ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀនជល់មាន់ បៀ អាប៉ោងនិងយូគីខុសច្បាប់ស្ថិតនៅចំណុចអង់តែន ភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី បើកលេងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប សង្ស័យឆ្នាំងបាយ.!

រតនគីរី៖​ សង្វៀនជល់មាន់បៀអាប៉ោងនិងយូគី បើក​លេងដុះស្លែយ៉ាងពេញ បន្ទុកស្ថិតនៅចំណុចអង់តែន​ក្នុងភូមិ ទុយ ឃុំ​ ទីង ចាក់ ស្រុកបរកែវ ខេត្ត រតនគិរី​ អាជ្ញាធរមានសមត្ថកិច្ចមូល ដ្ឋានមិនហ៊ានបង្ក្រាប​នោះទេសង្ស័យឆ្នាំងបាយ ។
ប្រភពពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានបង្ហើបអោយដឹងថា សព្វថ្ងៃនេះមានគេបើកសង្វៀនជល់ មាន់ បៀ អាប៉ោងនិងយូគីយ៉ាងពេញបន្ទុកយូរច្រើនឆ្នាំមកហេីយដោយមានក្រុមញៀ នល្បែងប្រមូលផ្តុំគ្នាចូលលេងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង​ សមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់បង្រ្កាបនោះទេ ។
ពលរដ្ឋបានបន្តអោយដឹងទៀតថា ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះគេបានស្គាល់ឈ្មោះ ពិន តន (ហៅ តាតន) អាចបើកបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមទំនើងចិត្ត ប្រហែលមានខ្នងអង្អែកលោកធំនៅពីក្រោយទើបមន្ត្រីពាក់ព័ន្ធ នៅទីនោះមិនហ៊ានបង្រាបគេសង្ស័យថាលោក ហេង ប៊ុន្នី អភិបាល ស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរ កែវ ប្រហែលជាបានប្រយោជន៍ពីមេ បនល្បែងសុីសងឈ្មោះ ពិន តន នេះហើយទើបបណ្ដែតបណ្ដោយលោក ពិន តន មានសមត្ថភាព បើកល្បែងតាមតែអំពើចិត្តបែបនេះ ។
ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់បៀអាប៉ោងនិងយូគី នៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការលេង គគ្រឹកគគ្រេង យ៉ាងរលូនមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។
មតិប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទេបុគ្គលឈ្មោះ ពិន តន មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយហើយត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។
ចំណែក លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមាន សមត្ថ ភាពក្នុងការចុះបង្ក្រាបទីតាំងក្រុម ញៀ ន ល្បែងទាំងនោះដែលឬទេ? ព្រោះថាល្បែងសុីសងជាដើមចមនៃអសន្តិសុខសង្គម ដូចជា៖ ចោរលូច. ប្លន់. ឆក់. គាស់ផ្ទះ និង អំពើហិង្សាគ្រួសារកើត មានគួរអោយកត់សម្គាល់ផ្តើមចេញពីល្បែងសុីសងនោះឯង។ ហើយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច របសរាជរដ្ឋាភិបាលដែលបានចេញអោយអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពដែរឬទេ? បើបណ្តោយអោយមានល្បែងសុីសងក្នុងមូលដ្ឋាន មេសង្វៀនមាន់ជល់បៀអាប៉ោងនិងយូគីឈ្មោះ ពិន តន បើកលេងយ៉ាងពេញបន្ទុកបែបនេះ។
ដែលបញ្ហានេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សូមមេត្តាមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងទាំងនេះផង ចៀសវៀង មតិមហាជនរិះគន់ ដាក់ការសង្ស័យទៅ លើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មានការឃុបឃិតគ្នាបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋាន។ គួរតែចាត់មន្ត្រីជំ​នាញក្រោមឱវាទ ចុះ ទៅបង្ក្រាបទីតាំងខាងលើនេះអោយស្របតាមបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេង ជាបន្ទាន់ផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!