ស្វាយរៀង ៖ យោងតាមប្រភពដែលស្និទ្ធនឹងលោក ខាត់ សារ័ត្ន បានបង្ហើបអោយដឹងថា ឈ្មួញដែលដឹកជញ្ជូនទំនិញតាមច្រកទ្វារព្រំដែនអន្តរជាតិនេះគឺជាប្រភពចំណូលដ៏ធំរបស់លោក ខាត់ សារ័ត្ន ជាពិសេសឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់។ លោក ខាត់ សារ័ត្ន គ្មានតួនាទីប្រមូលពន្ធដូចជាមន្ត្រី គយនោះទេ ប៉ុន្តែឈ្មួញនាំចេញនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រូវតែបង់លុយលើតុក្រោមតុអោយលោក ខាត់ សារ័ត្ន តាមការកំណត់ដោយមិនអាចរំលងបានឡើយ។ដូច្នេះក្នុងមួយថ្ងៃៗ លោក ខាត់ សារ័ត្ន ប្រ មូលលុយតាមរបៀបអំពើពុករលួយបានយ៉ាងច្រើនពីពលរដ្ឋខ្មែរដែលឆ្លង ដែនចេញចូលទៅពិនិត្យព្យាបាលជម្ងឺនៅក្រុងហូជីមុិញ និងពីក្រុមឈ្មួញនាំចេញចូលទំនិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមប្រភពមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀងអត់លិតបានអោយដឹងថា ក្រោយពេលចូលមកកាន់តំណែងជា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួចមកលោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក ។ បញ្ហាលោក ខាត់ សារ័ត្ន និងបក្ខពួក គាបយកលុយក្រៅផ្លូវការពីក្រុមឈ្មួញ អាជីវករ និងប្រជាពលរដ្ឋខ្មែរឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត ចេញ ចូលទៅពិនិត្យព្យាបាលជម្ងឺនៅ ទី ក្រុងហូជីមុិញ ប្រទេសវៀត ណាម ត្រូវបានបណ្ដាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ ដូចនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិ សេសលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍មិនគួរបណ្ដែតបណ្ដោយអោយលោក ខាត់ សារ័ត្ន និងបក្ខពួក ប្រើអំណាច តួនាទី ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ក្លា តទៅនោះទេ។
ប្រភពពីមន្ត្រីដដែលបានបន្តអោយដឹងទៀតថា ការដែលលោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័សដោយ សារមានអាងខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេស ន៍ផងដែរ។ ដូច្នេះហើយទើបមានការជំរុញអោយលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយ កដ្ឋាននគរបាលអន្តោប្រវេសន៍ ចាត់វិធាន ការទប់ស្កាត់អំពើពុករលួយរបស់លោក ខាត់ សារ័ត្ន ខ្លះផង ។ ដោយហេតុថា បច្ចុប្បន្ននេះភាពមិនប្រក្រតី ពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍ នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតត្រូវបានលាតត្រដាងជាសាធារណៈ។
ពាក់ព័ន្ធព័ត៌មានខាងលើ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បក ស្រាយពីលោកឧត្តមសេនី យ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត រាល់ម៉ោងធ្វើការ៕
លោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត សប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមរបៀបអំពើពុករលួយ.!
Filed in: សង្គម