ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ឱម យិនទៀងប្រធានអង្គភាព (ACU)មិនគួរមើលរំលងលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ ដំបងនិងលោក ឡេង សុខ និងបក្ខពួក ប្រព្រឹត្តពុករលួយ.!

 

IMG-20190116-WA0002
ខេត្តបាត់ដំបង៖ថ្មីៗនេះសកម្មភាពលោកឡេងសុខមេគយច្រកទ្វារ​អន្តរជាតិដូងនិងបក្ខពួកកំពុងល្បីល្បាញដឹកនាំរបៀបខាងប្រព្រឹត អំពើពុករលួយដោយបើកអោយមានការនាំទំនិញគេចពន្ធនិងទំនិ ញបង់ពន្ធមិនគ្រប់ទំនិញក្លែងប្រភេទមកពីប្រទេសថៃចូលមកប្រ ទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេងនិងបើកចំហគ្មានខ្លាចរអាច្បាប់បន្តិច ណាសោះ ។
តាមប្រភពបានបង្ហើបឲ្យដឹងថា:ចាប់តាំងពីលោកយូហេងមកកាន់​តំណែងជាប្រធានសាខាគយខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២ ៣ខែមករាឆ្នាំ២០១៩គឺមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយ​បែរជាបណ្ដែតបណ្ដោយឲ្យលោកឡេងសុខដែលជាមេគយច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើអ្វីៗស្រេចតែអំពើចិត្ត។ហេតុនេះហើយទើបលោកឡេងសុខមេគយច្រកទ្វារអន្តរជាតិដូង នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញតូច.ធំៗ មួយចំនួននាំចូលទំនិញគេចពន្ធប្រេងសាំងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពបានបន្តថាលោកមេគយច្រកទ្វាអន្តរជាតិដូងរូបនេះនិងបក្ ខពួកបានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងតាមរយៈការបើកដៃឲ្យ មានទំនិញនាំចូលគ្រប់ប្រភេទដើម្បីប្រមូលលុយដាក់ហោប៉ៅជា ប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកក្រោមឳវាទដែលធ្វើឲ្យបាត់បង់ថវិ ការជាតិជាច្រើន ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយខេត្តបាត់ដំបងមួយចំនួនបានឲ្យ ដឹងថាកាលពីជំនាន់លោកឈុនសុភមង្គលនៅធ្វើជាប្រធានសាខា គយខេត្តបាត់ដំបងបានបើកដៃឲ្យលោកឡេងសុខដែលជាមេគយ​ច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញ​គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ជាច្រើនយ៉ាង រាលដាល​។ បច្ចុប្បន្ននេះបន្ទាប់ពីលោកយូហេងមកធ្វើជាប្រធានសាខាគយខេត្ត បាត់ដំបងគឺនៅតែបណ្ដោយឲ្យលោកឡេងសុខមេគយច្រកទ្វារអន្តរ ជាតិដូងធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់ពីមហាជនអ្វី​ទាំងអស់​។
ប្រភពព័ត៌មានបានបង្ហើបទៀតថាលោកមេគយច្រកទ្វារូបនេះបាន យកតួនាទីមុខងាររដ្ឋមកធ្វើអាជីវកម្មផ្ទាល់ខ្លួនទៅវិញទាំងអស់នេះ ហើយដែលធ្វើឲ្យប៉ះពាល់ដល់ថវិការក្នុងការប្រមូលពន្ធចូលជាតិនិង កិត្តិយសជាតិយ៉ាងធ្ងន់ធ្ងរ ។
ក្នុងករណីនេះផងដែរក៏មានមហាជនជាច្រើនបានលើកឡើងដែរថា ប្រហែលជាលោកមេគយរូបនេះប្រមូលលុយបង់ជូនលោកគុណញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករដើម្បីរក្សាកៅអីខ្លាញ់ របស់ខ្លួនហើយមើលទៅបានជាលោកមេគយរូបនេះធ្វើសកម្មភាព យ៉ាងបើកចំហរបែបនេះហើយមិនមានស្ថាប័នណាមួយហ៊ានចុះត្រួត ពិនិត្យ និងស៊ើបអង្កេតទៅលើសកម្មភាពនេះដែរ។
លោកឳមយិនទៀងទេសរដ្ឋមន្ត្រីនិងប្រធានគណៈកម្មការប្រឆាំងអំពើ ពុករលួយគួរពិនិត្យចុះស៊ើបអង្កេតទៅលើសកម្មភាពនេះដែលជាទង្វើ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ថវិការជាតិដែលបានបាត់បង់តាមរយៈ របៀបអំពើពុករលួយជាពិសេសលោកគុណញឹមជាអគ្គនាយកនៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគួរមេត្តាចុះត្រួតពិនិត្យទៅលើសកម្ម ភាពរបស់លោកប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិ ដូងនេះផងទាន?ជៀសវាងការចោទប្រកាន់ដោយយល់ច្រឡំថាលោក គុណញឹមជាអ្នកនៅពីក្រោយខ្នងសកម្មភាពរបស់លោកយូហេងប្រធាន សាខាគយនិងរដ្ឋាករខេត្តនិងលោកឡេងសុខប្រធានការិយាល័យច្រក ដូងខេត្តបាត់ដំបងរូបនេះ ។ ពាក់ព័ន្ធនូវការិរះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងអាចសុំការពន្យល់បកស្រាយពីលោកយូហេងប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងនិងលោកឡេងសុខប្រធានច្រកដូងនិងបក្ខ ពួកបាននោះទេ៕

IMG_20190305_063746

2018-12-31-09-768x354(2)

IMG-20190216-WA0061

358CB35B-2EAC-4CB5-8C32-DED898E04EF5

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!