ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

“កាសុីណូ”ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅតែបន្តបើកចំហរអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងអានាធិបតេយ្យដដែល អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង៖ យោងតាមប្រភពប្រជាពលរដ្ឋរស់នៅក្បែរល្បែងសុីសងបានបង្ហើបអោយដឹងថា ទីតាំង “កាសុីណូ” មួយកន្លែងនៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែង នៅតែបន្ត បើកចំហរអោយពលរដ្ឋខ្មែរនាំគ្នាចូល លេងល្បែងស៊ីសង គគ្រឹក គគ្រេង អានាធិបតេយ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឃុំ ស្រុក នាំគ្នារក្សាភាព ស្ងៀមស្ងាត់មិនបង្រ្កាប។
ប្រភពបានបន្តថា”កាសុីណូ” ដែល បើកចំហរអោយពលរដ្ឋខ្មែរចូលលេងរាល់ ថ្ងៃនេះគ្មានច្បាប់អនុញាតនោះទេ ប៉ុន្តែមានខ្នងបង្អែករឹងមាំចាំជួយជ្រុំជ្រែង។ ហេតុនេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែងនិងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនគួរបណ្តោយអោយម្ចាស់ “កាស៊ី ណូ” ខាងលើធ្វើអ្វីៗតាមតែអំពើចិត្តផ្ទុយពីច្បាប់អនុញ្ញាតិនោះទេ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាពិនិត្យចំពោះករណីម្ចាស់” កាស៊ីណូ” នៅច្រក ព្រំដែនស្វាយអាង៉ោងកំពុងធ្វើព្យុះភ្លៀងគៀងគរប្រជា ពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់និង អាប៉ោងខុសច្បាប់និងល្បែងច្រើនប្រភេទទៀតក្នុងកាសុីណូមួយនេះ ។
ប្រភពក្រុមញៀនល្បែងបានបន្តអោយដឹងថា”កាសុីណូ”ខាងលើនេះមួយថ្ងៃៗមានអ្នកញៀនល្បែងជិះឡាននិងម៉តូសេរីទំនើបៗ រាប់សិបគ្រឿងនាំ គ្នាចូលលេងល្បែងយ៉ាងរំភើយជារៀងរាល់ថ្ងៃមិនខ្លាចញញើត អាជ្ញាធរមានសមត្ថ កិច្ចក្នុងការបង្រ្កាបឡើយ ហើយមិនអនុ វត្តន៍ ៣ការពារ ៣កុំ ដែលរាជរដ្ឋាភិបា ល បានដាក់ចេញនោះទេ។
ប្រជាពលរដ្ឋមានចម្ងល់ដូចៗថា ចុះហេតុអ្វីបានលោក ជា សុមេធី អភិ បាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មើលរំលង “កាស៊ីណូ” មួយកន្លែងនេះកំពុងបើកចំហរពង្វក់អោយពលរដ្ឋចូលលេងផ្ទុយច្បាប់អនុញាតិមិនបង្រ្កាប។ទុកអោយម្ចាស់ “កាស៊ីណូ “គៀងគរពលរដ្ឋខ្មែរចូលលេងល្បែង ជល់មាន់ និងអាប៉ោងខុសច្បាប់និងល្បែងផ្សេងទៀតយ៉ាងពេញបន្ទុក បង្កអោយ មានអំពើចោរកម្ម ចោរលូច ឆក់ ប្លន់ គាស់ផ្ទះនិងអំពើហិង្សាគ្រួសារកើតមានគួរអោយកត់សម្គាល់ដើមចមចេញពីល្បែងសុីសងនេះ ឯង។
មហាជនក៍ដូចជាប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែល ម្ចាស់ “កាស៊ីណូ ” បានផ្ដល់ផលប្រយោជន៍ប្រចាំខែជូន អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង រួចរាល់អស់ហើយទេដឹង ? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាប ដើម្បីសន្តិសុខ សង្គម អោយស្របតាមគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ៧ ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវត្តន៍និងស្របតាមបទបញ្ជារ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង។

ដែលបញ្ហានេះលោក ជា សុមេធី អភិ បាលខេត្តព្រៃវែងលោក ព្រំ សុន្ទរ ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធផល ប្រយោជន៍នោះទេ? គួរចាត់ វិធានការបង្រ្កាបម្ចាស់កាសុីណូនៅច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែកដែលបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងនោះអោយមានប្រសិទ្ធ ភាព ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!