ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ នុត លីឆូយ មេគយចល័តផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុកចំនួន៥ ខេត្ត គឺខេត្តព្រះសីហនុ.ខេត្តកោះ កុង.ខេត្តកំពង់ស្ពឺ.ខេត្តកែបនិងខេត្តកំពត រងនូវការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយ.!

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសី ហនុ បានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាមេ គយចល័តផ្ទៃប្រទេសតំបន់ ៣ មួយរយៈពេលមកគឺលោក នុត លីឆូយ រងនូវការរិះគន់ពីមហាជនប្រព្រឹត្តរបៀបអំពើ ពុករលួយខ្លាំង ក្លាជាងកាលលោកនៅធ្វើ ជាប្រធានការិយាល័យគយច្រកចាំយាម ខេត្តកោះកុងទៅទៀត។

ប្រភពបានបន្តអោយដឹងទៀតថា ក្រុម មន្រ្តីគយចល័តផ្ធៃប្រទេសតំបន់៣ ផ្លូវជាតិលេខ៤ ក្រោមការគ្រប់គ្រងរបស់លោក​ នុត លីឆូយ មេគយចល័តផ្ទៃប្រទេសតំបន់៣ គាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំង អស់ ។ ដែលបញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរពិនិត្យឡើងវិញព្រោះបច្ចុប្បន្នលោក​ នុត លី ឆូយ មេគយចល័តផ្ធៃប្រទេសតំបន់៣ ដែលអាងមានខ្នងបង្អែករឹងមាំ ប្រព្រឹត្តរបៀបអំពើពុករលួ យយ៉ាងពេញបន្ទុកហើយ។
យោងប្រភពថ្មីៗនេះរឿង អាស្រូវពុករលួយរបស់លោក​ នុត លីឆូយ មេគយចល័តផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្តកំពត ត្រូវបានមហា ជនលាត ត្រដាងជាបន្ត បន្ទាប់ ជាពិសេសទាក់ទងនៅនិងការប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥តែម្តង។ ប៉ុន្តែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់នូវអំពើពុករលួយពេញ ទំហឹងរបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តផ្ទៃប្រទេសតំបន់ ៣នោះទេ។

ហេតុនេះហើយទើបមានសេចក្តីអំពាវ នាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីគយចល័តផ្ទៃប្រទេសតំបន់៣ ខ្លះៗផង។ ប្រភពស្និទ្ធនឹងលោក នុត លីឆូយ បានបន្ថែមឲ្យដឹងថា ដោយ សារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក នុត លីឆូយ ទទួលបានតំណែង ជាមេ គយចល័តផ្ទៃប្រទេសតំបន់៣និងទទួ ល បន្ទុក៥ខេត្តយ៉ាងរំភើយ។

ប្រភពបានឲ្យដឹងទៀតថា ខ្នងបង្អែករបស់លោក​ នុត លីឆូយ មេគយចល័តផ្ទៃប្រទេសតំបន់៣ ជានរណានោះគឺលោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងយ៉ាងច្បាស់។ ជាងនេះទៅទៀតរឿងលោក នុត លីឆូយ ចំណាយដើមទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តផ្ទៃប្រទេសតំបន់៣ ទទួល បន្ទុក៥ខេត្តគឺលោក គុណ ញឹម អគ្គនាយកគយ ដឹងច្បាស់ជាងគេ។
ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថា លោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តផ្ទៃប្រទេសតំបន់៣ នោះ មកបានបើដៃអោយកូនចៅខ្លួនគាប យកលុយលើតុក្រោមតុតាម អំពើចិត្តនិងតាមការកំណត់របស់លោក នុត លីឆូយ មិនអាចតវ៉ាបានឡើយ។បច្ចុប្បន្នលោក នុត លីឆូយ មេគយចល័តផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ ខេត្តខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។
ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ (www.enn -tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក នុត លីឆូយ មេគយចល័តផ្ធៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ ខេត្ត រាល់ម៉ោងធ្វើការ៕

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!