ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេឈ្មួញ​ឈើ​ឈ្មោះរិទ្ធនិងឈ្មោះភារម្យកំពុង​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​យួនតាម​ច្រក​ដាក់​ដាំ​ យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ពន្ធ័ខេត្តមណ្ឌលគីរីសម្ងំស្ងៀមឈឹង .!

ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃ ឈើ នឹង​ប្រជាពលរដ្ឋ​ដែលស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​វិនាស​ហិន ហោច​ធនធានធម្មជាតិ​ព្រៃឈើ ខណៈក្រុម​ឈ្មួញ​បាន​ដើរ​គៀងគរ​ប្រជាពល រដ្ឋ​ឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដើមឈើ​ធំៗ​ចេញពីរ​តំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ ដើម្បី​កាប់ អារ​ពុះ​ជ្រៀក​ឈើ មាន​ទាំង​ឈើ​ក្រហម និង​ឈើ​ឃ្លុំ​ដែល​មាន​មុខកាត់​ធំៗ រួច​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត ឆ្លងកាត់​តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេសយួនយ៉ាង​អាណាធិបតេយ្យ មាន​ការ​ក៏​ក្រើក​ឡើង​វិញដោយ​មិន​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើកា​រទប់​ស្កាត​នឹង​ស​បង្ក្រាប ឬ​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​នោះ​ បាន​ទទួល​សំណែន​សែន ព្រេន​ពីរ​ក្រុម​ឈ្មួញ​អស់ហើយ​។​
​ប្រភព​ចេញពី​ហាង​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា មាន​បុគ្គល​ពីរ​នាក់​១.​ឈ្មោះ រិទ្ធ និង ២.​ឈ្មោះ ភារម្យ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត​កំពុង​តែ​ព្យាយាម រត់ការ​អស់​រយ​: ពេល​ជាង​កន្លះ​ខែ​មក​ហើយ ជាមួយនឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ដឹក​ឈើ​ចេញពី ស្រុក​ពេជ្រាដា តាម​រថយន្ត ធុន​ដ្រា និង ចេញពី​ស្រុក​កោះ​ញ៉ែ​ក តាម​រថយន្ត​បែន​ធំៗ តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ឆ្ពោះ​ទៅកាន់​ប្រទេស យួន ។​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ពេជ្រាដានិង​ស្រុក​កោះ​ញែក បន្ត​លើកឡើង​ថា ដោយសារ​តែ​ភាព​ធូររលុង នឹង មាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​ពិសេស​ទៀត​នោះ គឺ​ចូលរួម​បើក​ដៃ​ដើម្បី​ទទួលបាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ដែល​កន្លងមក​ធ្វើអោយ​ក្រុម​ឈ្មួញ​ដុះ​ស្លែ​ទាំងនេះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុងនោះ​ក៏​មាន​មន្ត្រី​បរិស្ថាន បើ​កដៃ​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ភ្នំ​និង​ដែន​ជម្រក​សត្វ ព្រៃ​ក្នុង​ស្រុក​ពេជ្រាដានិង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​
​ជាក់ស្ដែង​បើ​គិត​ត្រឹម​យប់​ថ្ងៃទី​១១/១២ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំ​ប្រឹងប្រែង​រត់ កា​រ​អស់​រយៈ ពេល​ជាង​កន្លះ​ខែ​មក​ហើយ​នោះ ទើប​អាជីវកម្ម​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​ពួកគេ អាច​ដឹក​ឆ្លងដែន​ឆ្ពោះទៅកាន់​ប្រទេស​យួនបាន​ដោយ​រលូន​។​
បើ​តាម​សេចក្តីរាយការណ៍​បានអោយដឹង​ទៀត​ថា ក្រុម​ឈ្មួញ​កំពុង​ត្រៀម​រថយន្ត​ប្រមាណ​ជាង​៣០ទៅ​៤០​គ្រឿង​ដើម្បី​សម្រុក​ដឹកឈើ ប្រភេទ​ផ្ចឹក ស្រឡៅ សុ​ក្រំ និង​កកោះ កំពុង​ត្រូវប៉ាន់ និង​ដឹក​ឆ្លង ដែន​ទៅ​លក់​នៅ​ប្រទេស​យួនតាម​ច្រក​ទ្វារ​ដាក់​ដាំ​។​
​ក្នុងករណី​នេះ​បើសិនជា​មិន​មានកា​បើកភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ ជា​ពិសេស​មន្ត្រី​ច្រកទ្វា​ដាក់​ដាំ​នោះ ពិត​ណាស់​ក្រុម​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​បទល្មើស​ឆ្លងដែន​ទៅ​ប្រទេស​យួន បាន​ដូច​ពេលបច្ចុប្បន្ន​នេះ​ទេ​។​
​ប្រជា​ពលរដ្ធរស់នៅ​ស្រុក​ពេជ្រាដានិង​ស្រុក​កោះ​ញែក បាន​គោរព​ស្នើ​សុំ​លោក ហេ​ម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ថង សាវុន អភិ បាល​ខេត្ត​មណ្ឌលគិរី មិនគូរបណ្តែតបណ្ដោយ ឲ្យ ឈ្មួញទាំងនោះ ដឹកជញ្ជួន ឈើ​ឆ្លងដែន​ទៅលក់  នៅ​ប្រទេស​យួនដោយ សេរី គ្មាន ការទប់ ស្កាត់ ពី សំណាក់ មេព្រៃ ក៏​ដូច​ជា​មន្ត្រី​បរិស្ថាន​នឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ  ពិ សេស​មន្ត្រី​ច្រកទ្វារ​ដាក់​ដាំ​។
​នេះជា​សេចក្តី​រាយ​ការណ៌មួយ​ជូន​ទៅ​ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំ​អាល់​ជា​ប្រធាន​តែងតែ​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ថ្នាក់ ក្រោម​គោរព​តាម​បទបញ្ជា​រ របស់​ថ្នាក់ដឹកនាំ បាន​ឲ្យ​រក្សា​ការពារ សម្បត្តិ​ធនធានធម្មជាតិឱ្យ​នៅ​គង់វង្សផងដែរ​។​
​ការផ្សព្វផ្សាយ​ខាងលើនេះ​និង​ជ្រាប​ជា​ព័ត៌មាន​ដល់​ឯកឧត្តម ហើយ​អង្គភាព​សារព័ត៌មាន​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​និង​ចាត់​កម្លាំង​ចុះ​មក​បើក​ការស៊ើបអង្កេត​នឹង​ចាត់ វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ឈ្មួញ​ទាំងនេះ​ផង​ទាន​។
​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​រផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​របៀប​នេះ​នោះ​ទេ​។​
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងរងចាំនូវការពន្យល់បកស្រាយពីមន្រ្តីសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!