ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀនមាន់ជល់បៀអាប៉ោងខុសច្បាប់ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បើកលេងគគ្រឹកគគ្រេង អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប សង្ស័យឆ្នាំងបាយ.!

ភ្នំពេញ ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយពាក់ព័ន្ធទីតាំងល្បែងល្បែង សុីសងជល់មាន់.អាប៉ោងខុសច្បាប់កំពុងបើកលេងយ៉ាងពពាក់ពពូនតាមបណ្តោយផ្លូវ៣០.c នៅចំណុចទល់មុខខ្លោងទ្វារវត្តសាមគ្គីរង្សី ចម្ងាយ ១៥០ ម៉ែត្រ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប គេ សង័្សយឆ្នាំងបាយ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិទ្រា២បានបង្ហើបអោយដឹងថា ម្ចាស់សង្វៀន មាន់ជល់និងអាប៉ោងនេះមានឈ្មោះ ចិត្ត និងបក្ខពួកបានគៀងគរប្រមូលផ្ដុំក្រុមញៀនល្បែងមកជួបជុំ បើកលេងគគ្រឹកគគ្រេងយ៉ាងអានា ធិបតេយ្យហើយគេមិនដែលឃើញអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋាន សង្កាត់ ខណ្ឌ ណាចុះមកធ្វើការទប់ស្កាត់ឬបង្ក្រាបម្តងណាឡើយ? ឬមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីបុគ្គលឈ្មោះចិត្ត ម្ចាស់សង្វៀនមួយនេះទេដឹង?បានមិនហ៊ានបង្រ្កាប។
ប្រភពបន្តថា ម្ចាស់សង្វៀនឈ្មោះ ចិត្ត នេះបានបោះ ពាក្យសម្តីយ៉ាងឡូយថា គេបានរត់ការបង់សួយសារជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានថ្នាក់ក្រោមរហូត ដល់លើ ទើបអាចឈរជើងបើក ល្បែងមកដល់សព្វថ្ងៃបាន ដូច្នេះត្រឹមសារព័ត៌មានចុះផ្សាយអីក៍ចុះផ្សាយទៅ ។
ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនគួរបណ្ដែត បណ្ដោយអោយមានល្បែងសុីសងបើកលេងគគ្រឹកគគ្រេងរាល់ថ្ងៃមិនបង្រ្កាបធ្វើឲ្យប្ដីឬកូនៗពួកគាត់បោះបង់ការ ងាររៀនសូត្រគិតតែលេង ល្បែងខ្លះចាញ់អស់ម៉ូតូ. ឡាន សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះមានបន្តិចបន្តួចក៍ យកទៅលេងអស់គ្មានសល់។ សព្វថ្ងៃពួកគាត់ព្រួយបារម្ភបញ្ហាអសន្តិសុខសង្គមនិងបទល្មើសផ្សេងៗដូចជា៖ លួច ឆក់ ប្លន់ គាស់ផ្ទះនិងអំពើហិង្សាគ្រួសារកើតមានគួរអោយកត់សម្គាល់ដើមចមចេញពីល្បែងសុីសងនេះឯង ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កំកម្លាំងជំនាញចុះបង្រ្កាបសង្វៀន ជល់មាន់ និងអាប៉ោងខុសច្បាប់ដែលមានម្ចាស់ឈ្មោះ ចិត្ត កំពុងបើកដំណើរការលេងនៅក្នុងមូលដ្ឋាន ខាងលើអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិ បាលដែលបានដាក់ចេញអោយអនុវត្តន៍និងស្របតាមបញ្ជាររសម្តេចក្រឡាហោម ស ខេង ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!