ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល.!

សៀមរាប៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ  ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិ និងអន្ដរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរ បាលជាតិ។

ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ ទី១៥ លើកទី២ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងខេត្តសៀមរាប សម្តេចក្រឡាហោម បានបង្ហាញអំពីកំណែទម្រង់កងកម្លាំងនគរបាល នៅចំណុចសំខាន់ៗ ៤ ចំណុចមាន៖ ១៖ ធ្វើឲ្យបាននូវការប្រាកដប្រជា ក្នុងការជ្រើសរើសមន្រ្តីនគរបាលចូលក្របខ័ណ្ឌរដ្ឋ ដើម្បីនធានាគុណភាព បន្ថែមលើនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំទាន់ពេញចិត្តមួយ រយភាគរយនោះទេ ដោយការប្រឡង តែលេចចេញនៅមុខសកម្ម និងអស កម្ម តែបើប្រៀបធៀបកាលពីមុន គឺបានបោះជំហានទៅមុខ តែនៅកែទម្រង់និងបន្តដោះស្រាយបន្ថែមទៀត។ ២៖ ក្រោយពីប្រឡងជាប់ក្រខណ្ឌហើយមិនទាន់អាចអោយទៅធ្វើការកើតទេត្រូវទទួលការបណ្ដុះបណ្ដា លជាមុនសិន ព្រោះនគរបាលគឺជា មន្រ្តីជំនាញមួយទាក់ទងនិងសុខទុក្ខ អាយុជីវិតប្រជាពលរដ្ឋ និងការកសាងប្រព័ន្ធយុត្តិធម៏នៅក្នុងសង្គម ការពារទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។ ៣៖ ក្រោយបញ្ចប់ការពង្រឹងនិងបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ នឹងត្រូវបានប្រគល់ភារកិច្ច បំពាក់ឯកសណ្ឋានផ្លូវការ បញ្ជូលក្របខណ្ឌពេញសិទ្ធ ហើយត្រូវស្ថិតក្រោមការវាយតម្លៃពីអង្គភាពរបស់ខ្លួនក្នុងការបំពេញការងារ ឬការតែងតាំងណាមួយ។    ៤៖ ការលើកសសើរ និងការដាក់ពិន័យ ដោយការលើកសសើរតាម រយះការឡើងតួនាទី ឋានន្តរសក្ដិជាដើម ការដាក់ពិន័យចំពោះ មន្រ្តី ខិលខូច មន្រ្តីណាដែរមិនល្អ ដែរធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវប្រឈមមុខនិងការព្រមានលើកទី១ ទី២ បើមិនកែប្រែទេ គឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តសៀមរាប ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិ ភាគ៤ នាពេលនេះ ព្រមទាំងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្តុះបណ្ដាល និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តនិងណែនាំដល់ក្មួយៗ ជាសិស្សនគរបាលទាំងអស់ ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យ សាលាឲ្យបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា នឹងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ ជាមួយនេះដែរ សម្តេចក្រឡាហោម ក៏បានឧបត្ថម្ភបន្ថែមនៅអគារសិក្សាចំណុះ ១០០ នាក់ ១ខ្នង ទីលានហាត់បាញ់គ្រាប់ពិត១កន្លែង រថយន្តភីកអាប់ ១គ្រឿង អគាស្នាក់នៅគ្រូនិងមន្រ្តី១ខ្នង និងឧបត្ថមថវិការមួយចំនួនដល់លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនគរបាល។ ដោយឡែក ស្នងការនគរបាលខេត្តសៀមរាប បានឧបត្ថម្ភបន្ថែម ១០០ លានរៀល ដល់សាលានគរបាលភូមិភាគ៤ផងដែរ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!