ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ចាន់ តារា ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយស្រង់ដើមដោយអាងអំណាចលោក ហេង សំបូរ មេសាខាគយខេត្តស្វាយរៀង.!

ស្វាយរៀង៖ យោងតាមប្រភពមន្រ្តីរាជការសាខាគយខេត្តស្វាយរៀងបានបង្ហើបឲ្យដឹងថា អំពើពុករលួយរបស់លោក ចាន់ តារា អាចប្រព្រឹត្តទៅយ៉ាងសុខស្រួលក៏មានកិច្ចសហការមួយបក្ខពួករបស់ខ្លួន។
បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍នោះទេ។ ដោយហេតុថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីអំពើពុករលួយរបស់លោក ចាន់ តារា មេគយច្រកព្រៃវល្លិ៍ និងអំពើពុករលួយរបស់លោក ហេង សំបូរ ត្រូវបានលាតត្រ ដាងជាបន្តបន្ទាប់ក៏ដោយ។
តាមប្រភពពីមន្ត្រីគយនៅខេត្តស្វាយរៀងបានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០ ២០ រហូត មក គឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាម របៀបពុករលួយយ៉ាងពេញ បន្ទុក។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ អាចប្រព្រឹត្តទៅយ៉ាងសុខសាន្តមកទល់ពេលនេះគឺមានការបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដែលជាចៅហ្វាយនាយផងដែរ។ ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក ចាន់ តារា មិនហ៊ានប្រព្រឹត្តអំពើពុករលួយពេញទំហឹងដូចសព្វថ្ងៃនេះឡើយ ហើយត្រូវប្រឈមនឹងការព្រមានជាមិនខាន។
ប្រភពមន្រ្តីពាក់ព័ន្ធនៅច្រកអន្តរ ជាតិព្រៃវល្លិ៍ បានឲ្យដឹងថា បច្ចុប្បន្នលោក ចាន់ តារា បើកដៃឲ្យ ក្រុមឈ្មួញទាំងធំទាំងតូចនាំចូល ទំនិញ គេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគ្មានញញើតអ្វីទាំងអស់។ ទំនិញដែលឈ្មួញធំៗនាំ ចូលយ៉ាងគំហុកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍បង់ពន្ធមិនដល់ ៥០ភាគរយផងទេ ហើយក្រៅពីនេះក្រុមឈ្មួញបែងចែកផលប្រយោជន៍ លើតុក្រោមតុជាមួយលោក ចាន់ តារា យ៉ាងរលូន។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា ក្រុមឈ្មួញរត់ពន្ធទំនិញចូលទៅស្រុកយួនតាមច្រករបៀងក្បែរៗច្រកទ្វារអន្តរជាតិព្រៃវល្លិ៍​ ក៏ជាប្រភពចំណូលរបស់លោក ចាន់ តារា ផងដែរ ក្នុងខណៈដែលលោក ហេង សំបូរ មេ គយខេត្តស្វាយរៀង រក្សាភាពស្ងៀមស្ងាត់។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍និងលោក ហេង សំបូរ មេសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង រាល់ម៉ោងធ្វើរការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!