ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

បែកធ្លាយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឃុបឃិតគ្នាប្រមូលលុយដាក់ខែកង់បីឥណ្ឌា “PassApp” ម៉ូតូឌុប.ប្រថាប់ត្រាប័ណ្ណឆ្លងដែនជនបរទេសដាក់ហោប៉ៅធ្វើប្រងើយមិនខ្វល់ពីទុក្ខលំបាកប្រជាពលរដ្ឋ.!

បន្ទាយមានជ័យ៖តាមប្រភពពីអ្នករត់” PassApp” និងនៅមាត់ច្រកទ្វារព្រំ ដែនអន្តរជាតិប៉ោយប៉ែតបានបង្ហើបអោយដឹងថា មន្ត្រីនគរបាលអន្តោប្រ  វេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរ ជាតិ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមួយចំនួនបានឃុប ឃិតគ្នាប្រមូល លុយដាក់ខែពីអ្នករត់កង់បីឥណ្ឌា “Pa ssApp” ម៉ូតូឌុបនិងប្រថាប់ត្រាលើប័ណ្ណឆ្លងដែនយក លុយពីជនបរទេស ជាហេតុធ្វើអោយពួកគាត់មិនសប្បាយចិត្តទាល់តែសោះ ។

ប្រភពពីស្ត្រីជនជាតិថៃចូលប្រទេស កម្ពុជាបានអោយដឹងថាការប្រថាប់ត្រាត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ តម្រូវឲ្យបង់លុយក្នុង១នាក់២០០បាត ជាង២ម៉ឺនរៀល ជាហេតុធ្វើឲ្យជនបរ ទេសអាចមើលងាយដល់ ប្រទេសដោយសារតែមន្ត្រីមួយចំនួនស៊ីប្រាក់ខែរដ្ឋ ហើយនាំគ្នាមកគាបយកលុយលើ តុក្រោមតុតាមកាកំណត់មិនអាចតវាបាន។គួររំលឹកផងដែរថា ដោយសារតែការ យកលុយពីជនបរទេសនេះកាល ពីពេលថ្មីៗកន្លងទៅជនជាតិថៃបានលើកគ្នាទៅសុំកិច្ចអន្តាគមន៍ពីអគ្គកុង ស៊ុល កម្ពុជាប្រចាំប្រទេសថៃស្នើ សុំស្នាក់នៅបានរយ:ពេល ៦ យប់៧ ថ្ងៃ និងសុំមិនឲ្យលុយថ្លៃប្រថាប់ត្រា ទៀត ផងពេលនោះអគ្គកុងស៊ុលកម្ពុជា ក៏យល់ព្រមហើយដែរ ។
ប្រភពអ្នករត់កង់បីឥណ្ឌា “PassApp ” និងម៉ូតូឌុប បានបន្ថែមឲ្យដឹងទៀត ថា ពួកគាត់រត់ម៉ូតូឌុបឈ្នួលនៅ ក្នុងបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានដោយរលូននេះដោយ សារបង់លុយឲ្យមន្ត្រីនគរអន្តោប្រវេស ន៍ ដោយអោយជនស៊ីវិលជាអ្នកប្រមូ លលុយឲ្យរាល់ខែ សម្រាប់កង់បីឥណ្ឌា “PassApp”ក្នុងមួយខែ២០០០ បាត “ពីពាន់បាតប្រាក់ថៃ” ចំណែក ម៉ុតូឌុប ប្រភេទ VIP ក្នុងមួយខែ ២០០០ បាត “ពីពាន់បាតប្រាក់ថៃ” ធម្មតា១០០០ បាត “មួយពាន់បាត” ហើយក្នុងម្នាក់ៗត្រូវមានវិទ្យុទាក់ទងគ្រប់គ្នាហាមមិនប្រាប់អ្នកណាទាំងអស់។
ប្រភពដដែលបន្តថាអ្នករត់កង់បីឥណ្ឌា “PassApp “ដែលត្រូវបង់លុយមានចំនួន ៨០គ្រឿង ចំណែកម៉ូតូក៏មានច្រើនគ្រឿងដែរតែមិនចាំចំនួនពួកគាត់បន្តថា បើមិនបានបង់លុយទេ គេមិន អនុញ្ញាតឲ្យរត់ដឹកភ្ញៀវចេញ-ចូលមក ពីដីថៃព្រមទាំងធ្វើទុកបុកម្និញទៀត ផង ។អ្នករត់ឈ្នួល “PassApp”និងម៉ូតូ បានត្អូញត្អែថា ពេលខ្លះរួចខ្លួន ពេលខ្លះបានសល់បន្តិចបន្តូចត្រូវបង់ឲ្យប៉ូលីសទៀត។ មហាជនរិះគន់ក្រុម មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលយក លុយដាក់ខែអ្នករត់កង់បីឥណ្ឌា “Pas sApp “ម៉ូតូឌុបនិងជនបរទេសធ្វើព្យុះភ្លៀងតាមអំពើចិត្ត ។ដូច្នេះហើយក្រុមអ្នករត់” PassApp” និងម៉ូតូឌុបសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃពិសេសលោកនាយឧត្តមសេនីយ៍ គៀត ចន្ថារិទ្ធ អគ្គនាយកនៃអគ្គនាយ កដ្ឋាន នគរបាលអន្តោប្រវេសក្រសួងមហាផ្ទៃ មេត្តាពិនិត្យមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតផងទាន!ព្រោះហេតុថាចាប់តាំងពីចាប់ផ្តើមបើកឲ្យភ្ញៀវជាតិ អន្តរ ជាតិចេញ -ចូល មកឃើញថា ភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់មន្រ្តីនគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែតមួយនេះមិនចេះចប់ ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn- tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីមន្ត្រីនគរបាលអន្តោប្រវេ សន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!