខាងលិច​ស្ទឹង​) ដល់​ស្ពាន​បច្ចេកទេស​(​ផ្លូវ​ទៅ​អង្គរ​) ប្រវែង ៧០០ ម៉ែត្រ​។ ៨-​សាងសង់​ផ្លូវ​ចាក់​កៅស៊ូ ប្រភេទ DBST ពី​ផ្លូវ​ភូមិ​បន្ទាយ​ចាស់ និង​ភូមិ​វត្ត​បូព៌ ដល់​ផ្លូវ​២១២ ប្រវែង ៨៥០​ម៉ែត្រ ផងដែរ ។​

​ក្នុងឱកាស​នោះ លោក​ក៏​បាន​រំលឹកថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រួល​ប្ដូរ​ទីតាំង​សាលាខេត្ត ក៏ដូចជា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​ផ្លាស់​មក​កៀក​ជិត​ប្រជាពលរដ្ឋ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​មក ទទួលយក​សេវាសាធារណៈ​។ ដូចនេះ អាជ្ញាធរខេត្ត បាន​គោរព​ស្នើសុំ​ទៅ សម្តេច​តេជោ ហ៊ុន សែន ដើម្បី​រៀបចំ ឲ្យមាន​ទីតាំង​រដ្ឋបាល​មន្ទីរ អង្គភាព​ជំនាញ លើ​ផ្ទៃដី​ទំហំ ៦​ហិកតា រហូតមកដល់​ពេលនេះ ត្រូវបាន​ទទួល​ការ ឯកភាព ជា​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​រួច​ហើយ ពោល​គឺ​នៅ​ចំណុច​ទីតាំង ដែល​បាន​បើក​ការដ្ឋាន​ឲ្យ​ដំណើរការ​ចាប់ពី​ព្រឹក​នេះ​តទៅ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ដេញថ្លៃ​សាងសង់​អគារ​មន្ទីរ អង្គភាព​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ ។​

​លោក​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយ​ខេត្តសៀមរាប ជា​ខេត្ត​ទេសចរណ៍ និង​ជា​កន្លែង សន្និសីទ ថ្នាក់ជាតិ​-​អន្តរជាតិ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​កិត្យានុភាព​ជាតិ​យើង ក៏ដូចជា​ខេត្ត​សៀមរាប​ទាំងមូល គឺ​យើង​ត្រូវការ ឲ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្អ​ស្អាត ហើយ​បើ​ផ្លូវ​យើង​មិនបាន​ល្អ​ស្អាត​នោះ វា​ក៏​ជា​កក្ដា ប្រឈម​ដ៏​ធំ​ផង​ដែរ សម្រាប់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ដទៃ​មួយចំនួន​ទៀត​ផង​ដែរ រួម​ទាំង​ប៉ះពាល់​ដល់ សោភ័ណភាព​ក្រុង ក៏ដូចជា​សុខុមាលភាព​សាធារណៈ បញ្ហា​កក់ស្ទះ​ចរាចរ ជាដើម ៕

 

2014_09_17m1 (1) 2014_09_17m1 (2) 2014_09_17m1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!