ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ទំុ ណូ ប្រធានសាខាគយនិង រដ្ឋាករ លោក យុឹកយូ ប្រធានការិយា ល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិ កំពង់ផែស្វយ័តព្រះសីហនុ រងការរិះ គន់ប្រព្រឹត្តពុករលួយកក្រើកពេញ ខេត្តព្រះសីហនុ.!

 

IMG-20190105-WA0000
ខេត្តព្រះសីហនុ៖បើយោងតាមប្រសាសន៍មាសដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រុញឲ្យអង្គភាព ប្រឆាំងអំពើពុករលួយឬហៅកាត់ថា(ACUដែលមានលោកឱមយិនទៀង ជាប្រធានគឺមានបេសកកម្មដឹកនាំប្រយុទ្ធប្រឆាំងអំពើពុរលួយគ្រប់រូបភាព គ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងប្រទេសកម្ពុជាតាមរយៈកា​រចាត់វិធានការអប់រំការបង្ការទប់ស្កាត់និងការអនុវត្តច្បាប់ដោយមានការចូល រួមពីសាធារណជននិងអន្តរជាតិចំពេលដែលបែកធ្លាយអំពើពុករលួយរបស់ លោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងលោកយុឹកយូ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកកំពងផែស្វយ័តក្រុងកំពង់សោមខេត្ត ព្រះសីហនុខណៈដែលមន្ត្រីនិយាយថាទាំងមេគយខេត្តនិងមេគយច្រកកំពង់ ផែគឺបានពិភាក្សាគ្នាស្វែងរកផលប្រយោជន៍យកទៅចែកគ្នាធ្វើមានធ្វើបានរៀង ខ្លួនតាមទម្លាប់ឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយបំបាត់ប្រាក់ពន្ធចំណូលរដ្ឋ យ៉ាងគគ្លើនបំផុតដោយជិះសេះលែងដៃមិនខ្លាចអ្វីទាំងអស់ហាក់ដូចជាមើល ស្រាលបទបញ្ជានិងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីដែលបានប្រកាសពីជំហរយ៉ាងហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាលដើម្បីលុប បំបាត់អំពើពុករលួយឲ្យបានទាន់ពេលវេលា។​ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនអង្គភាពក្រោយពីបញ្ចប់សន្និបាតគណៈកម្មា ធិការកណ្តាលលើកទី៤១អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោហ៊ុនសែនប្រធានគណបក្ស(ប្រជាជននិងជានាយករដ្ឋមន្ត្រី​នៃកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្ររាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៨នេះសម្តេចតេជោហ៊ុនសែនដែលកំពុងដឹកនាំរាជរដ្ឋាភិបាល​បានប្រកាសយ៉ាងហ្មឺងម៉ាត់ដាច់ខាតក្នុងការបង្ក្រាបអំពើពុករលួយនៅកម្ពុជា​ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយសមធម៌និងយុត្តិធម៌។​
ប្រភពរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថាលោកទុំណូប្រធានសាខា គយនិងរដ្ឋាករខេត្តព្រះសីហនុបានឃុបឃឹតគ្នាបើកដៃឲ្យលោកយុឹកយូប្រធាន ការិយាល័យគយនិងរដ្ឋាករកំពង់ផែស្វយ័តខេត្តព្រះសីហនុ{កំពង់សោម}នៅថ្ងៃចុងសបា្តហ៍គឺក្រុមអ្នករត់ការឯកសារត្រូវរត់ទៅឲ្យលោកយុឹកយូស៊ីញ៉េ​នៅផ្ទះនិងនៅតាមហាងបាយក៏មានព្រោះតែខ្លាចខកជេីងនិងខូចឥវ៉ាន់ជាពិសេ សពេលបង់លុយរត់ឯកសារម្តងៗមានច្រេីនកន្លែងណាស់គឺមិនក្រោម៦កន្លែង