ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសមិនគួរមើលរំលងលោក ស្រ៊ុន ផឹងឡាយមេបញ្ជាការរងកងរាជអាវុធ ហត្ថស្រុកមេមត់កាងនិងដឹកជញ្ជូនឈើ ឆ្លងដែនទៅប្រទេសវៀតណាម.!

 

FB_IMG_1545909371482
ខេត្តត្បូងឃ្មុំ៖តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបថាលោក ស្រ៊ុនផឹងឡាយជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមេមត់និង ជាមេឈ្មួញឈើដ៏ល្បីខាងនាំចេញឈើប្រណិតប្រភេទក្រញូងធ្នង់ ចេញទៅលក់នៅវៀតណាមយ៉ាងរលូនដោយគ្មានការរំខានពីមន្រ្តី ជំនាញមានសមត្ថកិច្ចថ្នាក់ស្រុកឬថ្នាក់ខេត្តណាម្នាក់ឡើយមិនតែ ប៉ុណ្ណោះចំពោះមធ្យោបាយនៃការដឹកជញ្ជូនគឺលោកស្រ៊ុនផឹងឡាយ បានប្រើប្រាស់រថយន្តប្រភេទតាកូម៉ាហើយមានរថយន្តកាមេរីនិង រថយន្តវីហ្គោតាមដើម្បីបិទពីក្រោយរារាំងពីតាមប្រមាញ់របស់ក្រុម អ្នកសារព័ត៌មានរីឯសមត្ថកិច្ចវិញនោះគឺហាក់ដូចជាមិនហ៊ានចេញ មុខនិងយកតួនាទីមកអនុវត្តទប់ស្កាត់និងបង្រ្កាបលើមេឈ្មួញដែល ពាក់ស្បែកមន្រ្តីកងរាជអាវុធហត្ថរូបនេះឡើយ។ គួរបញ្ជាក់ផងដែរថាលោកស្រ៊ុនផឹងឡាយមិនត្រឹមតែយកស្បែកជា មន្រ្តីកងរាជអាវុធហត្ថមកធ្វើជំនួញឈើខុសច្បាប់របស់ខ្លួននាំចេញ ទៅវៀតណាមនោះទេថែមទាំងមករត់ការកាងឈើដែលចេញពីបណ្តា ខេត្តផ្សេងដែលឆ្លងកាត់ស្រុកមេមត់ដើម្បីនាំចេញតាមច្រកចន្ទមូល ឆ្លងដែនទៅវៀតណាមឬនាំទៅតាមបណ្តាខេត្តផ្សេងៗក៏ត្រូវតែមកទំ នាក់ទំនងជាមួយលោកស្រ៊ុនផឹងឡាយជាមុនសិនផងដែរបើមិនដូ ច្នេះទេគឺមិនអាចឆ្លងកាត់ទឹកដីស្រុកមេមត់បានឡើយព្រោះថាមន្រ្តី ជំនាញមានសមត្ថកិច្ចទាំងអស់នោះនិងរងចាំតែចាត់វិធានការណ៍ តាមផ្លូវច្បាប់បើករណីលោកស្រ៊ុនផឹងឡាយមិនយកខ្លួនមកកាង បទល្មើសទាំងនោះ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅស្រុកមេមត់បានខ្សឹប ប្រាប់ថាលោកស្រ៊ុនផឹងឡាយមិនត្រឹមតែមានតួនាទីជាមេបញ្ជាការ រងស្រុកមេមត់នោះទេគឺលោកមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយ ថ្នាក់ដឹកនាំខេត្តដូចជាលោកវ៉ាសារឹទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្បូងឃ្មុំជាពិសេសគឺលោកមានទំនាក់ទំនងជាមួយតុលាការសាលា ដំបូងខេត្តត្បូងឃ្មុំនិងលោកគឹមឈុនលីដែលជានាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តត្បូងឃ្មុំផងដែរទើបលោកគឹមឈុនលីមិនដែលហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ទាល់តែសោះ​។កក្តាទាំងនេះទើបធ្វើអោយលោកស្រ៊ុនផឹងឡាយមានខ្នងបង្អែកដ៏ ក្រាស់នៅពីក្រោយចាំការពារហេតុដូច្នេះទើបធ្វើអោយមន្រ្តីទាំងស្រុក មេមត់ព្រមទាំងមន្រ្តីថ្នាក់ខេត្តមិនហ៊ានប៉ះពាល់លោកបានឡើយ។
ក្នុងកំឡុងពេលថ្មីៗនេះប្រភពពីមន្ត្រីអាវុធហត្ថនៅទីបញ្ជាការដ្ឋាន​អាវុធហត្ថខេត្តត្បូងឃ្មុំម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាលោក ស្រ៊ុនផឹងឡាយដែលជាមន្ត្រីអាវុធហត្ថនៅតែបន្តសកម្មភាពដឹកជញ្ជូន​ឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយគ្មានញញើតអ្វីទាំងអស់ស្របពេលដែលសកម្មភាព ការនាំចេញឈើឆ្លងដែនខុសច្បាប់នៅតាមច្រករបៀងផ្សេងៗក្នុងខេត្ត ក្រចេះជាពិសេសស្រុកស្នួលដែលមានព្រំប្រទល់ជាប់ស្រុកមេមត់គឺ មានសភាពស្ងប់ស្ងាត់ដូចចោរលួចសេះដែលថ្នាក់ដឹកនាំខេត្តក្រចេះ បានយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំក្នុង ការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើទូទាំងខេត្តយ៉ាងតឹងរឹងបំផុត។ ដោយឡែកតែស្រុកមេមត់គឺសង្កេតឃើញថាសកម្មភាពចរាចរដឹក ជញ្ជូនឈើឆ្លងដែនទៅវៀតណាមមានការក្លែងបន្លំគ្រប់រូបភាពដើម្បី បិទបាំងភ្នែកមហាជននិងការតាមប្រមាញ់របស់អ្នកសារព័ត៌មានស កម្មភាពនៃការដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះគឺមានទាំងថ្ងៃទាំង យប់លោកស្រ៊ុនផឹងឡាយបានប្រើប្រាស់តួនាទីជាមន្ត្រីអាវុធហត្ថដើ ម្បីកាងឈើក្នុងនោះផងដែរក៏មានការឃុបឃិតពីសំណាក់មន្ត្រីជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។ បើតាមប្រភពដដែលបានឲ្យដឹងថាលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំគឺជាខ្នងបង្អែកយ៉ាងរឹងមាំ​របស់ឈ្មួញឈ្មោះស្រ៊ុនផឹងឡាយទើបឈ្មួញម្នាក់នេះអាចដឹកជញ្ជូន​ឈើឆ្លងដែនចេញទៅវៀតណាមយ៉ាងរលូនហើយគ្មានមន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះស្រ៊ុនផឹងឡាយបានឲ្យដឹងថាប្រសិន បើគ្មានលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថ​ជាបង្អែកដ៏រឹងមាំទេនោះគឺឈ្មួញឈ្មោះស្រ៊ុនផឹងឡាយមិនហ៊ានធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នមេឈ្មួញឈើឈ្មោះស្រ៊ុនផឹងឡាយនៅ តែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែន​ជាច្រើនកន្លែងនៅស្រុកមេមត់ខេត្តត្បូងឃ្មុំហើយមន្ត្រីរដ្ឋបាលព្រៃឈើ​និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស្រ៊ុន ផឹង​ឡាយ នោះឡើយ​។ សូម្បីតែលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំដែលទើបចូល កាន់តំណែងជំនួសលោកលីឡេងកាលពីពេលថ្មីៗកន្លងទៅនេះក៏រក្សា​ភាពស្ងៀមស្ងាត់ហើយទុកឲ្យឈ្មួញឈ្មោះស្រ៊ុនផឹងឡាយដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ កន្លងមកឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនត្រូវប្រឈមនឹងការបង្ក្រាបជាបន្តបន្ទាប់ក៏ប៉ុន្តែឈ្មួញ​ឈ្មោះស្រ៊ុនផឹងឡាយដែលមានលោកវ៉ាសារិទ្ធមេបញ្ជាការកងរាជអា វុធហត្ថខេត្តត្បូងឃ្មុំជាខ្នងបង្អែកអាចគេចផុតពីការបង្ក្រាបរហូតដល់ ពេលណាឬចាំទទួលបទបញ្ជាពីប្រមុខថ្នាក់ដឹកនាំទើបចាត់វិធានកា រណ៍អនុវត្តតាមភិក្រមទាំង៥របស់សម្តេចតេជោ។
បញ្ហាខាងលើនេះគឺជារឿងដែលថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេសមិនគួរមើលរំលងតទៅទៀតនោះទេព្រោះមន្ត្រីអាវុធហត្ថខេត្ត​ត្បូងឃ្មុំឈ្មោះស្រ៊ុនផឹងឡាយកំពុងតែវិវឌ្ឍន៍ខ្លួនកាន់តែធំឡើងៗពីមួយ ថ្ងៃទៅមួយថ្ងៃក្នុងការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅវៀតណាម ទង្វើនិងសកម្មភាពរបស់លោកស្រ៊ុនផឹងឡាយកំពុងតែធ្វើអោយប៉ះ ពាល់ដល់ឥទ្ធិពលស្ថាប័នកងរាជអាវុធហត្ថទាំងថ្នាក់ខេត្តនិងផ្ទៃប្រ ទេសយ៉ាងធ្ងន់ធ្ងរនេះប្រសិនបើមានការបែកធ្លាយដឹងដល់មហាជន ទូទៅនិងមានការទិទានដល់កងកម្លាំងនិងថ្នាក់ដឹកនាំកងរាជអាវុធ ហត្ថ ជាក់ជាមិនខាន។​ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីអាជ្ញាធរសមត្ថកិច្ចនិងមន្រ្តី ជំនាញពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំបាននោះទេ៕

219

IMG-20190226-WA0083

Filed in: សង្គម

Recent Posts

Bookmark and Promote!