ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញបទបញ្ជាបន្ទាន់អោយបើកការស៊ើបអង្កេតករណីប្រតិបត្តិការបង្ក្រាបបទល្មើសរហូតបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តកំពង់ធំ.!

ភ្នំពេញ៖ លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០ ២២ នេះ បានបញ្ជាជាបន្ទាន់ដល់មន្ត្រីជំនាញ កងរាជអាវុធហត្ថបើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទ ល្មើសមួយនៅខេត្តកំពង់ធំ រហូតអោយបុរសម្នាក់បាត់បង់ជីវិត។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទៅមេញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អោយផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីនេះជាបណ្តោះអាសន្ន ហើយអោយស្ថិត នៅក្នុងបន្ទាយអាវុធហត្ថ រងចាំការស៊ើបអង្កេត និងលោកបាន សម្រេចបង្កើតគណៈ កម្មការចំពោះកិច្ចអោយចុះទៅស្រាវជ្រាវជាបន្ទាន់ថាតើជនរងគ្រោះស្លាប់ដោយ សារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរង គ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់មែនោះ  គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងអោយជាដាច់ខាត។
លោកនាយឧត្តមសនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ការិយា ល័យ នាយការិយាល័យអធិការកិច្ច ស្នងការ ស្នងការដ្ឋានកសាងកម្លាំង រួមជាមួយនឹងស្នងការ ស្នងការដ្ឋានស្រាវ ជ្រាវ និងបង្ក្រាបបទល្មើសដែលទាក់ ទងទៅនឹងការអនុវត្តន៍នូវនីតិវិធី ដឹក នាំកិច្ចការស្រាវជ្រាវនេះដោយស្នងការ ស្នងការ ស្រាវជ្រាវ និងបង្ក្រាប បទ ល្មើសចុះ ទៅធ្វើអធិការកិច្ចទៅត្រួត ពិនិត្យ រកអំពីមូលហេតុពិតករណីស្លាប់ប្រជាជននៅខេត្តកំពង់ធំ»។
លោកនាយឧត្តសេនីយ៍ បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំនឹង ធ្វើសេចក្ដី សម្រេចចេញបទបញ្ជាអោយអស់ លោកចុះទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហការរឿងនេះអោយបានពិតប្រាកដស៊ីជម្រៅ កំហុសនៅលើអ្នកណា ដែលបានប្រព្រឹត្តត្រូវឃាត់ខ្លួនអ្នកនឹងភ្លាម ឥឡូវនៅចំពោះមុខ ខ្ញុំសុំឃាត់មនុស្សទាំងដែលមានការពាក់ព័ន្ធ អ្នកដែលចុះទៅអនុវត្តរង់ចាំការស្រាវជ្រាវ» ។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា បើការស្រាវជ្រាវរកឃើញថា អ្នកដែលបានស្លាប់ ដោយសារតែទារុណ កម្មរបស់កងរាជអាវុធហត្ថ បុគ្គលណាអ្នកប្រព្រឹត្ត គឺត្រូវតែកសាងសំណុំរឿងអនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មានការយោគ យល់នោះទេ។
ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនី យ៍ សៅ សុខា បានសង្កត់ធ្ងន់ៗថា «មិនអោយនរណាម្នាក់ធ្វើអ្វីស្រេកតែចិត្តនោះទេ ព្រោះមន្ត្រីសុទ្ធតែកូនប្រជាជន»។
បទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅសុខា ខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយមានការចែក ចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាម អនឡាញមួយ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា បណ្តាលមកពីកម្លាំងអាវុធហត្ថ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!