ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ឱម យិនទៀងប្រធានអង្គភាព (ACU)មិនគួរមើលរំលងលោក យី ថុល ប្រធានការិយាល័យគយនិងរដ្ឋាករច្រក ទ្វារអន្តរជាតិព្រែកចាកនិងបក្ខពួកឃុប ឃិតប្រព្រឹត្តរបៀបពុករលួយ.!

 

IMG-20190105-WA0000
ខេត្តកំពតៈប្រភពបែកធ្លាយមិនប្រកតីជាច្រើនរបស់លោកយីថុល ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាកស្រុក កំពង់ត្រាចខេត្តកំពតចាប់តាំងលោកយីថុលមកកាន់តំណែងមួយ រយៈពេលខ្លីសោះប្រើអំណាចនិងតួនាទីរបស់ខ្លួនដោយគ្មានញញើត​អ្វី​ទាំងអស់​។ ការដែលលោកយីថុលហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិត បើកដៃពីលោកហេងសំបូរដែលជាប្រធានសាខាគយនិងរដ្ឋាករខេត្ត កំពតផងដែរដូច្នេះហើយទើបលោកយីថុលមានអំណាចកាន់តែធំក្នុង ការប្រព្រឹត្តអំពើពុករលួយដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យ លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការ ស៊ើបអង្កេតទៅលើរឿងមិនប្រកតីរបៀបពុករលួយរបស់លោកយីថុល ឲ្យទាន់ពេលវេលាដើម្បីកុំឲ្យមន្ត្រីគយរូបនេះប្រព្រឹត្តអំពើពុករលួយ​កុំឲ្យកាន់តែខ្លាំង​ជាងនេះទៀត​។
ថ្មីៗនេះប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាកស្រុកកំពង់ ត្រាចខេត្តកំពតបានឲ្យដឹងថាគ្រាន់តែទទួលបានតំណែងជាប្រធានការិ យាល័យគយច្រកព្រែកចាកមិនទាន់បានមួយខែផងស្រាប់តែលោកយី ថុលប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មាន ញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាគ្រាន់តែមកកាន់តំណែងជាប្រធានការិយាល័យ គយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាកភ្លាមលោកយីថុលបានចាត់ តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគៀបយកលុយពីក្រុមឈ្មួញនាំទំនិញ គេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់និងទំនិញក្លែងភេទតាមច្រកទ្វារព្រែក ចាកយ៉ាង គឃ្លើន។ ប្រភពខ្លះបានឲ្យដឹងថាការដែលលោកយីថុលហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្របសម្រួលពីលោកហេងសំបូរប្រធានសាខា គយនិងរដ្ឋាករខេត្ត កំពត ផងដែរ​។​
ប្រភពដែលស្និទ្ធនឹងលោកយីថុលបានឲ្យដឹងថាពេលមកធ្វើជាមេគយ ច្រកព្រែកចាកភ្លាមនោះគឺលោកយីថុលបានបញ្ជាឲ្យលោករស់សាត ដែលជាអនុប្រធានស្នាក់ការនិងបក្ខពួក២នាក់ទៀតឲ្យពិនិត្យមើលឡើង វិញចំពោះការនាំចូលនាំចេញទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិ​ព្រែក​ចាក​។ ក្រោយពេលទទួលបញ្ជានេះលោករស់សាតនិងបក្ខពួកបានរឹតបន្តឹង​គៀបយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញនិងទំនិញក្លែងភេទ តាមច្រកព្រែកចាកយ៉ាងកំរោលធ្វើឲ្យបាត់បង់ចំណូលរដ្ឋជាច្រើនតែម្តង។ប្រភពបង្ហើបឲ្យដឹងថាលោកយីថុលបានឃុបឃិតឲ្យឈ្មួញធំៗបន្តនាំ ចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាង​រលូន​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការនេះលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាពិនិត្យចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនបែបច្រើនយ៉ាង​របស់លោក យី ថុល ព្រមទាំង​បក្ខពួក​ខ្លះៗ​ផង​។​
បើតាមការបង្ហើបពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពតមួយចំនួន​បានឲ្យដឹងថាលោកយីថុលល្បីល្បាញតាំងពីនៅធ្វើជាមេគយច្រក៤០០ ក្នុងស្រុកសំឡូតខេត្តបាត់ដំបងហើយនៅពេលប្ដូរមកធ្វើជាប្រធានការិ យាល័យគយច្រកទ្វារអន្តរជាតិព្រែកចាកជំនួសលោកញ៉ែមសេងគឺលោក យី ថុល ប្រព្រឹត្ត​អំពើពុករលួយកាន់តែខ្លាំង​ថែមទៀត​។ ប្រភពពីមន្ត្រីគយនៅខេត្តកំពតបានឲ្យដឹងថាបច្ចុប្បន្នឈ្មួញធំៗនាំចូល​ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារ​អន្តរជាតិព្រែកចាកគឺបង់ពន្ធត្រឹមតែ៣០ភាគរយទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺលោកយីថុលឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោម​តុ​ជាមួយ​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ បញ្ហានេះដែលលោកអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យមើលឡើងវិញជាបន្ទាន់ព្រោះគ្រាន់តែមកកាន់តំណែងជាប្រធាន ការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាកមិនទាន់មួយខែ ស្រួលបួលផងបែរជាលោកយីថុលនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុក រលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកយីថុលប្រធានការិយាល័យ គយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាកនិងបក្ខពួកបាននោះទេ៕

53421321_628417077610279_6809154199465492480_n1

53138979_2135483253430451_5858403196392701952_n

IMG-20190219-WA0024

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!