ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ ផែន​ ភឿន​ ប្រធាន​គយ​ច​ល័តផ្ទៃប្រទេសផ្លូវជាតិលេខ១ ទីស្នាក់ការស្ថិតក្នុងភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង​នឹង​បក្ខពួក​រងការរិះគន់ពីមហាជនប្រព្រឹត្ត​អំពើ​ពុក​លួ​យ​.!

ខេត្ត​ព្រៃវែង​៖ យោង​តាមប្រភព​ថ្មីៗពី​ក្រុមអាជីវករ​ជា ច្រើនដែលរកស៊ី​ដឹក​ជញ្ជូនទំនិញ​ និងបន្លែផ្លែឈើ បន្តិច បន្តួចពីប្រទេសវៀតណាមតាមផ្លូវជាតិ លេខ១ បាន​អំពាវនាវដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយនិង​ថ្នាក់ដឹកនាំ​ ក្រសួង​ស្ថា ប័ន​ពាក់ព័ន្ធ​ដាក់ការស៊ើបអង្កេត​ស្រាវ ជ្រាវ​ជុំវិញ​ភាព​មិន​ប្រក្រតី​ពុករលួយរបស់ លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្ទៃប្រទេសផ្លូវ ជាតិ​លេខ​១ ដែលមានទី់ស្នាក់ការស្ថិតនៅភូមិទួល ល្ពាក់ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែងនិង​បក្ខ ពួកឃុបឃិត​ជាប្រព័ន្ធជា មួយឈ្មួញធំៗជា​ថ្នូរ​អនុ ញ្ញាត​ឲ្យ​នាំចូល​ទំនិញ គេចពន្ធ​ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរនិង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយចំនួនទៀត ដឹក​ចេញ ពី​ប្រទេស​វៀតណាមចូលមក​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ​។​
ប្រភពបង្ហើបឲ្យដឹងទៀតថា​លោក ផែន ភឿន ត្រូវបាន​មន្ត្រី​រាជការ អាជីវករ​និងអ្នក រកស៊ី​ដឹក​ទំនិញនិង​ពលរដ្ឋ​រស់នៅ​ ខេត្ត​ព្រៃវែង រិះគន់ថាកំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ដាក់​ខែ​ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ដោយ​ក្នុង​រថយន្ត​១​គ្រឿងៗ ត្រូវ​បង់លុយ​រាប់ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ៗ ជា​ថ្នូរ​បើកភ្លើងខៀវមិន​ឲ្យ​មន្ត្រី​គយរបស់ខ្លួន​ត្រួត ពិនិត្យនិង​មិន​ផាកពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ជា​ដើម​។​ប្រភព​បានឲ្យដឹងទៀតថា សូម្បី​អាជីវករ​លក់​ម៉ូតូ​អត់​ពន្ធ នៅ​តាម​ទីតាំង​មួយចំនួន​នៅ​ទីប្រជុំជន​ផ្សារ​អ្នក​លឿង ស្រុក​ពាមរ៍ ក៏​តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​ដាក់​ខែ ជូន​មន្ត្រី​គយ​ចល័តផ្ទៃប្រទេស ដឹកនាំ​ដោយ លោក ផែន ភឿន​ ដោយ​ក្នុង​១​ខែ ៗ ត្រូវ​បង់លុយ​ចាប់ពី ៤០០​ដុល្លារ ទៅ​៦០០​ដុល្លារ​សម្រាប់​ហាង ឬ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​១ កន្លែង​។​
ប្រភព​ពីពលរដ្ឋ​ស្រុកព្រះស្ដេច ខេត្ត​ព្រៃវែងឲ្យដឹងថា ទីស្នាក់ការ​គយ​ចល័ត​ផ្ទៃប្រទេសផ្លូវជាតិ​លេខ​១ត្រង់ចំណុច ភូមិ​ទួល​ល្ពាក់ ឃុំ​រំចេក ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង ដឹកនាំដោយលោក ផែន ភឿន។​ ប្រភព​ពី​ក្រុមឈ្មួញ​ដឹកទំនិញ ពី​ប្រទេសវៀតណាមបាន​បន្តថា លោក ផែន ភឿន ប្រធាន​គយ​ច​ល័តផ្ទៃប្រទេ ស ផ្លូវជាតិ​លេខ​១​ កំពុង​ធ្វើឲ្យឈ្មួញ​ឬ​ពាណិជ្ជករទាំង​អ្នក​រកស៊ី​ស្រប ច្បាប់និង​ល្មើសច្បាប់ មិន​ពេញចិត្ត​ជាខ្លាំង ព្រោះ​រាល់​ថ្ងៃនេះ មន្ត្រី​គយ​ច​ល័តផ្ទៃប្រទេសផ្លូវជាតិលេខ​ ១ បានដាក់​កុងត្រូលជជុះ​តាម​ផ្លូវ​ជាតិ​នេះ និង​ប្រើ​រថយន្ត​សម្រាប់​បើក​ដេញតាម ចាប់​រថយន្ត​ដឹក​បន្លែផ្លែឈើ និង​រថយន្ត ដឹក ទំនិញផ្សេងៗទៀត ដោយ​បាន​គាបឈ្មួញនិងអាជីវក រ​រកស៊ី​នាំចូល​ទំនិញ​ដឹក​តាម​ផ្លូវជាតិលេខ​១​នេះពី​ប្រទេស​វៀតណា​ម គាបឲ្យបង់លុយ​ច្រើនៗទៅឲ្យ​ក្រុម​ខ្លួន​ជា​ប្រចាំ​ ថ្ងៃ និង​ដាក់​ប្រចាំខែ​ តាម​ការព្រម ព្រៀង ប៉ុន្តែ​មិនមាន​ចេញលិខិតស្នាមឬ​វិក្កយបត្រ​ជូនពួកគាត់នោះទេ។​
