ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ជនសង័្សយចំនួន០២ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមនីតិវិធី.!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ដើម្បី ផ្តន្ទាទោសតាមនីតិវិធីច្បាប់ដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់។ ១.ឈ្មោះ សុខ ហេង ហៅ វង្សនីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តកំពត ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក ដោយបានប្រើល្បិច ទូរស័ព្ទទៅបញ្ជាទិញទូរទស្សន៍ ០១គ្រឿង ម៉ាក អិលជី ទំហំ៤៣អ៊ិញ តម្លៃ ៣៤៥ដុល្លារ ហើយខ្លួនបានឲ្យអ្នកលក់ដឹកយកមកឲ្យនៅចំណុច ផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលអ្នកលក់ដឹកទូរទស្សន៍មកដល់ចំណុចខាងលើហើយ ខ្លួនក៏ឲ្យបក្ខពួកឈ្មោះ និត ហៅ ពើក យកទូរទស្សន៍ដាក់លើម៉ូតូកង់បី រួចក៏ជិះចេញទៅ ហើយខ្លួនក៏ឲ្យអ្នកដឹកទូរទស្សន៍ឡើងទៅយក លុយនៅលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទីបី លុះពេលឡើងដល់ជាន់ទីមួយ ខ្លួនបានដោះអាវក្រៅចេញ បម្រុងរត់គេចខ្លួន តែត្រូវអ្នកលក់ទូរទស្សន៍ដឹងមុន ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាវុធហត្ថ ឃាត់រូបខ្លួន តែម្តង។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ២. ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំ ពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់កាបូប និងបានចាប់យកវត្ថុតាង កាបូបដៃចំនួន០១ ក្នុងនោះមានសម្ភារៈ និងថវិកា មួយចំនួនប្រគ ល់ជូនម្ចាស់ដើមវិញផងដែរ។ ជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ នៅចំណុចបុរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពីឆក់បានសម្រេចបានជិះគេចខ្លួនទៅបន្ទប់ជួលវិញ លុះក្រោយមក ខណៈដែលជនសង្ស័យកំពុងអង្គុយមុខបន្ទប់ជួលក៏ស្រាប់តែមានសមត្ថ កិច្ចអាវុធហត្ថធ្វើការស្រាវជ្រាវចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមកខ្លួនក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃចំនួន០២លើក គឺនៅចំណុចផ្លូវជាតិលេខ៣ និង ទល់មុខក្លោងទ្វាវត្តគោកបញ្ជាន់ ផ្លូវវេស្រេង ខណ្ឌពោធិ៍ សែនជ័យផងដែរ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!