ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាអំណាចនាយករដ្ឋមន្ត្រី មិនអាចធ្លាក់ទៅ​អ្នកណា​ផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ.!

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ ថា នៅពេលសម្តេចអស់អំណាចជានាយករដ្ឋមន្ត្រីទៅមិនអាចធ្លាក់ទៅ​អ្នកណា​ផ្សេងពីគណបក្សប្រជាជនកម្ពុជានោះទេ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣ ០៧៥ នាក់ នាព្រឹកថ្ងៃទី២៣ខែសីហា ឆ្នាំ២០២២ នៅអាគារពាណិជ្ជ កម្ម និងពិព័រណ៍ជ្រោយចង្វារ សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា មានលោកយាយ​ម្នាក់​ទាយថា ហ៊ុន សែន នឹងបាត់អំណាចនៅពេលខាងមុខនេះ។ សម្តេចតេជោថ្លែងថា ចំណុចនេះគឺពិតប្រាកដ តែបើទាយថា ហ៊ុន សែននឹងស្លាប់ត្រឹមត្រូវទៀត។សម្តេច តេជោ​​​បានថ្លែងបញ្ជាក់ថាការទាយនោះត្រូវព្រោះជីវិតមនុស្សវាគង់តែស្លាប់ហើយ គ្មានអ្នកណា ចាស់សកនោះទេ ដូច្នេះកុំឆ្ងល់ពេកសូមផ្តាំទៅវិញថាទាយនឹងត្រឹមត្រូវហើយ។ សម្តេចតេជោបញ្ជាក់បន្ថែមថា៖ «ទាយថា ហ៊ុន សែន នឹងអស់អំណាចនោះគឺ​ត្រូវ​ព្រោះច្បាស់ជាអស់ ហើយគ្មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីដល់ថ្ងៃស្លាប់ ឬស្លាប់នៅតែ​នាយករដ្ឋ​មន្ត្រីនោះទេ គឺវាគង់ តែបាត់។ ប៉ុន្តែសូមបញ្ជាក់ថាវាមិនធ្លាក់ទៅលើដៃពួក​អ្នក​ណា​ផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ»។ សម្តេចតេជោបាន បន្ដថា សម្តេច​ធ្លាប់​បានប្រកាសនិងត្រៀមរួចហើយ ហេតុអ្វីស្តាប់ មិនបាន។ ចំពោះការទាយនោះគឺជាការ​ទាយ​​ត្រឹមត្រូវ។សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «សូមផ្តាំថា ហ៊ុន សែន នឹងបាត់អំណាចព្រោះថាទោះបីមិន មែនជាហ៊ុនម៉ាណែតទៅចុះក៏មិនមែនធ្លាក់ទៅលើដៃពួកលោ​ឯងដែរគឺច្បាស់ជាអ្នកនៅក្នុងគណបក្សប្រជាជនដដែលហ្នឹង»។ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងបន្ថែមថា មានអ្នកគេនិយាយថា សាន្ត ប៊ុនធឿន មានចរិកកែមិនឡើង តែ ហ៊ុន សែនទេ ចរិកកែមិនឡើងទៀត «ត្រឹមត្រូវទៀត» ។ សម្តេចតេជោបានមានប្រសាសន៍ ថា៖ «ហ៊ុន សែន កែមិនឡើងព្រោះ​ហ៊ុន សែន ត្រូវការការពារសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ចង់ឱ្យកែ បែប​ណាបើ ហ៊ុន សែន កំពុងឈរនៅទីនេះដើម្បីការពារជាតិ ការពារទឹកដី ដោយសន្តិភាព ការរស់ រានមាន ជីវិតរបស់ប្រជាជន»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានផ្តាំទៅអ្នកទាយ​ទាំងនោះយ៉ាង​ដូច្នេះថា៖ «សូមផ្តាំទៅវិញថា កុំសង្ឃឹម ថា ហ៊ុន សែនកែចរិក មួយជីវិតរបស់ ហ៊ុន សែន គឺនៅតែ ហ៊ុន សែន របស់កម្ពុជា សូមផ្តាំ ទៅអ្នក ឯងឱ្យច្បាស់»៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!