រដ្ឋតិចសាស៖គ្រោះថ្នាក់យន្តហោះ ធុនតូចប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាសកាលពីថ្ងៃទី២២ខែមេសា បណ្តាលឲ្យស្លាប់ ០៦នាក់ ។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Ja son Reyes អ្នកនាំពាក្យ ក្រសួងសុវត្ថិភាពចរាចរណ៍សាធារណ រដ្ឋតិចសាស {Tex xass}បានឲ្យដឹង
ថា ហេតុការ គ្រោះថ្នាក់ កើត ឡើងនៅវេលាម៉ោង ០៩ព្រឹក{ម៉ោងក្នុងតំបន់} ថ្ងៃទី២២ ខែមេសា នៅជិតទីក្រុង Kerrville គ្រោះ ថ្នាក់នោះបានសម្លាប់ មនុ ស្សទាំង៦នាក់នៅលើយន្ត ហោះ ។
យន្តហោះជួបគ្រោះថ្នាក់ពេលត្រៀមចុះចត ដោយបំណែកយន្តហោះត្រូវបានរកឃើញនៅចម្ងាយពីអាកាស យានដ្ឋានដល់ជិត ១០គីឡូម៉ែត្រនៅ ភាគខាង ជើងអាកាសយានដ្ឋាន ។
យន្តហោះខាងលើបានហោះហើរចេញពីទីក្រុង Houston ។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ។ ក្រុមអ្នកជំនាញរបស់ FAA កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើ ដោយបញ្ជូនអ្នកជំនាកញទៅកាន់តំបន់យន្តហោះធ្លាក់៕