ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងនៅពីក្រោ​យ បទ​ល្មើសឧបករណ៍នេសាទខុសច្បាប់ រ​បាំងលបនិ​ងបទល្មើស​ហ៊ុំសម្រា​ស់ នៅស្រុ​កកំ​ពង់លែ​ង.!

 

FB_IMG_1546920494881
ខេត្តកំពង់ឆ្នាំង៖ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ ឆ្នាំងបានឲ្យដឹងថាចាប់តាំងពីលោកលីឡាទទួលបានតំណែងជានាយខណ្ឌ​រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជំនួសលោកសោមភិរុណរួចមកគឺបទល្មើស​នេសាទប្រើឧបករណ៍ខុសច្បាប់ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ​ខណៈប្រជានេសាទលក្ខណៈគ្រួសារបានរិះគន់ថាលោកគឺជាមេខ្លោងបង្កើត ឲ្យមានបទល្មើស ។ប្រភពខ្លះបានទទួលឲ្យដឹងថាមានអាជ្ញាធរឃុំផ្លូវទូកលោកចេងភាគនិង លោកគង់គន់មេឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ឈ្មោះលោកលីឡាបានរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះ ដូចខាងក្រោម៖.១ (ជ្រុយអន្លង់កញ្ចុះ)២.(រី)( ស្វាយកាបនិង ស្លាបកុក) .(ប្រុស)(ក្រម៉ាល់ ).(ភាព)(ខ្សាច់ស្ពៃ).(ច ន សា រឿន)(ថ្នល់ឈើទាលនៅមានជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់ បំផ្លាញធនធានជលផលក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែង ដោយមិនខ្លាចនិងញញើតច្បាប់ដាក់ទោស ឡើយ។ហើយក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រានកាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យគេពុំដែលឃើញមន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំ ផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំប្រឡាយមាសនិងខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ឆ្នំាងឈ្មោះលោកលីឡាបានឃុបឃិតបើកដៃ ឱ្យក្រុមមេឈ្មួញទូកឌុកនិងបក្ខពួកអោយមានរត់ការហ៊ុំសម្រាស់និងកាប់ ព្រៃលិច ទឹកយកមកដាក់សម្រាស់តាមព្រែកគូរ)(ព្រែកក្រម៉ាល់)(ព្រែកសាច់ស្ពៃ ឡូតិ៍លេខ៤)(ព្រែកអន្លង់កញ្ចុះ)(ស្វាយកាប) (ស្លាបកុក )(ព្រែកតាភោគក្រៅ )(ព្រែកបែកក្អម)(កោះបាយ ក្រៀម)(ព្រែកតាក្លេ)នេះនិយាយ តែឃុំប្រឡាយមាស ។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើសកាប់ព្រៃលិចទឹកយកមកទំលាក់ក្នុង ព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំ ប្រឡាយមាសប៉ុណ្ណាដែរ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះនៅព្រឹកថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២ ០១៩ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះសង្កេតឃើញថាមានបឹង និងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំ នាញផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោកតាតសីហាក់ឃុបឃិត និងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់ តាមព្រែកនិងទន្លេក្រៅហើយអោយមានរត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ ឆ្នាំងគួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយ ការណ៍ថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាល ជលផលថាបានរៀបចំគំរោងនិងមេខ្លោងអោយមេឈ្មួញទូកឌុកដែល មានឈ្មោះដូចខាងលើនិងមានរត់ការហ៊ុំសម្រាស់យកលុយទៅអោយ មន្ត្រីជំ នាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តទៀតផង។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះ បានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹកមាត្រា១០១ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំពិន័យ ប្រាក់ពី១លានទៅ៥លានរៀល២.ដឹកជញ្ជូនសម្រាស់មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា៣.ដាក់សម្រាស់ហ៊ុំចាប់ត្រីមាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី៥លានទៅ៥០លានរៀល។
ដូច្នេះប្រជាសហគមន៏នេសាទស្រុកកំពង់លែងសំណូមពរដល់លោក វេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោក សាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានសូមលោកពិនិត្យទៅមន្រ្តីក្រោម ឱវាទចំនួនបើកភ្លើងខៀវឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។ពាក់ព័ន្ធនូវការិរះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកលីឡានាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននោទេ៕

FB_IMG_1545382805512

51447845_359439281563980_2467616306786992128_n-1

Filed in: សង្គម

Recent Posts

Bookmark and Promote!