​ប្រភពពីក្រុមឈ្មួញ​ដដែល​ធ្លាប់រងគ្រោះបានបន្ថែមថាលោក ផែន ភឿន ប្រធាន​គយ​ចល័តផ្ទៃប្រទេស ផ្លូវជាតិ​លេខ​១ស្រុកព្រះស្ដេចខេត្តព្រៃវែង បាន​បញ្ជាឲ្យ​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​ខ្លួន ចុះ​គាប​លុយ​ពី​របរ​រក ស៊ី​ដឹកទំនិញ​បន្លែ​ផ្លែឈើ ដឹកតាមរឺុម៉កម៉ូតូ និង​ទំនិញ​ផ្សេងៗនាំ​ចូល​តាម​ច្រកទ្វារមួយចំនួននៅ​ ខេត្ត​ស្វាយ រៀង និង​ខេត្ត​ព្រៃវែង គឺ​ការផាកពិន័យ​ពី​ពួកគេ ដោយ​មន្ត្រី​គយ​ចល័ត​ផ្ទៃប្រទេសទាំងនោះ មិន​បាន​ចេញ វិក្កយបត្រ​នោះទេ​។​
​ចំណែកអាជីវករ​តូចតាច​បានឲ្យដឹង​ទៀតថា សម្រា ប់​រ៉ឺម៉ក​ដឹក​ទំនិញ​សំពីង សំពោងចេញពី​ប្រទេស​វៀតណាម ឆ្លងកាត់​ទីស្នាក់កា​រគ​យ​ច​ល័តផ្ទៃប្រទេសផ្លូវជាតិ​លេខ​១ ក៏​ត្រូវ​ក្រុម​លោក ផែន ភឿន តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​មន្ត្រី​ខ្លួន​ចំនួន​១៥០,០០០​រៀល ក្នុង​រ៉ឺម៉ក​១​គ្រឿង ​រីឯ​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​វិញ គឺ​ត្រូវ​លោក​គយចល័តផ្ទៃប្រទេសនោះតម្រូវឲ្យ​បង់​លុយ​ជូន​ចាប់ពី ៣ ទៅ ៥​ម៉ឺន​រៀល ក្នុង​ការដឹក​១​ជើងៗ និង​សម្រាប់​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ផ្លែឈើ​វិញ គឺ​ត្រូវ​បង់​ចាប់ពី ៨​ទៅ​១៥​ម៉ឺន​រៀល ក្នុង​១​គ្រឿង​។​
ប្រភព​បាន​បន្ថែមឲ្យដឹង​ទៀត​ថា​ ចំណែកលោក​ មួង ដារ៉ា ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តព្រៃវែង​នៅ​ចំណុច​ផ្លូវ​ជាតិ​១ ដែលស្ថិតក្នុង​ភូមិ​ព្រៃខ្លា ឃុំ​កំពង់សឹង្ហ ស្រុកព្រះស្ដេចខេត្តព្រៃវែង​ ក៍ត្រូវមហាជនរិះគន់​យ៉ាងចាស់ដៃណាស់ដែរដោយលោក​ប្រើមន្រ្តីគយ​ឬក៍សន្តិសុខយាមខាងមុខចាំ​យក លុយ​ពី​ឡាន​ដឹក​ទំនិញ​ឆ្លងកាត់ចូល​បង់លុយ​ដោយគ្មាន​ចេញវិកយ័បត្រ័​នោះទេ។​ដូច្នេះលោក​ មួង ដារ៉ា មេ​សាខាគយ​និងរដ្ឋាករខេត្ត​ព្រៃវែង មិនគួរបណ្ដែតបណ្តោយឲ្យឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ ទំនិញបង់ពន្ធ​មិន​គ្រប់​និងទំនិញខុសច្បាប់បង្កប់តាម​រថយន្ត​តូច.ធំ.រថយន្តក្រុង.និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ប្រភេទទៀតតាមអំពើចិត្តហើយគេមិនដែល​ឃើញ​លោក​គយ ឆែកឆេ​ឬ​ត្រួត ពិនិត្យ​លើ​មុខទំនិញ​ណាឡើយគេ​សង្កេត​ឃើញ​តែ​លោក​គយ​អង្គុយចាំ​យក​លុយ​ពី​ព្រូ​និង​តៃកុង​ឡាន​ចុះចូល​ទៅបង់លុយ​អោយ​តែប៉ុណ្ណោះគ្មានវិក្កយបត្រអ្វីទាំងអស់។​
ដែល​បញ្ហាខាងលើ​ប្រជាពលរដ្នសូមអំពាវនាវដល់​លោក​បណ្ឌិតសភាចារ្យ អូន​ ពន្ធ័មុន្នីរត្ន័​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ កិច្ច​និង ហិរញ្ញវត្ថុ​និង​លោក​បណ្ឌិត គុណ​ ញឹម​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មេត្តាពិនិត្យ​មើល​លោក​ មួង ដារ៉ា មេសាខាគយខេត្តព្រៃវែង​និងលោក ផែន ភឿន ប្រធានគយចល័តផ្ទៃប្រទេសផង​ទាន​! ។​ ពាក់ព័ន្ធ​នូវការរិះគន់ខាងលើគេហទំព័រ (www. enn-tv.com) យើងខ្ញុំរងចាំនូវពន្យល់បកស្រាយពីលោក មួង ដារ៉ា មេសាខាគយខេត្តព្រៃវែងនិងលោក ផែន ភឿន ប្រធាន គយចល័តផ្ទៃប្រទេសផ្លូវជាតិលេខ១ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!