ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឈ្មួញដឹកឈើដដែលៗធ្វើរអោយតែ បានល្អមើលទេ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីមិនគោរពអភិ ក្រមទី៥របស់សម្ដេចតេជោ ហ៊ុន សែន.!

 

FB_IMG_1547212656504
មណ្ឌលគិរី៖ថ្មីៗនេះអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តមណ្ឌល គិរីបានបើកកិច្ចប្រជុំជាបន្ទាន់មួយដើម្បីដាក់ចេញផែនការណ៍បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។​
កិច្ចប្រជុំនេះធ្វើឡើងស្របពេលបទល្មើសព្រៃឈើនៅមូលដ្ឋានខេត្ត​មណ្ឌលគិរីកំពុងបន្តធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តជារៀងរាល់ ថ្ងៃយ៉ាងអនាធិបតេយ្យជាពិសេសនៅពេលយប់ដោយគ្មានសមត្ថកិច្ច​ស្ថាប័នពាក់ព័ន្ធផ្នែកណាមួយចេញមុខបង្ក្រាបឲ្យមានប្រសិទ្ធភាពទេ។​
ទាក់ទិននិងបញ្ហាខាងលើនេះសកម្មជនព្រៃឈើប្រចាំខេត្តមណ្ឌលគិរី និងប្រជាសហគមន៍ក្នុងមូលដ្ឋាននេះបានកត់សម្គាល់ថាបទបញ្ជាឬ​វិធានការរបស់អាជ្ញាធរខេត្តមណ្ឌលគិរីដែលបានដាក់ចេញក្នុងកិច្ចប្រជុំ​កន្លងមកគឺបានក្លាយទៅជារឿងឥតន័យព្រោះពួកគាត់សង្កេតឃើញថា រាល់ថ្ងៃនេះបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនៅតែបន្តកើតមាន​ដដែល(តាំងថ្ងៃទី១៤រហូតដល់ពេលនេះនៅតែបន្ត)ជាពិសេ សការត់ពន្ធឈើខុសច្បាប់ចេញតាមច្រកដាក់ដាំក្នុងទឹកដីស្រុកអូររាំង ខេត្តមណ្ឌលគិរី​តែម្តង​។​
ត្រង់ចំណុចនេះប្រជាសហគមន៍ជនជាតិដើមភាគតិតនិងសកម្មជន​ការពារព្រៃឈើខេត្តមណ្ឌលគិរីស្នើមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹង ថាបច្ចុប្បន្ននេះសកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញទៅ​កាន់ប្រទេសវៀតណាមតាមច្រកទ្វេភាគីដាក់ដាំបានកើតមានពេញបន្ទុក និង​មាន​សកម្មភាព​អនាធិបតេយ្យ​បំផុត​។ ពោលគឺយ៉ាងហោចក្នុង១ថ្ងៃៗគេឃើញមានរថយន្តប្រភេទសាំយ៉ុងរាប់​សិបគ្រឿងបានដឹកឈើប្រណិតខុសច្បាប់ចេញពីស្រុកកោះញែកនិង​ស្រុកពេជ្រាដាដោយបើកឆ្លងដែនទៅកាន់ប្រទេសវៀតណាមតាមច្រក​ដាក់ដាំក្រោមការគ្រប់គ្រងរបស់លោកយូសុធានាយប៉ុស្គិ៍ដាក់ដាំ។​
ទាក់ទិនបញ្ហានេះដែរប្រជាសហគមន៍ជនជាតិដើមភាគតិចក៏បានចោទ ប្រកាន់លោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្តមណ្ឌល គិរីថាអសកម្មក្នុងការងារដោយមិនឃើញចាត់កម្លាំងសមត្ថកិច្ចដើម្បីចុះ​មានវិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងគំហុក​ក្នុង​មូលដ្ឋាន​នេះ​ទេ​។ ផ្ទុយទៅវិញពលរដ្ឋចោទថាមានមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល​ខេត្តមណ្ឌលគិរីមានឋានៈខ្ពស់មួយចំនួនក៏មានជាប់ពាក់ព័ន្ធសកម្មភាព​ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅកាន់ប្រទេសវៀតណាមខាងលើនេះផងដែរ។
ផ្តើមពីបញ្ហាទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលឃ្លាំមើលបរិស្ថានក៏ដូចជាមជ្ឈដ្ឋាននានាមួយចំនួននៅខេត្ត​មណ្ឌលគិរីបានរិះគន់និងអស់ជំនឿទៅលើការដឹកនាំរបស់លោកស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីដែលអសម្ថភាពក្នុងសកម្មភាពចុះទប់ ស្កាត់បទល្មើសព្រៃឈើដែលកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​នេះ​។​
ត្រង់ចំណុចនេះសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីក៏បានអំពាវ នាវដល់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្មន្ត្រីនិងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យពិចារណាជាថ្មីថាគួររក្សាទុក​តំណែងរបស់លោកស្វាយសំអ៊ាងឲ្យនៅជាអភិបាលខេត្តមណ្ឌលគិរី ដដែលឬ​ក៏​ត្រូវ​ផ្លាស់ប្តូរ​ចេញ​។ ជាងនេះទៀតចំពោះតំណែងរបស់លោកឧត្តមសេនីយ៍ទោឡោសុខាស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនិងតំណែងរបស់លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្តមណ្ឌលគិរីតើគួរឲ្យបន្តសកម្មភាពដឹកនាំនៅមូលដ្ឋាន​ខេត្តមណ្ឌលគិរីជាបន្តទៀតឬក៏ត្រូវពិចារណាផ្លាស់ប្តូរមុខតំណែងចេញពី​ខេត្តនេះព្រោះបទល្មើសព្រៃឈើបានធ្វើសកម្មភាពពេញបន្ទុកនៅជាប់​ច្រមុះនិងធ្វើសកម្មភាពបើកឆ្លងកាត់កន្លែងធ្វើការរាល់ថ្ងៃប៉ុន្តែបែរជាថ្នាក់ ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរីនិងថ្នាក់ដឹកនាំស្ថាប័នកងកម្លាំងប្រដាប់​អាវុធទាំងនគរបាលនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីធ្វើព្រងើយហាក់ ដូចជាមិនដឹងរឿងអ្វីសោះដោយមិនឃើញបញ្ចេញកម្លាំងចុះចាត់វិធានការ​ចុះបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ទាំងនោះឲ្យមានប្រសិទ្ធភាពនោះទេ។ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីអាជ្ញាធរសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរីបាននោះទេ៕

1(3)

4(2)

3

2

Filed in: សង្គម

Recent Posts

Bookmark and Promote!