ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

តើពិតឬទេ!ថាក្រសួងមហាផ្ទៃចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន”សាមនខេមរៈអភិវឌ្ឍន៍”ចរាចរណ៍រំសែវជាតិផ្ទុះកាំជ្រួចបាញ់ភ្នាល់ចាក់ដាក់លុយកក្រើកស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ.!

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋកំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើអាជ្ញាធរ មានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានស្រុក ខេត្តឧត្តរមានជ័យ បកស្រាយថា ក្រសួងមហាផ្ទៃបានចេញលិខិតអនុ ញ្ញាតអោយក្រុមហ៊ុន”សាមនខេមរៈអភិវឌ្ឍន៍” បើកល្បែងសុីសងបាញ់កាំជ្រួចរំសែវជាតិផ្ទុះទៅជាល្បែងចាក់ភ្នាល់ដាក់រាប់ម៉ឺនសែនបាត ដែលល្បែងបាញ់កាំជ្រួចនេះ កំពុងពេញនិយមសម្រាប់ប្រជាជនថៃ តែត្រូវបានអាជ្ញាធរនិងរាជរដ្ឋាបាលនៃប្រទេស ថៃហាមឃាត និងមិនអនុញ្ញាតអោយឡើយ។ ប្រភពក្រុមអ្នកលេងល្បែង នេះបានបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុន “សាមនខេមរៈអភិវឌ្ឍន៍”កំពុងនាំចូលសារធាតុ រំសែវជាតិផ្ទុះ ចូលមកបោះទីតាំងជិតច្រកទ្វារព្រំដែនអន្តរជាតិជាំ សាងុាំ ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង យ៉ាងគគ្រឹងគគ្រេង បើកលេងមានក្រុមញៀនល្បែងខ្មែរ-ថៃ ប្រមូលផ្តុំសម្រុកចូលទៅចាក់ល្បែង ភ្នាល់ដាក់លុយរាប់លាន សែន បាត ទីតាំងល្បែងនេះមាន”ប្រជាការ ពារភូមិ ទាហ៊ាន ឈជើងតាមព្រំដែន និង សម្ថកិច្ចជួយរក្សាសុខសុវត្ថិភាពដល់ក្រុមហ៊ុនដែលបើកបនល្បែងសុី សងនោះទៀតផង។ប្រជាពលរដ្ឋមានចម្ងល់ថាតើអាជ្ញាធរមានសមត្ថកិច្ចស្រុកខេត្តឧត្តរមានជ័យ ជាពិសេសក្រសួងមហាផ្ទៃ តើលោកអនុញ្ញាតអោយដំណើការល្បែងបាញ់កាំជ្រួច រំសែវជាតិផ្ទុះភ្នាល់ដាក់លុយរាប់លាន សែនបាត មែនឬ? តើការចេញលិខិត អនុញ្ញាតអោយក្រុមហ៊ុន “សាមនខេមរៈអភិវឌ្ឍន៍” បើកអាជីវកម្មល្បែងភ្នាល់ដាក់លុយស្រប់ច្បាប់ ពិតមែន?.!ឫមួយគ្រាន់តែជាខែលការពាររបស់ថ្នាក់ ក្រោមដើម្បីបំភ័យបន្លាចដល់ប្រជាពលរដ្ឋទេដឹង។
ប្រភពពីប្រជាពលរដ្ឋប្រកបរបដាំដំណាំកសិកម្មតាមជើងភ្នំបានបង្ហើប ថា បច្ចុប្បន្ននេះពួកគាត់មានការព្រួយបារម្ភភ័យក្លាចជាខ្លាំងពេលដែលចូលទៅមើលថែដំណាំម្ដងៗព្រោះលឺសម្លេងកាំជ្រួចបាញ់ទៅលើអាកាសម្ដង ៗហើយ សំបកកាំជ្រួចផ្កាភ្លើងធ្លាក់ ចុះ មកដីលឿនដូចព្យុះ មកចំគេចទាន់ដឹងតែរបួស ស្លាប់ ជាមិនខានឡើយ។ ប្រជាពលរដ្ឋស្រុកអន្លុងវែងខេត្តឧត្តរមានជ័យសូមស្នើរសុំដល់ សម្ដេចក្រ ឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តាពិនិត្យ លិខិតអនុញាតអោយក្រុមហ៊ុន “សា មនខេមរៈអភិវឌ្ឍន៍” បាញ់ កាំជ្រួចភ្នាល់ចាក់ដាក់លុយផងទាន។ ជុំវិញបញ្ហាបាញ់កាំ ជ្រួចនៅលើខ្នងភ្នំដង រ៉ែក ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិជាំសាងុាំ ភូមិឃុំខាងលើ សារព័ត៌ មានយើងមិនទាន់សុំការពន្យល់បកស្រាយពីភាគីក្រុមហ៊ុន “សាមនខេមរៈអភិវឌ្ឍន៍” បាននៅឡើងទេ ព្រោះគ្មានលេខទូរសព្ទ័។ ចំណែកលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ជាំ សាងុាំ លោកបានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២២ នេះពិតជាមានការបើកអោយចូលនិងចាក់ភ្នាក់ដាក់លុយពិតប្រាកដមែន។ ដោយឡែក ឧត្ដមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តឧត្ដរមាន ជ័យក៏បានបញ្ជាក់ដែរថា ល្បែងបាញ់កាំជ្រួចពិតជាមាន ហើយក្រុមហ៊ុនមួយនេះ មានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!