ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្វៀនជល់មាន់ បៀ និងអាប៉ោងខុសច្បាប់លើទឹកដី ស្រុកស្ទឹងត្រង់បើកចល័តលេងពីឃុំមួយទៅឃុំមួយទៀនោះ សង្ស័យឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន.!

កំពង់ចាម៖ មហាជនក៍ដូចប្រជាពល រដ្ឋកំពុងមានចម្ងល់ដូចៗគ្នាថា តើបុគ្គល ឈ្មោះ វ៉ាន់ ជាម្ចាស់ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់បៀនិងអាប៉ោងខុសច្បាប់មួយកន្លែងនេះមានខ្នងអង្អែករឹងមាំប៉ុណ្ណាបានអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបពិតជាមិនធម្មតា ទីតាំងសម្រាប់ផ្លាស់ប្ដូរមាន៣៖ទី១/ចំណុចចំការកៅ ស៊ូ ស្ថិតនៅភូមិគីឡូបី ទី២/នៅភូមិព្រះ ទី៣/ស្ថិតនៅភូមិអណ្ដូងស្វាយ ទីតាំងនេះនៅក្នុងទឹកដី ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តធ្វើ សកម្មភាពបើកលេងបានយ៉ាងសកម្មជារៀងរាល់ថ្ងៃទោះ បីមានសារព័ត៌មាន ក្នុងស្រុកច្រើនអង្គភាពបានចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក្តីក៏សង្វៀននៅ តែបន្តបើកលេងគគ្រឹកគគ្រេងដដែល ។

ចំណែកលោកវរសេនីយ៍ឯកឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ហាក់មិនហ៊ានចាត់វិធានការក្នុងការបង្ក្រាបនោះទេ ឬមួយអាងឪពុកជាស្នងការនគរបាលខេត្តកំពង់ចាម ទើបហ៊ានបណ្តោយឲ្យសង្វៀនល្បែងខុសច្បាប់មួយនេះបើកលេងបានយ៉ាងអនាធិប តេយ្យ។ បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងមក ថា ម្ចាស់ទីតាំងល្បែងកំពុងកៀងគរគ្នីគ្នាក្រុមញៀនល្បែងមកជួបជុំដើម្បីនាំគ្នាលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ លើទឹកដី ឃុំព្រែក កក់ ស្រុកស្ទឹង ត្រង់ នៅតែបន្តបើកលេងបានទៅដោយរលូន សង្ស័យ ម្ចាស់សង្វៀនល្បែងសុីសងខុសច្បាប់ បាលផ្ដល់ផលប្រយោជន៍ ទេដឹង?
ទើបមិនធ្វើការបង្រ្កាប។
សង្វៀនមួយកន្លែងនេះ នាំគ្នាបើកលេងជល់មាន់និងអាប៉ោងខុសច្បាប់ ភ្នាល់ចាក់លុយចាញ់ឈ្នះរាប់ លាន រៀល)រាប់ពាន់ដុល្លារពិសេសអាប៉ោង សុីសាច់ហុតឈាមនៅក្នុងសង្វៀនមួយនេះល្បីល្បាញ ស្រែកហ៊ោយ៉ាងសប្បាយហាក់បីដូចមិនខ្លាចអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានរិះគន់ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មិនគួរបណ្តែត បណ្តោយធ្វើព្រងើយមិនមានចំណាត់ការបង្ក្រាបសោះពួកគាត់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ កំពុងមានការព្រួយបារម្ភប្ដីឬកូនៗពួកគាត់បោះបង់ការងារ សិក្សារៀនសូត្រ បែរជានាំគ្នាប្រព្រឹត្តល្បែងមិនគិតការងារអ្វីឡើយ។ហើយចាញ់គ្មានអស់មិនថា ម៉ូតូ.ឡាន សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះបន្តិចបន្តួចយក ក៍ទៅលេងគ្មានសល់ ពួកគាត់ធ្វើការព្រួយបារម្ភ(ពោលគឺ) លួច .ឆក់ .ប្លន់ គាស់ផ្ទះនិងអំពើហិង្សាក្នុងគ្រួសារ កើតមានគួរអោយកត់សម្គាស់។

ពាក់ព័ន្ធសង្វៀនមាន់ជល់ បៀ អាប៉ោង សុីសងខុសច្បាប់មួយនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្ត ខាងលើសូមអំពាវនាវដល់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកឧត្តម សេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម រួមទាំងលោកឧត្តមសេនីយ៍ត្រី សោ សា វឿន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ចុះធ្វើការបង្ក្រាបសង្វៀនជល់មាន់ បៀ និងអាប៉ោងខុសច្បាប់មួយកន្លែង កំពុងបើកលេងនៅក្នុងមូលដ្ឋាន ភូមិ ឃុំ ខាងលើ ចល័តពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញអោយអនុវត្តន៍និងស្របតាមបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!