ភ្នំពេញ ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធទីតាំងល្បែងល្បែងសុីសងជល់មាន់.អាប៉ោងខុសច្បាប់កំពុងបើកលេងយ៉ាងពពាក់ ពពូន តាមបណ្តោយផ្លូវ ៣០.c នៅចំណុចទល់មុខខ្លោងទ្វារវត្តសាមគ្គីរង្សី ចម្ងាយ ១៥០ ម៉ែត្រ ស្ថិត នៅភូមិទ្រា២ សង្កាត់ស្ទឹង មានជ័យទី១ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ជាប្រភពចំណូលរបស់ អាជ្ញា ធរមានសមត្ថកិច្ចមូលដ្ឋាន
ទើបមិនបង្ក្រាប ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិទ្រា២បានបង្ហើបអោយដឹងថា ម្ចាស់សង្វៀន មាន់ជល់និងអាប៉ោងនេះមានឈ្មោះ ចិត្ត និងបក្ខពួកបានគៀងគរប្រមូលផ្ដុំក្រុមញៀនល្បែងមកជួបជុំ បើកលេងគគ្រឹកគគ្រេងយ៉ាងអានាធិប តេយ្យគេមិនដែលឃើញអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋាន សង្កាត់ ខណ្ឌ ចុះ មកធ្វើការទប់ស្កាត់ឬបង្ក្រាបម្តងណាឡើយ? ឬមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានទទួលផលប្រយោជន៍ ពីបុគ្គលឈ្មោះចិត្ត ម្ចាស់សង្វៀនមួយនេះទេដឹង? បានមិនហ៊ានបង្រ្កាប។
ប្រភពបន្តថា ម្ចាស់សង្វៀនឈ្មោះ ចិត្ត នេះបានបោះ ពាក្យសម្តីយ៉ាងឡូយថា គេបានរត់ការបង់សួយសារជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានថ្នាក់ក្រោមរហូត ដល់លើ ទើបអាចឈរជើងបើកល្បែងមកដល់សព្វថ្ងៃបានដូច្នេះត្រឹមសារព័ត៌មានចុះផ្សាយអីក៍ចុះផ្សាយទៅ ។
ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនគួរបណ្ដែត បណ្ដោយអោយមានល្បែងសុីសងបើកលេងគគ្រឹក គគ្រេងរាល់ថ្ងៃមិនបង្រ្កាបធ្វើឲ្យប្ដីឬកូនៗពួកគាត់បោះបង់ការ ងាររៀនសូត្រគិតតែលេង ល្បែងខ្លះចាញ់អស់ម៉ូតូ.ឡាន សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះមានបន្តិចបន្តួចក៍ យកទៅ លេងអស់គ្មានសល់។ សព្វថ្ងៃពួកគាត់ព្រួយបារម្ភបញ្ហាអសន្តិសុខសង្គមនិង បទល្មើសផ្សេងៗដូចជា៖អំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះនិងអំពើហិង្សាគ្រួសារកើតមានគួរអោយកត់សម្គាល់ដើមចមចេញពីល្បែងសុីសងនេះឯង ។
ប្រជាពលរដ្ឋរស់នៅមូល ដ្ឋានខាងលើសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះបង្រ្កាបសង្វៀន ជល់មាន់ និងអាប៉ោងខុសច្បាប់ដែលម្ចាស់ឈ្មោះ ចិត្ត កំពុងបើកដំណើរការលេងនៅក្នុងមូលដ្ឋានខាងលើអោយមានប្រសិទ្ធភាពស្របតាមគោលនយោ បាយភូមិសង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិ បាលដែលបានដាក់ចេញអោយអនុវត្តន៍និងស្រប តាមបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ផងទាន៕មានត
សង្វៀនមាន់ជល់បៀអាប៉ោងខុសច្បាប់ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បើកលេងគគ្រឹកគគ្រេងជាប្រភពចំណូលរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន.!
Filed in: សង្គម