ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក អ៊ូច ភាអភិបាលខេត្តតាកែវ បានព្រមានដកតំណែងចៅហ្វាយស្រុកមួយចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹកជ្រូកតាមច្រករបៀងខុសច្បាប់.!

 

ខេត្តតាកែវ៖ថ្មីៗនេះលោក​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវបាន​ព្រមាន​និងចាត់​វិធាន​ក្ដៅ​ ចំពោះ​ចៅហ្វាយស្រុក​ ក្រុង​ រូប​ណា​ ដែល​បណ្ដោយ​បើកដៃ​ឲ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​ជ្រូក​ ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​តាមច្រករបៀងដឹក​កាត់​តាម​ស្រុក​របស់​ខ្លួន​ ពិសេស​គឺ​ស្រុក​ជាប់​ព្រំដែន​ការកន្លងមកអាជ្ញាធរស្រុកនិងមន្រ្តីជំនាញតែងតែលំហូរជ្រូកតាមច្រករបៀងនេះតែម្ដង។​លោក អ៊ូច ភា បានថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយស្ដី​ពី​ការ​ត្រួតពិនិត្យ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ ប៊េ​ស្ដ​ជ្រូក​អាហ្វ្រិក​នៅប្រទេសវៀតណាម។

នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៩​ថ្មីៗកន្លងទៅនេះ​នៅ​សាល​ប្រជុំ​សាលាខេត្ត​តាកែវ​ លោក​ អ៊ូច​ ភា​ អភិបាលខេត្ត​បាន​ថ្លែង​នៅ​ចំពោះ​មុខចៅហ្វាយស្រុក​ ក្រុង​ និង​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថា​ប្រសិនបើ​លោក​ពិនិត្យ​ឃើញ​ថា​ មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នាំ​សត្វ​ជ្រូក​ចូល​តាម​ច្រក របៀង​ណាមួយដោយ​ខុសច្បាប់​នោះគឺចៅហ្វាយស្រុក​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ពិសេស​អាច​នឹង​ត្រូវ​ដក​តំណែង​ចេញ​តែ​ម្តង​។​

លោក អភិបាល​ខេត្តតាកែវ​ បាន​បន្ត​ថា​ ចំពោះ​សត្វ​ជ្រូក​ដែល​នាំ​ចូល​តាម​ច្រកព្រំដែន​គឺ​ត្រូវ​តែ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​តែ​មួយ​គត់​ ដើម្បី​ធានា​បាន​សុខភាពសុវត្ថិភាព​ និង​ភាព​ស្របច្បាប់​របស់​ឈ្មួញ​ទាំងនេះ​ជា​ពិសេស​មិន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធគយ​ ដែល​ជា​ការ​ធ្វើ​ឲ្យ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ថែម​បានមួយ​កម្រិត​ទៀត​ផង។​

លោក អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ​ បាន​បន្ថែម​ហើយបញ្ជាក់ថា​ប្រសិនបើ​ឃើញ​ឡាន​ដឹក​ជ្រូក​ ដែល​ឆ្លងកាត់​ច្រករបៀងក្នុងមូលដ្ឋាន​របស់​ខ្លួន​តាម​ស្រុក​ ក្រុង​ណានីមួយៗ​ នោះអាជ្ញាធរ​ស្រុក​ ក្រុង​ នោះត្រូវ​ តែ​ឃាត់​ទុក​រថយន្ត​ដឹក​ជ្រូក​នេះ​ ហើយ​ឆែក​មើល​ឯកសារ​ពាក់ព័ន្ធ​ ថា​ តើ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែល​ចេញពី​ក្រសួងកសិកម្ម​ដែរ​ឬទេ​?​ បើ​ការ​ដឹក​ជ្រូក​ចូល​នោះ​មិន​ស្របច្បាប់​ទេ​ ត្រូវ​រកមុខ​អ្នក​ដែល​អនុ​ញ្ញា​ឲ្យ​ឃើញ​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធីច្បាប់​។

​លោក អភិបាល​ខេត្តតាកែវ​បាន​បន្ថែម​ទៀតថា​ ប្រ​សិន​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​ ក្រុង​ ណា​ដែល​ចាប់​បាន​ឡាន​ដឹក​ជ្រូក​ ខុសច្បាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​លោកឧបត្ថម្ភថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល​ពី​លោកអភិបាលខេត្ត​ដោយផ្ទាល់​។
មហាជននានារងចាំមើលថាតើបទបញ្ជាលោកអភិបាលខេត្តតាកែវមានប្រសិទ្ធភាពប៉ុណ្ណាបើមន្រ្តីក្រោមឱវាទរបស់លោកមួយចំនួនដូចមន្រ្តីគ្រាប់ល្ពៅស្ងោនឹង៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!