ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ.!

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៧ នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤ នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២ នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។

ជនសង្ស័យ០៧នាក់រួមមានឈ្មោះ ៖    ១/ ឈ្មោះ ថន សីហា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែ ឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃ វែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ 369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាជនបង្ក)។ ២/ឈ្មោះ គ្លី រស់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះ ជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ៣/ ឈ្មោះ សាំង សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ៤/ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះ ជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ទាំង០៤នាក់នេះ បានបង្ករបួសស្នាម លើជន រង  គ្រោះ ឈ្មោះ ធន់ វីយ៉ា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅ ខុនដូអិល ផ្លូវBT69  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឲ្យរបួសដៃស្តាំ និងកដេរជាច្រើនថ្នេរនៅចំណុច ហាងចិន យីហោសឹងជី ផ្ទះលេខ៥៦៥ ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុ នៅវេលាម៉ោង០៣៖៥០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈ ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានឲ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្សពួក ព្រមទាំងមធ្យោ បាយធ្វើសកម្មភាពផងដែរ។

ជនសង្ស័យដែលមានឈ្មោះ មួង សុទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀត ណាម មុខរបរកម្មករលក់គ្រឿងសំណ ង់ ស្នាក់នៅបន្ទប់ជួលលេខ១១៣ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិក្នុងបន្ទប់ខ្លួន និងប្រើអំពើហិង្សាដោយយកកាំបិតដេញកាប់ ជនរងគ្រោះឈ្មោះ ទេព ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកនៅបន្ទប់ជិតខាង។  នៅវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធីច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាងកាំបិត ចំនួ ន ០២ ដើម ក្នុងនោះ កាំបិតប៉័ងតោចំនួន០១ ដើមនិងកាំបិតចុងស្រួចចំនួន០១ ដើម ។

១/ជនសង្ស័យដែលមានឈ្មោះ ហង់ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរមិនពិតប្រាកដ ស្រុកកំណើតខេត្តបន្ទាយមានជ័យ  បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។  ២/ឈ្មោះ គឹង ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិត  ប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ  បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ទាំង០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ២ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាងរទេះ០១ កន្រ្តៃកាត់ដែក០១ និងដែកមួយចំនួនទៀត៕

Filed in: សង្គម

Recent Posts

Bookmark and Promote!