នោះឡេីយជាងនេះទៅទៀតដែលសំខាន់ជាងគេបំផុតគឺនៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្តដឹកទំនិញចេញចូលទាំងអស់មានការឯកភាព(បង់លុយគ្រប់ចំនួន)និងមានការអនុញ្ញាតពីលោកយុឹកយូប្រធានការិយាល័យគយនិងរដ្ឋាករកំពង់ ផែក្រុងព្រះសីហនុទើបគេអនុញាតឲ្យរថយន្តដឹកទំនិញចេញឬចូលកំពង់ផែនោះ បានបើមិនមានការបើកភ្លើងខៀវពីលោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្ត ព្រះសីហនុនោះទេគឺច្បាស់ជាមិនអាចរត់ឯកសារនាំទំនិញចេញចូលបានលឿន​ដែរហើយថែមទាំងលោកទុំណូបញ្ជាឲ្យបង្កកទុកទំនិញចោលមួយរយៈសិនក្រោម លេសមិនទាន់​ត្រួតពិនិត្យ​ជាដើម។ល។​ប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាមច្រកកំពង់ ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថាចាប់តាំងពីមានការផ្លាស់ប្តូរតំណែងជា មួយលោកទុំណូដែលបានមកឡើងធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះ សីហនុដោយសារជះលុយលើសលុបលើលោកយុឹកយូ(អតីតប្រធានចាស)ហើយឲ្យលោកយុឹកយូបានចូលមកកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ធាករកំពង់ផែក្រុងព្រះសីហនុមកឃើញថាអំពើពុករលួយនិងបក្ខពួកនិយម បានកើតឡើងជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័យគយនិងរដ្ធាករក្រុងព្រះសី ហនុដោយម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ ក្នុងតម្លៃខ្ពស់គឺចាប់ពី៤៥ដុល្លារឡើងរហូតទៅ៧០ដុល្លារក្នុងមួយឯកសារហើយ ការបង់ពន្ធចូលជាថវិការដ្ឋនោះគឺបានតែប្រមាណពី៣០%ទៅ៧០ប៉ុណ្ណោះ។​ប្រភពដដែលបានឲ្យដឹងទៀតថាលោកយ៉ឹកយូប្រធានការិយាល័យគយនិងរដ្ធាករ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែមានភាពល្បីល្បាញខាងប្រព្រឹត្តអំពេីពុក រលួយលេចធ្លោរខ្លាំងណាស់ដែលគេដាក់ការសង្ស័យថាលោកទុំណូមិនចោល ទម្លាប់ចាស់ក្នុងការបន្លំបំបាត់ប្រាក់ពន្ធចណូលរដ្ឋដោយរួមដៃគ្នាជាមួយលោក យុឹកយូបង្កើតឆ្នាំងបាយសេដ្ឋកិច្ចផ្ទាល់ខ្លួនស្រូបចូលហោប៉ៅឯកជនយ៉ាងក្រាស់ ក្រែលក្នុងមួយខែៗហើយចំណែកឯប្រាក់ពន្ធចំណូលរដ្ឋវិញនោះគឺមិនកើនឡើង ទេព្រោះជាធម្មតារាល់ឯកសារចុះបញ្ជីប្រតិវេទន៍គយគ្រប់មុខទំនិញវិនិយោគនាំ ចូលនិងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសារទៅ៣០០ឯកសារនោះ ឡើយហើយនៅក្នុងនោះគឺលោកយុឹកយូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ ផែក្រុងព្រះសីហនុបានធ្វើការបែងចែកជាច្រើនប្រភេទគឺឯកសារទំនិញវិនិយោគ នាំចេញត្រូវចំណាយក្នុងមួយឯកសារចាប់៤៥ដុល្លារទៅដល់៧០ដុល្លារចំណែក ទំនិញនាំចូលចំណាយក្នុងមួយឯកសារចាប់ពី១០៥ដុល្លារទៅដល់១៥០ដុល្លារ ដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោយបង្កេីតជាការិយាធិបតេយ្យ លុយលើតុលុយក្រោមតុ(លុយខ្មៅដូចជាផ្នែកចុះលេខផ្នែកគណនីផ្នែកត្រួតពិនិត្យ,ផ្នែកឲ្យពណ៌,ផ្នែកស្គែននិងការបិទសៀលទៅទ្វារទូរកុងតឺន័រឬតែមប្រថាប់ត្រាពន្ធ គយនិមួយៗអាចនឹងមានភាពមិនប្រក្រតីទៅលើប្រភេទទំនិញដែលមានតម្លៃខ្ពស់ មកបង់ពន្ធតម្លៃទាបនិងមិនគ្រប់ចំនួនទាំងអស់នោះគឺស្ថិតនៅក្នុងដៃអនុប្រធាននិង ប្រធានការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុគឺលោកយុឹកយូនេះតែម្តង។​មជ្ឈដ្ឋានប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុបានលើកឡើងថាមិនមែន​លោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនបានដឹងនោះទេគឺបានន័យថាមន្ត្រីថ្នាក់ក្រោមរបស់ ខ្លួនមិនស្ដាប់និងមិនគោរពតាមការណែនាំពីលោកប្រធានអង្គភាពសាម៉ីនោះឡើយ ​សូម្បីតែប្រសាសន៍មាសដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាគឺពួកមន្ត្រីពុករលួយជាលក្ខណ:ប្រព័ន្ធតាមខ្សែរបណ្ដោយពីថ្នាក់ ក្រោមដល់ថ្នាក់លើទាំងអស់ទៅហើយនោះក៏មិនញញើតកោតខ្លាចនឹងការបង្ក្រាបអំ ពើពុករលួយទៅលើលោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនេះមិន បានដែរពីព្រោះទាំងមេគយខេត្តនិងមេគយច្រកលំហរសមុទ្រនៃខេត្តព្រះសីហនុលោក យុឹកយូបានប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយៗក៏មានឈ្មួញនិងអាជីវកររួម ទាំងប្រជាពលរដ្ឋជាច្រើនណាស់ដែលបានរងគ្រោះដោយសារថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ​មួយនេះ។​ពាក់ព័ន្ធនឹងការត្អូញត្អែរពីសំណាក់ក្រុមអ្នកវិនិយោគនិងឈ្មួញនាំទំនិញចេញចូលរួម ទាំងក្រុមអ្នករត់ការឯកសាខាងលេីតេីលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទ ទួលបន្ទុកអគ្គនាយគយនិងរដ្ធាករកម្ពុជាមានបានជ្រាបច្បាស់ហើយដែរទេ?ឬចាំដល់ ពេលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីផ្តល់ដាវអាជ្ញាសឹកឲ្យអង្គភាពប្រឆាំងអំពើ ពុករលួយទៅអូសក្បាលយកមកធ្វើការវះកាត់តាមផ្លូវច្បាប់ទើបខំស្រវេស្រវាតាមក្រោ​​យចាំជួយអន្តរាគមន៍ធ្វើការសម្របសម្រួលជាមួយលោកទុំណូនិងលោកយុឹកយូឲ្យ បាននៅបន្តកាន់តំណែងតទៅទៀតឬមួយក៏ចង់ទុកឲ្យអ្នកទាំងពីរនៅជាឧបសគ្គនៃការ អភិវឌ្ឍសេដ្ឋកិច្ចនីតិរដ្ឋប្រជាធិបតេយ្យសន្តិភាពសង្គមដែលបផ្លាញគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយសារតែការបង្កើនអំពើពុករលួយកាន់តែ ខ្លាំងឡើងៗនៅក្នុងអង្គភាពគយនិងរដ្ឋាករខេត្តព្រះសីហនុហើយបើនៅតែធ្វើការរបៀប នេះតទៅទៀតនោះច្បាស់ជាមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ក្រោមកណ្តាប់ដៃដែក​របស់​សម្តេចតេជោ ហ៊ុន សែន ជាក់ជាមិនខានឡើយ​។​​
ពាក់ព័ន្ធការរិះគន់ខាងលើគហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកទំុណូប្រធានសាខាគយនិងរដ្ឋាករខេត្ត ព្រះសីហនុនិងលោកយឹកយូប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិកំពង់ ផែស្វយ័តក្រុងព្រះសីហនុបាននោះទេ៕

IMG-20190104-WA0460

IMG-20190105-WA0003

IMG-20190104-WA0455

IMG-20190104-WA0456

IMG-20190105-WA0004

IMG-20190104-WA0454

Filed in: សង្គម

Recent Posts

Bookmark and Promote!