ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀន មាន់ជល់ បៀ អាប៉ោងខុសច្បាប់ស្ថិតនៅភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងគគ្រឹក គគ្រេងជាប្រភពចំណូលអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន.!

កំពង់ចាម ៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា នៅភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទីតាំងសង្វៀនល្បែងជល់មាន់បៀអាប៉ោងខុសច្បាប់មួយកន្លែងកំពុងធ្វើសកម្មភាពបើកលេងបានយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាបជាប្រភពចំណូល។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់សង្វៀនខាងលើមានឈ្មោះ នឿ និងឈ្មោះ គា កំពុងតែគៀងគរគ្នាមកជួប ជុំបើកលេងល្បែងជល់មាន់ បៀ និងអាប៉ោងខុសច្បាប់គគ្រឹកគគ្រេងអានា ធិបតេយ្យយ៉ាងរំភើយ ប្រហែលម្ចាស់ទីតាំងល្បែងបានផ្ដល់លាភសក្ការ: ប្រ ចាំខែជូនអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋាន ជាថ្នូរមិនបង្រ្កាប ហើយទើបទីតាំងល្បែងមួយនេះ ហ៊ានបើកលេងភ្នាល់ចាញ់ឈ្នះរាប់លានពាន់ដុល្លារស្រែកហ៊ោកញ្ច្រៀវទ្រហឹង កង រំពងមិនរំខានអាជ្ញាធរសមត្ថកិច្ចឡើយជាពិសេសអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុងសង្វៀនតែម្តង។
ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាង លើ មានការព្រួយបារម្ភ និងភ័យខ្លាចអំពីបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មនិងបទល្មើសផ្សេងៗ(ពោលគឺ) ជួញដូរគ្រឿងញៀន និង លួច ឆក់ ប្លន់ និងអំពើហិង្សាគ្រួសារកើតមានគួរអោយកត់សម្គាល់ ជាដើមចមចេញ   ពីល្បែងសុីសងនេះឯង ។
ករណីល្បែងសុីសងនៅក្នុងមូលដ្ឋានភូមិដីក្រហមឃុំសុភាស ស្រុកស្ទឹងត្រង់ខាងលើនេះ ពលរដ្ឋសូមអំពាវនាវដល់លោកនាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្រ្កាបល្បែងសុី សងនេះផងរួមទាំង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម និង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ ចាម គួរតែចាត់កម្លាំងជំនាញ ចុះធ្វើ ការបង្ក្រាបទីតាំងសង្វៀនជល់មាន់បៀនិងអាប៉ោងខុសច្បាប់ស្ថិតនៅភូមិដី ក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមម្ចាស់ឈ្មោះ នឿ និងឈ្មោះ គា នេះអោយប្រសិទ្ធភាពស្របតាមគោលនយោបា យភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច របស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ដែលបានដាក់ចេញអោយអនុវត្តន៍៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!