ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ទំនាស់​ដីធ្លី​ដ៏​រាំ​រៃ​រវាង​អាជ្ញាធរ​អប្សរា​នឹង​ប្រជាពលរដ្ឋ​ផ្ទុះឡើង​នៅ​មុខ​តុលាការ​

សៀមរាប ៖ ពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​៦​នៃ​ស្រុក​បន្ទាយស្រី​ប្រមាណ​ជា​ជាង​១០០​នាក់​បាន​មក ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​រង់ចាំ​តំណាង​របស់ ពួកគាត់​ចំនួន ៧ រូប ដែល​ត្រូវ​តុលាការ​កោះហៅ​មក​សួរនាំ​ពី​ករណី​រុករាន ទ្រព្យសម្បត្តិ​អ្នកដទៃ​ដែល​មាន​អាជ្ញាធរ​អប្សរា​ជា​ដើមបណ្ដឹង​។

​ហេតុការណ៍ ពលរដ្ឋ​លើកគ្នា​មក​ការពារ​តំណាង​របស់​ពួកគាត់​នៅមុខ​តុលាការ​ខេត្ត​សៀមរាប នោះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៤​នេះ​។​

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​អ្នកភូមិ តា​នី​,​ស្គន់​,​ត្បែង​លិច​,​ត្បែង​កើត​,​ស្នា​សង្គ្រាម​,​នៃ ស្រុក​បន្ទាយស្រី ជាមួយ​អាជ្ញាធរ​អប្សរា បាន​កើតឡើង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​រហូត​មកដល់​បច្ចុប្បន្ននេះ នៅតែ​មិន​ទាន់ មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ ប៉ុន្តែ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​សីហា​នេះ ពលរដ្ឋ​មាន​ការភ័យខ្លាច​ស្ថាប័ន​តុលាការ​ធ្វើការ​ចោទប្រកាន់​មក​លើ​តំណាង របស់​ពួកគាត់​ពី​បទ​ព្រហ្មទណ្ឌ​ដូច​ដែល​អាជ្ញាធរ​អប្សរា​បាន​ប្តឹង​នោះ​មែន ប៉ុន្តែ​ធាតុពិត​រឿង​នេះ​ជា​រឿង​ទំនាស់​ដីធ្លី​ប៉ុណ្ណោះ​។

​សូម​រំលឹក​ថា តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ត្រូវ​កោះហៅ​មក​សួរនាំ​នៅ​តុលាការ​ចំនួន​៧​រូប​មាន​ទី​១/​ឈ្មោះ ហួន ហ៊ុំ ទី​២/ ឈ្មោះ ញឹម សួន ទី​៣/ ឈ្មោះ តែម សា​ល់ ទី​៤/ ឈ្មោះ ទូច ទួន ទី​៥ / ឈ្មោះ សុ​ត ប៉ុន ទី​៦/ ឈ្មោះ ទឹន ពួន និង ទី​៧/ ឈ្មោះ ហុប ទូច​។​

​តំណាង ពលរដ្ឋ​ម្នាក់​ឈ្មោះ ហួន ហ៊ុំ បាន​រៀបរាប់​បាន​ប្រាប់​អ្នកកាសែត​នៅមុខ​អាគារ​តុលាការ​បន្ទាប់​ពី​គាត់ ចេញពី​សវនាការ​ថា បច្ចុប្បន្ននេះ​តុលាការ​មិន​ទាន់​សម្រេច​ទោស​មក​លើ​ពួក​គាត់​ទេ ដោយ​បង្អង់​រយៈពេល​២​ខែ​ទៀត ដើម្បី​ឲ្យ​ពួកគាត់​ទៅ​ដាក់​ពាក្យបណ្តឹង​ព្រោះ​រឿង​នេះ​ជា​រឿង​ទំនាស់ ដីធ្លី​សុទ្ធសាធ​។ កន្លងមក​អាជ្ញាធរ​អប្សរា​បាន​ចុះទៅ​ទិញ​ដី​ពី​ពួក​គាត់​ក្នុង​តម្លៃ​ទាប​ពេក ហើយ​ពួក​ខ្ញុំ​ក៏​ឲ្យ​អាជ្ញាធរ​អប្សរា​ដោះស្រាយ​ជា​ផ្លូវដី​ឲ្យចំ​នួន​៣៨ គ្រួសារ ប៉ុន្តែ​អាជ្ញាធរ​អប្សរា​បាន​ចុះ​ទៅ​វាស់ដី​ឲ្យ​ពួកគាត់​បាន​តែ​១៣​គ្រួសារ តែប៉ុណ្ណោះ ដូច្នេះ​ពួកគាត់​មិន​អាច​ទទួលយក​នូវ​ដំណោះស្រាយ​របស់​អាជ្ញាធរ​អប្សរា​បាន​ទេ ព្រោះ​អី​យើងខ្ញុំ​ទាំងអស់គ្នា​ជា​អ្នករស់នៅ​ក្នុង​ភូមិ​ទាំងនេះ​ជា​យូរ យាណា​ស់​មក​ហើយ​ដោយ​មិនមែ​ន​ជា​ជន​ចំណាកស្រុក​អ្វី​នោះទេ ។​

​លោក​រៀបរាប់​បន្តទៀត​ថា ដោយ​ឃើញ​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​នាំគ្នា​តវ៉ា​យ៉ាង​ដូច្នេះ អាជ្ញាធរ​អប្សរា​បាន​បង្វែរ​សំណុំរឿង​ទំនាស់​ដីធ្លី​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ វិញ ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច នឹង ការបាត់បង់​ដីធ្លី​ផង និង ភ័យខ្លាច​ជាប់គុក​ផង​។​ ​លោក បន្តថា ដី​ដែល​ប៉ះពាល់​ទាំងអស់​មាន​ចំនួន​១០១២​ហិកតា​ដែល​អាជ្ញាធរ​អប្សរា​ប្រមូល ទិញ​ពី​ប្រជាពលរដ្ឋ​សម្រាប់​ទុក​ចែក​ឲ្យ​អ្នក​រស់នៅ​តាម​មាត់ស្ទឹ​ង​សៀមរាប​។​

​ក្រុម ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​មុខ​តុលាការ​ដើម្បី​រង់ចាំ​ស្តាប់​សវនាការ​នេះ បាន​ទទូច​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ដែល​ជា ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ចំនួន​៥​នៃ​ស្រុក​បន្ទាយស្រី​ផង​។​

​ជុំវិញ ករណី​ខាងលើ​នេះ​ដែរ អ្នកយក​ព័ត៌មាន​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក ប៊ុន ណា​រិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា​បាន​ទេ​នៅ​ព្រឹក​នេះ​៕

P1120720 P1120723 P1120719

 

 

Filed in: ទំនាស់​ដីធ្លី, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!