ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ហុង វីណុល បើកភ្លើងខៀវ ឲ្យមេឈ្មួញ​ឧក្រិដ្ឋ​ជនព្រៃឈើឧកញ៉ា តាំង អ៊ាង ប្រើ​ឈ្មោះ​ខ្មោចក្រុមហ៊ុន MDS របស់ ទ្រី ភាព​ក្រោម​ឃ្លៀក​ គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ទៅ ​កាប់​បំផ្លាញ​ដែនអភិរក្ស​ព្រៃឈើភ្នំ​ សំ​កុស​ជិត​រលាយ​ហើយ​ .!

 

m180807a1
ខេត្តពោធិ៍សាត់៖មេឈ្មួញឧក្រិដ្ឋជនព្រៃឈើឧកញ៉ាតាំងអ៊ាងថ្មីៗនេះ​បាន នឹង​កំពង់តែ​លួច​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន MDS របស់ឧកញ៉ាទ្រីភាពក្រោមឃ្លៀកគណៈអភិបាលខេត្តពោធិ៏សាត់ទៅ​កាប់បំផ្លាញព្រៃអភិរក្សភ្នំសំកុសយ៉ាងអនាធិបតេយ្យបំផុត?ដោយ​គ្មានការទប់ស្កាត់ដែលបញ្ហានេះគេសង្ស័យថា៖ប្រសិនជាគ្មានការ បើកភ្លើខៀវពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរគណអភិបាលខេត្ត​ពោធិ៏សាត់ទេគេមិនជឿថាមេឈ្មួញតាំងអ៊ាងនិងបរិវាហ៊ានព្រហើន​លួចចូលទៅកាប់បំផ្លាញព្រៃឈើក្នុងជម្រកដែនព្រៃអភិរក្សព្រះរាជ ក្រឹត្យ តំបន់ភ្នំ​សំ​កុស នោះ​តាម ទំនើងចិត្ត​បាន​នោះ​ទេ ? ។​
គួររំលឹកថាដែនព្រៃអភិរក្សភ្នំសំកុសស្ថិតនៅក្នុងស្រុកវាលវែងនិង​ព្រៃអភិរក្សជួរភ្នំក្រវាញក្នុងស្រុកក្រវាញត្រូវមេឧក្រិដ្ឋជនព្រៃឈើដែល​មានងារជាឧកញ៉ាឈ្មោះតាំងអ៊ាងបានឲ្យមេការរបស់ខ្លួនប្រើមនុស្ស​រាប់រយនាក់ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្មដោយជ្រកក្រោមស្លាក​ក្រុមហ៊ុនMDSរបស់ឧកញ៉ាទ្រីភាពនិងបានឃុបឃិត ពុក រលួយពីគ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​។​
តាមមន្ត្រីនគរបាលខេត្តពោធិ៍សាត់មួយរូបសុំមិនបញ្ចេញឈ្មោះបាន​រាយការណ៍ឲ្យដឹងថារយៈពេលជាង០១ខែមកនេះសកម្មភាពកាប់​ឈើនៅក្នុងតំបន់អភិរក្សដូចរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយ​ធំជាងឆ្នាំមុនៗទៅទៀតដោយឃើញមានអ្នកអាឈើរាប់រយនាក់និង​គ្រឿងចក្ររថយន្តបាកុងរថយន្តច្នៃជិត១០០គ្រឿងហើយឧកញ៉ាតាំង អ៊ាងបានប្រើមេការបស់ខ្លួនពីរនាក់ឈរចាំប្រមូលទិញឈើនៅដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​MDS​។​
បើសេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះង៉ូវទីត្រូវជាប្អូនប្រុស​របស់ឧកញ៉ាតាំងអ៊ាងបានបង្កើតដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុស​ច្បាប់ក្នុងបរិវណក្រុមហ៊ុនMDSស្ថិតនៅឃុំអន្លង់ រាបស្រុកវា លវែងរីឯមេការធំម្នាក់ទៀតឈ្មោះលីមជាកូនប្រុសបង្កើតឧកញ៉ា លាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជាមនុស្ស ជំនិតរបស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំទល់មុខ​ក្រុមហ៊ុនMDSដំណាក់សុក្រំស្ថិតក្នុងឃុំសំរោងស្រុកក្រវាញ សម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទួចដាក់រថយន្តវេអងដឹកចេញ​ទៅកាន់ក្រុងភ្នំពេញជាប្រចាំយ៉ាងរលូននឹងយ៉ាងសុវត្ថភាពបំផុតព្រោះ​តែក្រុមមន្ត្រីជំនាញទាំងអស់នោះបានទទួលស្រោមសំបុត្រឧបត្ថម​បិទមាត់​ធ្វើ​សកម្មភាព​ពុករលួយ​ជាប្រចាំ​នោះ​។​
ពត៌មានប្រភពខាងលើបានបន្ថែមថា៖មេការធំៗទាំងពីរនាក់ខាងលើ ចែកតំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ដោយលោកង៉ូវទីទទួល​ទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ច្រកស្ទឹងតាតាំងច្រកក្រពើពីរច្រកភ្នំទំព័រនិងតំបន់ភ្នំ១៥០០។ រីឯលោកលីមមានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពីតំបន់​អភិរក្សជួរភ្នំក្រវាញចាប់ពីតំបន់ខ្សាច់ពូកច្រកដាច្រកអំពិលច្រករវៀង និង​ច្រក​អូរ​លាក់​មាស​។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីត​ប្រភេទឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។​
បញ្ហានោះដែរប្រភពប្រជាពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយសារ​តែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារ​ក្នុងមួយខែយកទៅញ៉ុកមាត់បិទត្រចៀកបិទភ្នែកមន្ត្រីដែលពុករលួយ មួយចំនួនដែលលោភលន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិង​គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំអ៊ាងមានអំណាចធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្ត ហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធដើរចាប់ឈើពីប្រជាពលរដ្ឋ​ក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូរទេះក្របី ដែល​មិន​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។​ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ប្រជាព លរដ្ឋចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋចោទថា ជាមន្ត្រីកញ្ជះស៊ីឈ្នួលដាច់ថ្លៃឲ្យក្រុមហ៊ុនMDSរបស់ឧកញ៉ាតាំងអ៊ាង។​
ផ្ទៃក្នុងប្រភពបានអោយដឹងទៀតថា៖លោកតាំងអ៊ាងបានបញ្ជាអោយ​មេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់បានលួចខ្សិ​បប្រាប់ឲ្យដឹង​ថា ៖ ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS ឧកញ៉ាតាំងអ៊ាងបានចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រ គូបបង់ឲ្យឧកញ៉ាទ្រីភាពដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះ​ជី​វ័ន្តហៅពៅចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។​ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមក​ទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយក​ទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ ដេរ​៦​ជាន់ ផ្លូវវេង​ស្រេង មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​
ផ្ទុយទៅវិញទាក់ទិននឹងជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយ​ធំនិងបន្ថែមការលូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហម ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS នេះ ភាគី​ពាក់ព័ន​។​ការិយាល័យសារព័ត៌មានយើងមិនអាចសុំការប្រត្តិកម្មបកស្រាយបាន​ទេ​ពី​សំណាក់​កូនជឹង និង​លោក​ឧក ញ៉ា តាំង អ៊ាង បានទេ​៕

41131400_437913660064514_5751756585747611648_n1

a-300x200

wood_mun1

41306614_253090628676256_6364396089558171648_n

Filed in: សង្គម

Recent Posts

Bookmark and Promote!