ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មេឈ្មួញឈើឈ្មោះ ហូ ជីវ៉ៃ កៀងគរប្រជាពលរដ្ឋចូលព្រៃកាប់ផ្ឌួលរំលំអារជ្រៀកឈើស្រុកលំផាត់និងស្រុកកោះញែក ដឹកជញ្ជូនកក្រើក ខេត្តរតនគីរី ឆ្លងដែនទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធជាបើកភ្លើងខៀវ.!

ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈ្មួញឈ្មោះ ហូ ជីវ៉ៃ និងបក្ខពួកធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តរតនគិរី ចេញទៅស្រុកយួន​ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខ្លាំងក្លាជាងមុនទៅទៀត។ ការដែលមេឈ្មួញ ហូ ជីវ៉ៃ អាចដឹកជញ្ជូនឈើចេញ ទៅស្រុកយួន តាមច្រកទ្វារអន្តជាតិអូរ យ៉ាដាវ យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលល្បីល្បាញខាង ពុករលួយផងដែរ។ ចំណែកលោក ថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក​ យិន ចំណាន ស្នងការនគរ បាលខេត្ត រតនគិរី សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញឈ្មោះ ហូ ជីវ៉ៃ និងបក្ខពួកធ្វើអ្វីៗតាមអំពើ ចិត្ត។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូ ជីវ៉ៃ បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញ រូបនេះ កៀង គរប្រជាពលរដ្ឋឲ្យចូលកាប់រំលំអារច្រៀកឈើនៅតំបន់ព្រំប្រទល់ស្រុកលំផាត់ ខេត្តរតនគិរី ជាប់ស្រុក កោះញ៉ែក ខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយ។ បន្ទាប់មកឈ្មួញឈ្មោះ ហូ ជីវ៉ៃ និងបក្ខពួកប្រមូលទិញឈើទាំងនោះដឹកជញ្ជូនតាមរថយន្តសាំ យ៉ុង និងរថយន្តធុនធំ ចេញទៅស្រុក យួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញទំហឹងគ្មានមន្រ្តីជំនាញ និងសមត្ថកិច្ចណាម្នាក់ហ៊ានប៉ះពាល់ឡើយ។ មន្រ្តីជំនាញនិងសមត្ថកិច្ចក្នុងខេត្តរតនគិរី សុទ្ធតែដឹងថាឈ្មួញឈ្មោះ ហូ ជីវ៉ៃ មានមន្រ្តីធំជាបង្អែកទើបពួកគេមិនហ៊ានប៉ះពាល់ ហើយមានតែជួយសម្រួលឲ្យឈ្មួញរូបនេះ និងបក្ខពួកអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួល ។
មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈ កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ហូ ជីវ៉ៃ និងបក្ខពួកជាបន្ទាន់កុំឲ្យធ្វើអ្វីៗតាមអំពើចិត្តដូច សព្វថ្ងៃនេះទៀត។ ដោយហេតុថាបច្ចុប្បន្នឈ្មួញឈ្មោះ ហូ ជីវ៉ៃ ធ្វើ សកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក ប៉ុន្តែមន្រ្តីជំនាញ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបឡើយ។ ជាពិសេសលោក ថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិ បាល ខេត្តរតនគិរី មិនហ៊ានប៉ះពាល់មេឈ្មួញឈ្មោះ ហូ ជីវ៉ៃ នោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!