ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ យី​ ថុល​ ប្រធានការិយាល័យ គយនិងរដ្ឋាករច្រក​ទ្វារអន្តរជាតិ​ព្រែក ចាក​រងនូវការរិះគន់ប្រមូ​លលុយ​តាម របៀបពុករលួយ.!

 

IMG-20190116-WA0004
កំពត៖ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាកស្រុកកំពង់ត្រាច ខេត្តកំពតបានឲ្យដឹងថាលោកយីថុលដែលមកកាន់តំណែងជាប្រធាន ការិយាល័យគយច្រកព្រែកចាកកាលពីពេលថ្មីៗកន្លងនេះកំពុងប្រើ​អំណាចរបៀបពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពបានឲ្យដឹងទៀតថាលោកយីថុលបានយកបទពិសោធន៍នៃអំ ពើពុករលួយកាលធ្វើជាមេគយនៅច្រក៤០០ស្រុកសំឡូតខេត្តបាត់ ដំបងមកអនុវត្តន៍នៅច្រកទ្វារអន្តរជាតិព្រែកចាកស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាង​គឃ្លើន​បំផុត​។បើតាមការអះអាងប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលរកស៊ី​នាំចូលទំនិញតិចតួចពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាកបាន​ឲ្យដឹងថាបច្ចុប្បន្នលោកយីថុលមេគយច្រកព្រែកចាកនិងបក្ខពួកឈ្មោះ រស់សាតព្រមទាំងមន្រ្តី២នាក់ទៀតកំពុងគៀបយកលុយពីពួកគាត់យ៉ាង​កំរោល​។ ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​បញ្ជាក់ថាមុខរបរ​របស់ពួកគាត់សព្វថ្ងៃនេះស្ទើរតែគ្មានសល់កម្រៃសម្រាប់ទិញអង្ករច្រក​ឆ្នាំងព្រោះលោកយីថុលនិងបក្ខពួកគៀបយកលុយលើតុក្រោមតុច្រើនពេក។ ដូច្នេះហើយទើបពួកគាត់អំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុនិងលោកគុណញឹមជាមេគយធំៗចាត់វិធានការទប់ស្កាត់​នូវអំពើពុករលួយរបស់លោកយីថុលនិងបក្ខពួកជាបន្ទាន់កុំឲ្យពួកគេធ្វើអ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។​
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះរឿងអាស្រូវរបៀបពុករលួយរបស់លោក យីថុលប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាចខេត្តកំពតត្រូវបានក្រុមឈ្មួញនិងអាជីវករដែលនាំចូល ទំនិញ តាម​ច្រក​នេះ​បើក​ក៍កាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ ដូចជាលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការទប់ស្កាត់អំពើរបៀបពុករលួយរបស់លោកយីថុល នៅឡើយ​ទេ​។ ប្រការនេះហើយដែលធ្វើឲ្យលោកយីថុលនៅតែបន្តប្រើតួនាទីនិងអំណាច​របស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយតូចតាចក្នុងខេត្តកំពតមួយចំនួនបានបង្ហើប ឲ្យដឹងថាលោកយីថុលកំពុងប្រព្រឹត្តតាមរបៀបអំពើពុករលួយតាមច្រើន​រូបភាពគៀបយកលុយពីក្រុមឈ្មួញនិងអាជីវករតូចតាចដោយពុំមានការ យោគយល់​ឡើយ​។ ប្រភពខ្លះបានបង្ហើបថាលោកយីថុលបានឃុបឃិតឲ្យឈ្មួញធំៗនាំចូល​ទំនិញគេចពន្ធទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់នាំចូលកាន់តែ​ច្រើនឡើងៗក្នុងមួយខែៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន។ប្រភពបានឲ្យដឹងថាសូម្បីតែទឹកស៊ុបក៏លោកយីថុលឃុបឃិតឲ្យឈ្មួញ​នាំចូលតាមច្រកទ្វារអន្តរជាតិព្រែកចាកដោយមិនគិតពីផលប៉ះពាល់ដល់​សុខភាពប្រជាពលរដ្ឋខ្មែរនោះទេគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។​
ប្រភពដែលស្និទ្ធនឹងលោកយីថុលមេគយច្រកព្រែកចាកបានឲ្យដឹងថា​លោកយីថុលអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការ ឃុបឃិតបើកដៃពីសំណាក់លោកហេងសំបូរដែលជាប្រធានសាខាគយ​និងរដ្ឋាករខេត្តកំពត ផងដែរ​។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោកហេងសំបូរប្រភព សាខាគយនិងរដ្ឋាករទេនោះគឺលោកយីថុលនិងបក្ខពួកបរិវារមិនហ៊ាន​ប្រើតួនាទីនិងអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដូចសព្វថ្ងៃ​នេះឡើយ​។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីរលោកហេងសំបូរប្រធានសា ខាគយនិងរដ្ឋាករខេត្តកំពតនិងលោកយីថុលប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាកនិងបក្ខពួកបាននោះទេ៕

IMG-20190219-WA0024

53421321_628417077610279_6809154199465492480_n1

53138979_2135483253430451_5858403196392701952_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!