ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតដែលស្ថិតនៅក្នុងសង្កាត់វាលវង់ “ខណ្ឌ៧មករា” រាជធានីភ្នំពេញក្នុងផ្សារទំនើបសុីធីម៉លជាន់ទី២ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះទេ គេសង្ស័យថាឆ្នាំងបាយ.!

ភ្នំពេញ៖ រាជរដ្ឋាភិបាល កម្ពុជា និងក្រសួងសុខាភិបាលកំពុងព្រួយបារម្ភ ជាថ្មីបញ្ហាការរីករាលដាលឆ្លងជំងឺកូវីដ ១៩ បប្លែងថ្មី “អូមីក្រុង” បែជាអាជ្ញាធរ មានសមត្ថកិច្ច“ខណ្ឌ៧មករា” បណ្ដោ យអោយមានល្បែងហ្គេមបាញ់ត្រី និងល្បែងច្រើនប្រភេទកំពុងបើកលេង គគ្រឹក គគ្រេងពង្វក់ក្រុមញៀនល្បែងនៅក្នុងផ្សារទំនើបសុីធីម៉លជាន់ ទី២យ៉ាងអានាធិបតេយ្យ។ ប្រជាពលរដ្ឋនិងអាជី វករកំពុងមានការព្រួយបារម្ភភ័យខ្លាចនិងជំងឺកូវីដ-១៩​បប្លែងថ្មី “អូមីក្រុង” ជាថ្មី ក៏ ប៉ុន្តែនៅក្នុងមូលដ្ឋាន សង្កាត់ វាលវង់”ខណ្ឌ៧មករា” បណ្ដែត បណ្ដោយអោយមានទីតាំងល្បែងស៊ី សង “ហ្គេមបាញ់ត្រី”ច្រើនប្រភេទខ្នាតយក្សបើកលេងនៅក្នុងផ្សារសុីធីម៉លជាន់ទី២ បានប្រមូលផ្ដុំមនុស្សគ្រប់វ័យពិសេសក្មេងៗជាច្រេីនមកលេងគគ្រឹក គគ្រេងដោយសេរីមិនខ្វល់ការបង្រ្កាបរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡើយ គេសង្ស័យថា ឆ្នាំងបាយទើបមិនបង្រ្កាប ។​
ប្រភពបានបង្ហើបអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើ បើ ទោះ បីសារព័ត៌មាននានាចុះ ផ្សាយបន្តបន្ទាប់ក៍ទីតាំង នេះនៅបើកបន្តទទួលក្រុមញៀនល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតពង្វក់ទាំងក្មេងទាំងចាស់និងសំបូរទៅដោយជន ញៀនថ្នាំទៀតផង។ប្រភពខ្លះបានបន្ត ថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រី មួយកន្លែងនេះបានរត់ការបង់សួយសារជូន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានថ្នាក់ក្រោមរហូតដល់លើ ជាការមិនបង្រ្កាប ។​ ទើបទីតាំងមួយនេះអាចឈរជើង បើកទទួលក្រុមញៀនល្បែងបានចាប់ ពីម៉ោង៩:០០នាទីព្រឹកមកដល់ម៉ោង ៩:០០នាទីយប់រហូតមកដល់សព្វថ្ងៃសំបូរទៅដោយភ្ញៀវញៀនល្បែងចូលទៅលេងយ៉ាងគគ្រឹក គគ្រេងដោយរលូនមិនរំខានដល់អាជ្ញាធរមានសមត្ថ កិច្ចក្នុងមូលដ្ឋានឡើយ ។​
ប្រជាពលរដ្ឋក៍ដូចអាជីវករផ្សារទំនើប សុីធីម៉លជា ច្រើនកំពុងតែមានការព្រួយបារម្ភចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាង លើនេះពិព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានពួកគាត់ហើយនោះប្រាកដ ជាមានបទល្មើសផ្សេងៗដូចជា៖ អំពើ ចោរកម្ម.លួច .ឆក់ .ប្លន់.គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារ គួរអោយកត់សម្លាល់ដើម ចមកើតចេញពីល្បែង សុីសងនេះឯង ។​
ពាក់ព័ន្ធល្បែងស៊ីសង ខុស ច្បាប់ “ហ្គេមបាញ់ត្រីខ្នាតយក្ស” ខាងលើនេះប្រជាពលរដ្ឋក៍ដូចអាជីវករ នៅ ក្នុងផ្សារទំនើបសុីធីម៉លសូមអំពាវនាវដល់ លោក នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាពិនិត្យមន្រ្តីថ្នាក់ក្រោមបណ្ដោយអោយមានល្បែងក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង់។
សូមរំលឹកផងដែរថា កាលកន្លងមកថ្មីៗនេះសម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជារ អោយ មន្រ្តីនគរ បាលពាក់ព័ន្ធ ទូទាំង រាជធានី ខេត្ត ត្រូវតែបង្រ្កាបរាល់ល្បែងសុីសងខុស ច្បាប់គ្រប់ប្រភេទអោយខានតែបានមិនត្រូវមានការយោគយល់ឡើយ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានខណ្ឌ ៧មករា ជាអ្នកបើកភ្លើង ខៀវ អោយម្ចាស់ទីតាំងខាង លើបើក ល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតក្នុងផ្សារទំនើបសុីធីម៉លជាន់ទី២ នៅកណ្ដាលក្រុងបានយ៉ាងរំភើយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ ៧មករា ធ្វើមិនដឹងមិនឮមិនមានវិធានការទប់ស្កាត់ ឬចុះបង្រ្កាបល្បែង សុីសងហ្គេមបាញ់ត្រីខុសច្បាប់ក្នុងផ្សារទំនើបសុីធីម៉លអោយស្របតាមគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។អាជីវករផ្សារទំនើបសុីធីម៉លសូមអំពាវ នាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំំពេញនិងលោក ស ថេតស្នង ការនគរបាលរាជធានីភ្នំំពេញ មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះបង្រ្កាបល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទកំពុងបើកលេងគគ្រឹកគគ្រេងក្នុងផ្សារទំនើបសុីធីម៉លជាន់ទី២ អោយមានប្រសិទ្ធិភាពស្របតាមគោលនយោ បាយ ភូមិ សង្កាត់មានសុវត្ថិភាព ៧ ចំំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញអោយអនុវត្តន៍និង ស្របតាមបទបញ្ជារ របស់សម្តេចក្រឡាហោម ស  ខេង ផងទាន ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!