ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឱ្យអ្នក ដែលបន្លំធ្វើជាជនរងគ្រោះហើយពាក់អាវស្លាកគណបក្សប្រជាជនកម្ពុជាក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនទៅសារភាពកំហុសជាបន្ទាន់ បើមិនចង់មានដីកាតាមចាប់ខ្លួន.!

ភ្នំពេញ៖ បន្ទាប់ពីតាមដានស្រាវជ្រាវព័ត៌មានរួចមកសម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាស ឱ្យអ្នក ដែលបន្លំធ្វើជាជន រងគ្រោះហើយពាក់អាវស្លាកគណបក្សប្រជា ជនកម្ពុជាក្នុងរឿងដីធ្លីនៅខេត្តព្រះសី ហនុ ចូលខ្លួនទៅសារភាពកំហុសជាបន្ទាន់បើមិនចង់មានដីកាតាមចាប់ខ្លួន។ការប្រកាសរបស់សម្តេចហ៊ុន សែន នេះបន្ទាប់ពីសម្តេចទទួលបានព័ត៌មានការពីការផ្សាយឡាយរបស់សារព័ត៌មានមួយដែលអ្នកបន្លំនោះមានពាក់អាវគណបក្សប្រជាជនកម្ពុជា ។ ថ្លែងក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យពុទ្ធិសាស្ត្រ នារព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញសម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលកំពុង ស្រែករកយុត្តិធម៌រឿងដីធ្លីនៅព្រះសី ហនុ បើមើលឱ្យមែនទែនទៅដំបូងយើងថារឿងអយុត្តិធម៌ ។ក៏ប៉ុន្តែធាតុពិតគាត់នេះកំពុងតែបោកប្រាស់យើង ហើយពាក់អាវគណបក្សប្រជាជនកម្ពុជាទៀត។ សម្ដេចលើកឡើងថា អ្នកដែលបន្លំនោះ ឥឡូវនេះគាត់រត់គេចខ្លួនបាត់ ។ សម្ដេចតេជោ ក៏បានណែនាំឱ្យជនដែលបន្លំខ្លួននោះ ទៅ ជួបជាមួយឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ ដើម្បីឱ្យគេទទួលខុសត្រូវថាគេបានប្រព្រឹត្តនូវកំហុសពិតប្រាកដនៃការកាប់ទន្ទ្រានដីព្រៃ ។សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសន្យាឱ្យតែអ្នកឯងចូលខ្លួនទៅនិយាយគ្នាឱ្យច្បាស់លើរឿងនេះ ឥឡូវសុំទៅ បើមិនទៅទេប្រយ័ត្នមានដីកាចាប់ខ្លួន។ ឥឡូវខ្ញុំទទួលបានហើយ ខ្ញុំបានបញ្ជូនតាំងពីម្សិល ហើយខ្ញុំបានណែនាំទៅ គួច ចំរើន គាត់លូនក្រាបៗពាក់អាវគណបក្សប្រជាជន ទៀត» ។សម្ដេចបន្ថែមថា ជាទម្លាប់របស់សម្ដេច គឺសម្ដេច មានប្រភពតាមដាន ក្រៅពីនោះ ។ ដោយដំបូងសម្ដេចគិតថាគាត់មានរឿងអយុត្តធម៌ យ៉ាងហោច ណាស់យើងបានស្រាវ ជ្រាវ ។ប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ ត្រូវតែមាន ព្រោះអ្នកឯងបានបំផ្លិចបំផ្លាញ ធ្វើជាមេខ្លោងរុញមនុស្សទៅកាប់ទន្ទ្រានដីព្រៃ ។សម្ដេចតេជោ គូសបញ្ជាក់បន្ថែមទៀតថា មេខ្លោងដែលជំរុញឱ្យមនុស្ស ទៅកាប់ទន្ទ្រាន យកដី កំពុងជាប់ឃុំ ។ ពេលមេខ្លោង ទៅទទួលខុសត្រូវរួចហើយគឺឱ្យនៅក្រៅឃុំ ព្រោះមិនទាន់ដល់ដំណើរការរឿងក្ដី នៅក្នុងតុលាការទេ ដែលយើងអាចឈានទៅដល់ការលើកលែងការ ចោទប្រកាន់។ក្នុងឱកាសនោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងទៀតថាសម្ដេចមានវិធិតាមដានការងារ ក្រៅពីប្រព័ន្ធរបស់រដ្ឋ ដែលរាយការណ៍ ហើយសម្ដេចក៏នៅទទួលបាន ការផ្ដល់មតិ ដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សេងៗទៀត ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!