ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ល្បែងសុីសងឆ្នោតកន្ទុយលេខយួនជ្រកក្រោមស្លាកឆ្នោតខ្មែរ ស្ថិតនៅផ្ទះលេខ ៣៤ ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី ៣ ខណ្ឌ៧មករា​ បើកពង្វក់ក្រុមញៀនឆ្នោតកន្ទុយលេខយួនទល់មុខសាលារៀនសុវណ្ណភូមិ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះទេ សង្ស័យថាឆ្នាំងបាយ.!

ភ្នំពេញ ៖ ល្បែងសុីសងឆ្នោតកន្ទុយ លេខយួនខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរ បើកលេងគគ្រឹក គគ្រេងស្ថិតនៅផ្ទះលេខ៣៤ ផ្លូវលេខ១៦៤សង្កាត់ អូរឬស្សី ៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទល់មុខសាលារៀនសុវណ្ណភូមិ បើកពង្វក់ក្រុមញៀនឆ្នោតកន្ទុយលេខ យួនខុសច្បាប់ដែលពេញនិយមចូលចិត្តលេងចាក់ជារៀងរាល់ថ្ងៃអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះទេ គេសង្ស័យឆ្នាំងបាយ។ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំង បើកឆ្នោតកន្ទុយលេខយួនខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរបានបង្ហើបអោយដឹងថា មេឆ្នោតកន្ទុយលេខយួនខុសច្បាប់មានឈ្មោះស្រីលី ហៅ អាលី បើកមេឆ្នោតកន្ទុយលេខយួនច្រើនឆ្នាំមកដល់បច្ចុប្បន្ន សូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានចាត់វិធា នការបង្រ្កាបនោះទេ ខ្លាចបាត់បង់ផល ប្រយោជន៍ ប្រភពខ្លះទៀតថា មេឆ្នោតកន្ទុយលេខយួនរូបនេះមានខ្នងបង្អែករឹងមាំទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប។
ប្រភពអ្នកលក់ដូរនៅមូលដ្ឋានបានបន្ថែមថា ផ្ទះមេឆ្នោតកន្ទុយលេខយួនខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរបានបើកដំណើរការរាល់ថ្ងៃ គេមិន ដែលឃើញសមត្ថកិច្ចនិងអាជ្ញាធរណាម្នាក់ចុះធ្វើការបង្រ្កាបម្តងណាឡើយ គេសង្កេតឃើញតែសមត្ថកិច្ចមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ ចុះមករក ផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ប្រភពពីក្រុមញៀនឆ្នោតកន្ទុយលេខ យួនដែលធ្លាប់ចេញចូលទៅចាក់នៅក្នុងទីតាំងខាងលើនេះបានបង្ហើបអោយដឹងទៀតថា ម្ចាស់មេឆ្នោតកន្ទុយ លេខយួនដែលជ្រកក្រោមឆ្នោតខ្មែរកំ ពុងគៀងគរនាំបក្ស ពួកមកជួបជុំ បើក កត់ឆ្នោតកន្ទុយលេខយួនខុសច្បាប់ យ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃ ប្រហែល ម្ចាស់ទីតាំងនេះបានផ្ដល់ផលប្រយោ ជន៍ អោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរាល់ខែហើយទើបបានម្ចាស់ទីតាំងនេះហ៊ាន បើកដំណើរការ លេងបានដោយរលូនមិនខ្លាចញញើតនិងសមត្ថកិច្ចទាល់តែសោះ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើមានការព្រួយបារម្ភ អំពីបញ្ហា អសន្តិ សុខសង្គម និងបទល្មើសផ្សេងៗ ដូច ជា៖ ចោរកម្ម.លួច . ឆក់. ប្លន់ .គាស់ផ្ទះនិងអំពើហិង្សាគ្រួសារគួរអោយកត់ សម្គាល់ ដើមចមកើតចេញពីល្បែងសុី សងឆ្នោតកន្ទុយ លេខយួនខុសច្បាប់នេះ ឯង។ ពាក់ពន្ធ័ឆ្នោតកន្ទុយ លេខ យួនដែលជ្រកក្រោមស្លាកឆ្នោតខ្មែរ ផ្ទះលេខ ៣៤ផ្លូវលេខ១៦៤ សង្កាត់ អូរឬស្សី៣ខណ្ឌ៧មករា គេហទំព័រ (www. enn- tv.com)យើងខ្ញុំបានខលទៅលោកព្រនាម “មករា ០៥ ” កាលពីល្ងាចថ្ងៃ សុក្រ លោកថា ចាំ ជិះទៅមើលទីតាំងនោះសិនរហូតមក ដល់ ពេល រសៀលថ្ងៃនេះនៅតែគ្មានចម្លើយ…….?
សូមរំលឹកផងដែរថា កន្លងមកថ្មីៗនេះ សម្ដេចក្រឡា ហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជារអោយមន្ត្រីនគរ បាលពាក់ ព័ន្ធទូទាំង រាជធានី ខេត្តត្រូវតែបង្ក្រាប រាល់ល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ អោយខានតែបាន មិនត្រូវមានការយោគយល់ឡើយ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន ខណ្ឌ៧មករារាជធានីភ្នំពេញ ជាអ្នកបើកភ្លើងខៀវអោយម្ចាស់ទីតាំងខាងលើនាំបក្សពួកបើកឆ្នោតកន្ទុយ លេខយួនខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរដ៍ធំនៅកណ្តាលក្រុងបានយ៉ាងរំភើយ បែរជាអាជ្ញាធរមានសមត្ថ កិច្ចមូលដ្ឋានធ្វើមិនដឹង មិនឮ មិនមានវិធានការទប់ស្កាត់ឬចុះបង្ក្រាបល្បែងស៊ីសងឆ្នោតកន្ទុយលេខយួនខុស ច្បាប់មួយកន្លែងនេះអោយស្របតាម គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ៧ ចំណុច របស់រាជរដ្ឋាភិ បាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ដូច្នេះបញ្ហាល្បែងសុីសងឆ្នោតកន្ទុយ លេខយួនខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរខាងលើប្រជាពលរដ្ឋសូមអំពាវនាវទៅដល់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានី ភ្នំពេញ សូមមេត្តាចាត់មន្ត្រីក្រោម ឱវាទចុះធ្វើការត្រួត ពិនិត្យបង្រ្កាបល្បែងឆ្នោតកន្ទុយ លេខយួនខុសច្បាប់ នៅផ្ទះលេខ ៣៤ ផ្លូវលេខ១៦៤សង្កាត់អូរឬស្សី៣ ខណ្ឌ ៧មករា នៅទល់មុខ សាលាសុវណ្ណភូមិជាយូរខែឆ្នាំមកហើយនោះ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!