ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀនជល់មាន់ បៀ អាប៉ោងនិងយូគីខុសច្បាប់ស្ថិតនៅចំណុចអង់តែន ភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី បើកលេងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប សង្ស័យឆ្នាំងបាយ.!

រតនគីរី ៖​សង្វៀនជល់មាន់បៀអាប៉ោងនិងយូគី បើក​លេងដុះស្លែយ៉ាងពេញ បន្ទុកស្ថិតនៅចំណុចអង់តែន​ក្នុងភូមិ ទុយ ឃុំ​ ទីង ចាក់ ស្រុកបរកែវ ខេត្ត រតនគិរី​ អាជ្ញាធរមានសមត្ថកិច្ចមូល ដ្ឋានមិនហ៊ានបង្ក្រាប​នោះទេសង្ស័យឆ្នាំងបាយ។
ប្រភពពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានបង្ហើបអោយដឹងថា សព្វថ្ងៃនេះមានគេបើកសង្វៀនជល់ មាន់ បៀ អាប៉ោងនិងយូគី យ៉ាងពេញបន្ទុកជាច្រើន ឆ្នាំមកហេីយ ដោយមានក្រុម ញៀនល្បែងប្រមូលផ្តុំគ្នាចូលលេងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ ស្កាត់ពីមន្ត្រីអាជ្ញាធរ និង​ សមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់បង្រ្កាបនោះទេ។
ពលរដ្ឋបានបន្តអោយដឹងទៀតថា ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនេះគេបានស្គាល់ឈ្មោះ ពិន តន (ហៅ តាតន) អាចបើកបន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមទំនើងចិត្ត ប្រហែលមានខ្នងអង្អែកលោកធំនៅពីក្រោយទើបមន្ត្រីពាក់ព័ន្ធ នៅទីនោះមិនហ៊ានបង្រាប គេសង្ស័យថាលោក ហេង ប៊ុន្នី អភិបាល ស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាបានប្រយោ ជន៍ពីមេបនល្បែងសុីសងឈ្មោះ ពិន តននេះហើយមើលទៅបានជាបណ្ដែតបណ្ដោយលោក ពិន តន មានសមត្ថ ភាព ធ្វើអ្វីបានតាមតែអំពើចិត្តបែបនេះ ។
ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ បៀ អា ប៉ោងនិង យូគី នៅភូមិទុយ ឃុំទីង ចាក់ ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការលេងយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។ មតិប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបទៀត ផង។
ចំណែកលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថ ភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀ ន ល្បែងទាំងនោះដែលឬទេ? ព្រោះ ថាទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែរឬទេ?។
ដែលបញ្ហានេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោកបានជ្រាប់ដែរទេ? តែបើលោកបានជ្រាប់ហើយ តើលោកមានវិធានការក្នុងការបង្រ្កាប ទប់ស្កាត់ល្បែងស៊ីសងខាងលើដែរទេ? ចៀសវាង មតិមហាជនរិះគន់ ដាក់ការសង្ស័យទៅ លើអាជ្ញាធរមូលដ្ឋានមាន ការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋានគួរចាត់មន្ត្រីជំ​នាញក្រោមឱវាទចុះបង្ក្រាបទីតាំងខាង លើនេះផង៕មានត

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!