ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងសុីងសងឆ្នោតយួនជ្រកក្រោមស្លាកឆ្នោតខ្មែរ ស្ថិតនៅផ្ទះលេខ ៣៤ ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី ៣ ជាប្រភពចំណូរបស់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន.!

ភ្នំពេញ ៖ ល្បែងសុីសងឆ្នោតកន្ទុយ លេខយួនខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរ បើកលេងគគ្រឹកគគ្រេងស្ថិតនៅផ្ទះលេខ ៣៤ ផ្លូវលេខ ១៦៤ សង្កាត់អូរឬ ស្សី ៣ ខណ្ឌ៧ មករា រាជធានីភ្នំពេញនៅទល់មុខសាលា រៀនសុវណ្ណភូមិ បើកពង្វក់ក្រុមញៀនឆ្នោតយួនដែលពេញនិយមចូល ចិត្តលេងចាក់ជារៀងរាល់ ថ្ងៃហើយដែលជាប្រភពចំណូលរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានផងដែរ។
ប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរទីតាំងបើកឆ្នោតកន្ទុយលេខយួនខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរបានបង្ហើបអោយដឹងថា មេឆ្នោតកន្ទុយ លេខយួនខុសច្បាប់មានឈ្មោះស្រីលី ហៅអាលីៗ បើកធ្វើមេឆ្នោតយួននេះច្រើនឆ្នាំមកហើយរហូតដល់បច្ចុប្បន្ន សូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានមិនហ៊ានចាត់វិធានការបង្រ្កាបទេខ្លាចបាត់បង់ផលប្រយោជន៍ ប្រភពខ្លះ ទៀតថា មេកន្ទុយលេខឆ្នោតយួនរូបនេះមានខ្នង បង្អែករឹងមាំ ទើបសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសុខ ចិត្ត អោបយកចង្រៃខណ្ឌ មួយនេះមិនបង្ក្រាប។
ប្រភពអ្នកលក់ដូរនៅមូលដ្ឋានបានបន្ថែមថា ផ្ទះមេឆ្នោតកន្ទុយលេខយួនខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរបើកដំណើរការរាល់ថ្ងៃមិន ដែលឃើញសមត្ថកិច្ចនិងអាជ្ញាធរណាម្នាក់ចុះមកធ្វើការបង្រ្កាបម្តងណាឡើយ គេសង្កេត ឃើញតែសមត្ថកិច្ចមួយ ចំនួនដែលប្រព្រឹត្តអំពើពុករលួយ ចុះមករក ផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។
ប្រភពពីក្រុមញៀនឆ្នោតកន្ទុយលេខ យួនដែលធ្លាប់ចេញចូលទៅចាក់នៅក្នុងទីតាំងខាងលើនេះបានបង្ហើបអោយដឹងទៀតថា ម្ចាស់មេឆ្នោតកន្ទុយ លេខយួនដែលជ្រកក្រោមឆ្នោតខ្មែរឈ្មោះអាលីៗនេះកំពុងគៀងគរនាំបក្ស ពួកមកជួបជុំ បើកកត់ឆ្នោតកន្ទុយ លេខយួនខុសច្បាប់ យ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃ ប្រហែលម្ចាស់ទីតាំង  នេះបានផ្ដល់ផលប្រយោជន៍អោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរាល់ខែហើយ ទើបបានម្ចាស់ទីតាំងឆ្នោតយួនមួយនេះហ៊ានបើកដំណើរ ការលេងបានដោយរលូនមិនខ្លាចញញើតនិងសមត្ថកិច្ចទាល់តែសោះ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើមានការព្រួយបារម្ភអំពីបញ្ហាអសន្តិ សុខសង្គម និងបទល្មើសផ្សេងៗ ដូចជា៖ អំពើចោរកម្មលួច . ឆក់. ប្លន់ .គាស់ផ្ទះនិងអំពើហិង្សាគ្រួសារ គួរអោយកត់សម្គាល់ដើមចមកើតចេញ ពីល្បែងសុីសងឆ្នោតកន្ទុយលេខយួនខុសច្បាប់នេះឯង។ប្រជាពលរដ្ឋសូមអំពាវនាវដល់លោកនាយឧត្តមសេនី យ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរអង្កេតសមត្ថកិច្ចមូលដ្ឋានផង ដែលបណ្តោយអោយមានល្បែងសុីសងក្នុងមូលដ្ឋានខ្លួនមិនបង្រ្កាប។
សូមរំលឹកផងដែរថា កន្លងមកថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជារអោយមន្ត្រីនគរ បាលពាក់ព័ន្ធទូទាំង រាជធានី ខេត្តត្រូវតែបង្ក្រាប រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ អោយខានតែបាន មិនត្រូវមានការយោគយល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាអ្នកបើកភ្លើងខៀវអោយម្ចាស់ទីតាំងខាងលើនាំបក្សពួកបើកឆ្នោតកន្ទុយលេខយួនខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរដ៍ធំនៅកណ្តាលក្រុងបានយ៉ាងរំភើយ បែរជាអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានធ្វើមិនដឹង មិនឮ មិនមានវិធានការទប់ស្កាត់ឬចុះបង្ក្រាបល្បែងស៊ីសងឆ្នោតកន្ទុយលេខ យួនខុសច្បាប់មួយកន្លែងនេះអោយស្របតាមគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ៧ ចំណុច របស់រាជ រដ្ឋាភិបាល ដែលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ ។
ដូច្នេះបញ្ហាល្បែងសុីសងឆ្នោតកន្ទុយ លេខយួនខុស ច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរខាងលើប្រជាពល រដ្ឋសូមអំពាវនាវទៅដល់ លោក ឃួង ស្រេង អភិ បាល រាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជ ធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះធ្វើការត្រួតពិនិត្យបង្រ្កាបល្បែងឆ្នោតយួនខុសច្បាប់នៅផ្ទះលេខ ៣៤ផ្លូវលេខ ១៦៤ សង្កាត់អូរឬស្សី៣ ខណ្ឌ៧ មករា នៅទល់មុខសាលាសុវណ្ណភូមិ ជាយូរ ឆ្នាំមកហើយនោះ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!