ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​ទិវា​ការដាំ​កូន​ឈើ​ត្រូវបាន​ប្រារ​ពនៅ​វិទ្យាល័យ​ច្បា​អំពៅ​

ភ្នំពេញ ៖ ដើមឈើ​ប្រភេទ​បេង គ្រញូង ធ្នង់ គគីរ ឈើទាល គីនីន និង​លឿង​រាជ ចំនួន ១.៥៣០ ដើម ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យក​ទៅ​ដាំ​នៅតាម​របង និង​បរិវេណ​ទីធ្លា វិទ្យាល័យ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៤​។​ក្រោយពី​បាន​កាប់​បំផ្លាញ​ក៏

​មាន​ការដាំ​ឡើង​វី​ញ​ដែរ​ក៏​ប៉ុន្តែ​ការដាំ​នេះ​វា​មិន​ដូច​ការដាំ​នោះ​ទេ​វា​ត្រូវ​ការចំណាយ​រាប់​ឆ្នាំ​ទើប​អាច​ប្រើ​ការកើត​កាលពី​ជំនាន់​សម្តេច​សីុហ​នុស​ផ្ទៃ​ដី​ព្រៃឈើ​មាន​ប្រមាណ​៧០%​តែ​ឥឡូវ​មាន​មិន​ដល់​២០%​ផង​តើ​រដ្ឋាភិបាល​មាន​វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ​ទេ​។​

​លោក ច័ន្ទ​ថេត ថា​នរៈ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល បាន​ថ្លែង​ក្នុង​ពិធី​ដាំ​កូន​ឈើ អបអរ​រុក្ខទិវា ៩ កក្កដា ឆ្នាំ​២០១៤ នេះ​ថា បុណ្យ​រុក្ខទិវា បានចាប់កំណើត ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​សម័យ​សង្គម​រាស្ត្រ និយម នា​ទសវត្សរ៍​ទី​៥០ ក្រោម​ព្រះរាជ​តម្រិះ​ផ្តួចផ្តើម របស់​អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ​។​

​លោក​ច័ន្ទ​ថេត ថា​នរៈ បាន​និយាយទៀតថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល បាន​ត្រៀម​កូនឈើ សម្រាប់​ផ្តល់​ជូន​ខណ្ឌ​ទាំង​១២ នូវ​កូនឈើ​៥​ប្រភេទ ដូចជា គ្រញូង បេង គគីរ ឈើទាល និង គីនីន ចំនួន ៣.៦០០ ដើម និង​បាន​ត្រៀម​ដើមឈើ​ហូប​ផ្លែ ដូចជា ស្វាយ ទៀប​ស្វិត ខ្នុរ ចំនួន ១.១០០ ដើម​ទៀត សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ សិស្ស និង​លោកគ្រូ សម្រាប់​យក​ទៅ​ដាំ នៅ​គេហដ្ឋាន​។ ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល បាន​រៀបចំ​ថ្នាល បណ្តុះ​កូនឈើ ចំនួន​២​កន្លែង​ផងដែរ ដែល​អាច​បណ្តុះ​កូនឈើ ទាំង​រយៈពេល​វែង មធ្យម រយៈពេល​ខ្លី និង​ដើមឈើ​ហូប​ផ្លែ បាន​រាប់​ម៉ឺន​ដើម ក្នុង​១​ឆ្នាំៗ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មាន ប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៤ នៅតាម​បណ្តា​រាជធានី ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏មាន​ការរៀបចំ​ប្រារព្ធ ពិធី​ដាំ​ដើមឈើ ដើម្បី​អបអរសាទរ​បុណ្យ រុក្ខ​ទិវា​៩​កក្កដា​នេះដែរ​។ ក្នុងនោះ បានសម្រេច​កំណត់​យក ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៤ ដើម្បី​ដាំ​កូនឈើ នៅក្នុង​បរិវេណ វិទ្យាល័យ​ច្បារអំពៅ ភូមិ​ត្រពាំង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការដាំ​កូនឈើ ក្នុង​ពេល​នេះ ដើម្បី​រួមចំណែក​ក្នុង​ការថែរក្សា ការពារ​បរិស្ថាន ឲ្យបាន​ល្អ បង្កើន​សោភ័ណភាព ប្រកប ដោយពណ៌​បៃតង ស្រស់បំព្រង និង​កាត់បន្ថយ​ជាតិពុល ក្នុង​បរិយាកាស ដែល​ជា​កាកសំណល់ បញ្ចេញ​ពី​គ្រឿងចក្រ យានយន្ត​តូចធំ គ្រប់​ប្រភេទ​។ អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ដាំ​ដុះ​ដើមឈើ ឲ្យបាន​ផុលផុស ជាពិសេស​សូមជួយ​ថែទាំ​កូនឈើ ដែល​បាន​ដាំ​រួច ឲ្យបាន​លូតលាស់​ល្អ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​ ៕

photo_fromCEN

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!