ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនិងលោក អ៊ូត សុីសុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងមិនគួរបណ្ដែតបណ្ដោយអោយឈ្មួញឈ្មោះ វុធ ដឹកជញ្ជូនឈើដាក់ទូកឆ្ពោះ ទៅកោះខ្ញែរតាមអំពើចិត្ត.!

ស្ទឹងត្រែង ៖ ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមេីលបទល្មេីសព្រៃឈេីខេត្តស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹងថា មានមេការម្នាក់ឈ្មោះ វុធ ដឹកជញ្ជូន ឈើលេខ២ និងឈើប្រណីតខុសច្បាប់ សមត្ថកិច្ចពាក់ព័ន្ធមន្ត្រីជំនាញនៅអូរឡង់ ឃុំសៀមបូក ស្រុកសៀម បូក បន្តប្រមូលឈើដាក់ទូករាល់យប់ថ្ងៃ តាមទន្លេ មេគង្គ ឆ្ពោះទៅកោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្ត ក្រចេះ ចំណែកឯមេរដ្ឋបាលព្រៃឈើខេត្តនិងប្រធានបរិស្ថានខេត្តស្ទឹងត្រែងមិនចាត់វិធានការបង្រ្កាបនោះទេ ខ្លាចបាត់បង់ ផលប្រយោជន៍។

មហាជនបានរិះគន់ទៅលេីសមត្ថកិច្ចពាក់ពន្ធ័ ជាមេ ខ្លោងរត់ការឈើនៅតំបន់នោះជេីងខ្លាំងគឺ ឈ្មោះ វុធ ដូច ជាឈ្មោះ ឈឹម រិទ្ធិ សៀងឡាន ថែមទាំងមានឈ្មួញខ្មែរអីស្លាម មកពីខេត្តក្រចេះ ប្រមូលឈើពីអ្នកភូមិនៅអូរឡង់ ឃុំសៀមបូក ដាក់ទូកប្រដាក់គ្នាដូចខ្យង ដោយឡែកអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តស្ទឹងត្រែងរក្សាភាពស្ងៀមស្ងាត់ ។ទុកអោយបុគ្គល វុធ នេះ ដឹកជញ្ជូនឈើតាមអំពើចិត្តហើយទូកក្នុងមួយគ្រឿង អាចដាក់ឈើបានចំណុះ៣ ម៉ែត្រគូប ក៏ប៉ុន្តែបើទូកធំ អាចបានចាប់ពី១៥ ទៅ ២០ ម៉ែត្រគូបតម្លៃឈើក្តាកកោះ ត្រូវប៉ាន់ជាងគេលើតម្លៃទីផ្សារ ទិញនៅអូរឡង់ សៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃជាង ១លានរៀល។

ហេតុនេះលោក ស្វាយ សំ អ៊ាង អភិ បាលខេត្តស្ទឹង ត្រែង និងលោក អួត សុីសុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង គូរពិនិត្យឡេីងវិញចំពោះ  មេឈ្មួញឈ្មោះ វុធ កំពុងបង្កើនគៀង គរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈេីក្នុងតំបន់អូរឡង់ ឃុំ សៀមបូក ស្រុកសៀមបូក ជិតរលាយអស់ហេីយ បើគ្មានការទប់ស្កាត់។

ប្រជាពលរដ្ឋនៅចំណុចអូរឡង់ ឃុំ សៀមបូក ស្រុកសៀមបូក អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈ កម្មការថ្នាក់ជាតិទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ គួរចាត់មន្រ្តីក្រោមឱវាទចុះអង្កេតស្រាវជ្រាវ ជាបន្ទាន់ពីព្រោះព្រៃឈេីនៅសេសសល់បន្តិចបន្ទួចត្រូវវិនាសហិនហោចក្រោមស្នាដៃ មេឈ្មួញឈ្មោះ វុធនិងបក្ខពួកជាក់ជាពុំខាន៕

Filed in: សង្គម

Recent Posts

Bookmark and Promote!