ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កម្លាំងPMផ្ទៃប្រទេសចាប់ខ្លួនលោក ឃួនសុវណ្ណមន្ដ្រីយោធាផ្កាយ១និង ប្រពន្ធលោកអនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃបោកលុយប្រជាពលរដ្ឋរាប់ ម៉ឺនដុល្លារថ្លៃរត់ការឲ្យចូលបម្រើការងាររដ្ឋ.!

ភ្នំពេញ៖លោក ឃួនសុវណ្ណ ដែលជា មន្ដ្រីយោធា ពាក់សក្តិផ្កាយ១មានតួនា ទីជា នាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការនិងប្រពន្ធត្រូវបានកម្លាំងអាវុ ធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន បានហើយ យោងតាម ពាក្យ បណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងស្រុកបារា យណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទ ប្រកាន់ បោកលុយរាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូល បម្រើការងារ
រដ្ឋបានជាដូចជាទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។ល។

មន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេស បានថ្លែងប្រាប់សារព័ត៌មាន ពីថ្ងៃ ២៣ ខែ មេសា ឆ្នាំ២០១៩ នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយា ឈ្មោះ ទ្រី ណាត ជាមន្ដ្រីនគរ បាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

បើតាមបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ចង់ចូលទាហ៊ានpolice PM គ្រូបង្រៀន អស់ម្នាក់ 65 00$? ប្រជាពលរដ្ឋចំនួន ១៨ នាក់ ត្រូវបាន លោកផ្កាយ ១ ឃួន សុវណ្ណនាយក រងអធិការ កិច្ចអគ្គបញ្ជាការ បោកប្រាស់អស់លុុយខ្ទង់១០០.០០ ០ដុល្លារ ។

អ្នកទាំងពីនាក់នេះ កំពុង តែធ្វើព្យុះភ្លៀងពេញផ្ទៃប្រទេសហើយ ដោយដើរលួងលោម បោកប្រាស់ ពលរដ្ឋនៅខេត្តឆ្ងាយៗដាច់ ស្រយាល ដោយយករូប ភាព ខ្លួនជា ឯកឧត្តម ផ្កាយ១ កាន់ខាងរើសទ័ពចូលបំរើការងារ ចំណែក ឯខាងស្រីវិញ ដើរតួរជាជំទាវ ផ្កាយ ៣ {អនុរដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ} និងថាជា ខ្សែថ្នាក់ កំពូល រើសទ័ព រើសប៉ូលីស រើសគ្រូបង្រៀនគឺជំទាវនេះ អាចសុំបានទាំងអស់ឲ្យតែឲ្យលុយ មក គេៗជួយបានទាំងអស់។

មុននិងឈានទៅការឆបោកលុយបានជាប្រពន្ធ័ក្នុងភូមិបាណក់ស្រុកបារាយ ណ៍ខេត្តកំពង់ធំ លោកទាំង២នេះដើរ តួរជាមនុស្សធម៌ ចែកអំណោយ ជា អាយកូមវិទ្យុរទាក់ទងឲ្យប្រជាការពារ ១គ្រឿង ២០ដុល្លារ ចំនួន ៥គ្រឿង និងចែកខោអាវឲ្យប្រជាការពារ១កំផ្លេរ ២០ ដុល្លារចំនួន ៨កំផ្លេរ ហើយ និងការយករូបមន្ត ចុះសួរ សុខទុក្ខ ចែកអំណោយ ដល់ចាស់ៗក្រីក្រឲ្យអ្នកភូមិឃើញថាអ្នក២នាក់នេះជាមនុស្សល្អ ជាអ្នកធំ មានលុយ មុខមាត់ពិតៗ ព្រោះទូរសព្ទ័ ២នាក់នេះ មានរូបថត សុំ selfie ជាមួយថ្នាក់ដឹកនាំ ទាំងអស់។

ក្រោយមកក៍មាន ប្រជា ពលរដ្ឋ ចំនួន ១៨នាក់ បានឡើងមកដាក់ ពាក្យបណ្តឹងទៅ កងរាជអាវុធហត្ថផ្ទៃប្រទេស ប្តឹងឈ្មោះ ឃួន សុវណ្ណ មានមុខរបរជាមន្ត្រីយោធាពាក់ផ្កាយ១ នាយករងអធិការកិច្ច អគ្គ បញ្ជាការ ,និងប្រជាពលរដ្ឋ ១ក្រុមទៀត ចំនួន ជាង ២០នាក់ ក៏បានដាក់ពាក្យបណ្តឹងទៅឈ្មោះទ្រី ណាត់ រួចរាល់ផងដែរ ។

ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ដែរ ខ្ញុំសូមសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទូទាំងព្រះរាជណាចក្រកម្ពុជា សូមប្រុង ប្រយត្ន័ចាញ់ ការឃោសនារបស់ក្រុមទុច្ចរឹកមួយចំនួនតូច។

គឺបច្ចុប្បន្ននេះក្រោមការដឹកនាំ កំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺគ្មានការស៊ូកប៉ាន់ យកលុយ ពីបេក្ខជន ចូលធ្វើមន្ត្រីរាជការ ដោយមិនមានការប្រលង ជ្រើសរើសទៅតាមក្របខណ្ឌ័របស់មន្ត្រីរាជការនោះឡើយ ហើយក៏ផ្តើមចេញពីសមត្ថ ភាព គ្មានខ្សែ បក្សពួក ដូចការលើកឡើងរបស់ក្រុមជនឆបោកនោះទេ។

បើមានករណី ឆបោកដូចរូបភាពខាង លើ ពលរដ្ឋត្រូវប្តឹងទៅអាជ្ញាធរមូលដ្ឋាននៅក្បែផ្ទះនិងអាចដាក់ ពាក្យទៅស្ថាបន័ប្រឆាំងអំពើពុករលួយ ជាដើម។ល។

ឬតាមរយះលេខ ប៉ូលីសក្រុង 012 999 999 /២៤ម៉ោង ក្នុងការបំរើពល រដ្ឋ ។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី ១៥ ០០ដុល្លារ រហូតដល់ជាង ៦០០០ដុល្លារទៅលើបុគ្គ លទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើ ជានគរបាលជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។

បើទោះបីទំហំទឹក ប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដប៉ុន្ដែចន្លោះពី ១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបាន ឆ បោក ប្រាស់ពីប្រជាពលរដ្ឋ។

យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារលោកពីរនាក់នេះក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជា ជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

តាមប្រភពព័ត៌មានប្រជា ពលរដ្ឋដែល បានរងគ្រោះនោះ ខ្លះបានលក់ គោ ក្របី និងដីស្រែចំការដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់រត់ ការចូល បម្រើការងារ រដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗមិនទទួលបានលទ្ធផលនោះទេ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!